សិល្បៈ និង កម្សាន្ត

នាង Hani សមាជិកក្រុម EXID កំពុងណាត់ជួបជាមួយគ្រូពេទ្យវិកលចរិតលោក Yang Jae Woong

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងសម្ដែងកូរ៉េខាងត្បូង នាង Hani សមាជិកក្រុម EXID និងគ្រូពេទ្យវិកលចរិតលោក Yang Jae Woong ត្រូវបានបញ្ជាក់ថា អ្នកទំាង២នាក់កំពុងមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្អែម។


នៅថ្ងៃទី ២៩ ខែមិថុនា ទីភ្នាក់ងារ Sublime Artist Agency របស់ Hani បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយថា នាង Hani និងលោក Yang Jae Woong មានទំនាក់ទំនងល្អជាមួយគ្នា។ ទីភ្នាក់ងារនេះបាននិយាយថា យើងនឹងពេញចិត្តចំពោះវាប្រសិនបើអ្នកអាចមើលវាដោយទស្សនវិស័យដ៏កក់ក្តៅ។


នាង Hani បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុមចម្រៀងនារី K-Pop EXID ក្នុងឆ្នាំ ២០១២ ។ ចាប់តាំងពីពេលនោះមក នាងបានបង្កើតខ្លួនជាតារាសម្តែងតាមរយៈរឿងភាគដូចជា ‘You Raise Me Up’, ‘Not Yet 30’ និង ‘Ghost Doctor’ ។ ទន្ទឹមនឹងនេះ វាត្រូវបានគេរាយការណ៍ថា នាង Hani នឹងក្លាយជាម្ចាស់ផ្ទះម្នាក់នៃកម្មវិធី ‘Merry Queer’ ដែលនឹងមកដល់នាពេលខាងមុខ។


លោក Yang Jae Woong គឺជាអ្នកកម្សាន្តដ៏សកម្មម្នាក់ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្ត ‘Heart Signal’ series, ‘Secret Garden’ របស់ tvN និង ‘War of Roses’ របស់ MBC ៕

ដោយ៖លី ភីលីព

Most Popular

To Top