សិល្បៈ និង កម្សាន្ត

ដេនី ក្វាន់ កាន់តែរំភើបចិត្ត ខណៈដែលកាន់តែខិតជិត ដល់ថ្ងៃសម្រាលកូន ក្នុងផ្ទៃ

ភ្នំពេញ៖ គិតមកដល់ពេលនេះ នៅសល់តែមួយខែជាងទៀតប៉ុណ្ណោះ គឺដល់ពេលដែលអ្នកនាង ដេនី ក្វាន់ ត្រូវសម្រាលកូន ដែលនាងខំទន្ទឹងចាំមើលមុខ អស់រយៈពេលជិតមួយឆ្នាំនេះ ។

អ្នកនាង ដេនី ក្វាន់ ចាប់តាំងពីបង្ហាញ ការពិតថាខ្លួនមានផ្ទៃពោះរួចមក នាងតែងតែយកចិត្តទុកដាក់ខ្លាំង ទៅលើសុខភាពកូនក្នុងផ្ទៃ ដោយទៅជួបគ្រូពេទ្យជាទៀងទាត់ ហើយស្របពេលដែលកាន់ តែកៀកថ្ងៃសម្រាលនេះ នាងតែងតែបង្ហាញខ្លួន នៅលក្នុងមន្ទីរពេទ្យយ៉ាង ញឹកញាប់បំផុត ដើម្បីត្រូវតែប្រាកដថា កូនក្នុងផ្ទៃមានសុខភាពល្អ ។

តាមរយៈអ្នកនាង ដេនី ក្វាន់ បានឱ្យដឹង តាមរយៈគណនីហ្វេសប៊ុក របស់នាងថា ទារកក្នុងផ្ទៃមានអាយុ ៨ខែហើយ មានសុខភាពល្អ និង មានទម្ងន់ ២គីឡូ ២ខាំ ។ ជាមួយគ្នានេះ ក៏មានមិត្តភក្ដិ និង អ្នកគាំទ្រជាច្រើន បានផ្ញើរជូនពរគេទាំងពីរនាក់ម្ដាយកូន ដែលធ្វើឱ្យអតីតតារាសម្ដែងសិចស៊ីរូបនេះ រភើបចិត្តឆ្លើយតប ដោយពាក្យអរគុណមិន ដាច់ពីមាត់ឡើយ ។

គួរឱ្យដឹងផងដែរថា ដេនី ក្វាន់ បានសម្រេចចិត្តពពោះ ក្រោយពីនាងបានភ្ជាប់ស្នេហ៍ថ្មី ជាមួយបុរសវ័យជ្រេម្នាក់ ដែលមាឌធំដំបង ដែលនាងតែងតែហៅថា ជាប៉ាប៉ា ។ អ្វីដែលចាប់អារម្មណ៍ទោះស្វាមី មានវ័យចំណាស់ក៏ពិតមែន តែ ដេនីក្វាន់ ទទួលបាននៅក្តីសុខ សុភមង្គលបំផុត ៕

ដោយ៖ ម៉ានី

Most Popular

To Top