សិល្បៈ និង កម្សាន្ត

ប្រជាជនកូរ៉េ បោះឆ្នោត បញ្ចប់អាជីព តារាល្បីៗ មិនអនុញ្ញាត ឲ្យវិលចូលវិស័យ សិល្បៈវិញឡើយ

កូរ៉េ ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្នុងវិស័យសិល្បៈមាន ភាពចលាចលជាខ្លាំង ខណៈតារាល្បីមួយ ចំនួនជាប់ពាក់ព័ន្ធ នឹងរឿងចម្រូងចម្រាស និងរឿង អាស្រូវផ្សេងៗ សកម្មភាពនេះក៏ដូចគ្នា សម្រាប់ឧស្សាហកម្មកម្សាន្ត របស់កូរ៉េខាងត្បូងផងដែរ ។

ភាពចម្រូងចម្រាស និងរឿងអាស្រូវជាច្រើនរាប់មិនអស់ បានអង្រួនឧស្សាហកម្មកម្សាន្តកូរ៉េ ចំណែក ឧប្បត្តិហេតុដ៏ធំជាច្រើន នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ សម្រាប់តារាល្បីៗ ជាច្រើនដែលជាប់ពាក់ព័ន្ធ ក្នុងរឿងចម្រូងចម្រាសទាំងនេះទទួលបានការស្អប់ខ្ពើម និងការរិះគន់យ៉ាងច្រើន ពីប្រជាជាតិទាំងមូល។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Real Research Korea បានធ្វើការ ស្ទង់មតិមួយ ដោយស្នើឲ្យ ពលរដ្ឋកូរ៉េ បោះឆ្នោតជ្រើសរើសតារាល្បីកូរ៉េ មិនគួរត្រូវបានអនុញ្ញាត ឲ្យវិល ត្រឡប់មកឧស្សាហកម្មកម្សាន្តវិញឡើយ ។ ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើង តាមរយៈកម្មវិធី Real Research ហើយមនុស្សពេញវ័យ ជនជាតិកូរ៉េសរុបចំនួន ៣,៥០៧ នាក់បានចូលរួមក្នុងការស្ទង់មតិចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ ខែឧសភា ។

យោងតាមការស្ទង់មតិថា អតីតសមាជិកក្រុម Big Bang Seungri បានជាប់ចំណាត់ថ្នាក់លេខមួយជាមួយ Go Young Wook លេខ ២ បន្ទាប់មកដោយ Steve Yoo, G.Na និង MC Mong ។ លោក Seungri មានភាពល្បីល្បាញ ដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ដ៏ធំបំផុតនៅ ប្រទេសកូរ៉េខាងត្បូង – រឿងអាស្រូវ “Burning Sun” ។ ត្រូវបានគេស្គាល់ថា ជា ‘ Burning Sun Gate’ វាជាការកម្សាន្ត និងរឿងអាស្រូវផ្លូវភេទ បានកើតឡើងនៅទីក្រុងសេអ៊ូល កាលពីឆ្នាំ២០១៩ ។
រឿងអាស្រូវនេះ ពាក់ព័ន្ធនឹងតារាកូរ៉េមួយ ចំនួនតូច និងមន្ត្រីប៉ូលីសជុំវិញ ការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មផ្លូវភេទ ដូចជាការចាប់រំលោភ និងវីដេអូសិច ដែលមិនមានការយល់ព្រម ។ ថតនៅក្លឹប Burning Sun ខណៈដែល Seungri គឺជានាយកម្នាក់របស់ក្លិប៕ ដោយ៖លី ភីលីព

Most Popular

To Top