សិល្បៈ និង កម្សាន្ត

តារាចម្រៀង លោក V សមាជិក BTS បានសុំទោស ARMY និងប្រព័ន្ធផ្សព្វផ្សាយ

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង ដ៏ល្បីល្បាញ លោក V សមាជិក របស់ក្រុមតារាចម្រៀងប្រុស BTS សុំទោស ARMY និងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការតម្រង់ទៅរថយន្ត បន្ទាប់ពីមកដល់ព្រលានយន្តហោះ។

នៅថ្ងៃទី ២៨ ខែមិថុនា លោក V បានត្រឡប់មកផ្ទះវិញពីការមើលកម្មវិធី ‘Celine’ នៅទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយ Park Bo Gum និង Lisa សមាជិកក្រុម BLACKPINK ។ នៅពេលលោកបានចាកចេញ នៅលើយន្តហោះឯកជនពីមុនមក សមាជិកក្រុម BTS ទាំងអស់ញញឹមនៅពេលលោក ស្វាគមន៍អ្នកគាំទ្ររបស់លោក និងកាមេរ៉ារបស់អ្នកសារព័ត៌មាន ប៉ុន្តែលោកមិនមានវិធីដូចគ្នា ក្នុងការត្រឡប់មកវិញនោះទេ។

នៅពេល លោក V ត្រលប់មកកូរ៉េខាងត្បូងវិញ លោកបានតម្រង់ទៅកាន់រថយន្ត ដែលរង់ចាំរបស់លោក ដោយមិនស្វាគមន៍ទាក់ទងជាមួយអ្នកគាំទ្រ ឬប្រព័ន្ធផ្សព្វផ្សាយកំពុងរង់ចាំ ដូចដែលលោកធ្លាប់ធ្វើនោះទេ បន្ទាប់ពីមានចំណងជើងសួរ អំពីអាកប្បកិរិយារបស់លោក លោក V បានទៅ Weverse ដើម្បីសរសេរពាក្យសុំទោស។

លោកបានសរសេរថា “អ្នករាយការណ៍ និង ARMY ខ្ញុំសុំទោសដែលខ្ញុំឡើងឡានភ្លាមៗ។ អ្នករង់ចាំច្រើនមែនទេ? ខ្ញុំបានទិញអំណោយមួយ ហើយភ្ជាប់រូបថតមេឃពេលយប់ រួមជាមួយរូបថតខ្លួនលោក នៅព្រលានយន្តហោះ៕ ដោយ៖លី ភីលីព

Most Popular

To Top