កីឡា

ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ដើម្បីពង្រឹងសមត្ថភាពចៅក្រម អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស សម្រាប់ SEA GAMES លើកទី៣២

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF និងលោក អ៊ុក ឌីម៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋាន កីឡាតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា អញ្ជើញចូលរួមពិធីបិទការប្រកួត កីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ជាផ្លូវការ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF បាននិយាយថា ចំពោះការចូលរួម ការប្រកួត វិញ្ញាសាកីឡាតេក្វាន់-ដូ ITF មានសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៧ ចូលរួម និងមានកីឡាករ៣៥ នាក់ កីឡាការិនី ២៦នាក់ សរុបចំនួន៦១នាក់ ការប្រកួតចែកជាពីរ(០២)ផ្នែកធំៗ មាន១៣វិញ្ញាសា ជារួមមានវិញ្ញាសាមេគុន មាន៤ ដោយប្រកួត តាមរូបមន្តវិលជុំ និងវិញ្ញាសាប្រយុទ្ធ មាន ៩ប្រភេទទម្ងន់ ដោយប្រកួតតាមរូបមន្តវិលជុំ សម្រាប់ការប្រកួតសរុបទាំង១៣ វិញ្ញាសា ស្មើនឹង ១៣៣ ប្រកួត រីឯលទ្ធផលខ្ញុំបាទ និងជម្រាបជូន នៅពេលចែកពាននិងរង្វាន់ ដល់ជ័យលាភី។

ចំណុចខ្លាំង៖ ចៅក្រម អាជ្ញាកណ្តាល ដឹកនាំការប្រកួត នៅលើទីលានមានតម្លាភាព និងសុក្រិត្យភាពអាចទទួលយកបាន និងអាចធ្វើជាម្ចាស់ការក្នុងការដឹកនាំ ការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ និងឆ្លងតាមការប្រកួតកីឡាករ កីឡាការិនីខិតខំប្រឹងប្រែង ប្រកួតដោយឈរលើស្មារតីកីឡា និងអនុវត្តបទបញ្ជាការប្រកួត ច្បាប់ល្បែងបានត្រឹមត្រូវ និងមានក្រមសីលធម៌។

ចំណុចខ្សោយវិញ៖ យើងនៅពុំទាន់មាន ឧបករណ៍បច្ចេកទេស តាមបទឋានអន្តរជាតិ (ឧបករណ៍អេឡិចត្រូនិច) សម្ភារប្រកួតរបស់កីឡាករនៅមានកម្រិត និងទីលានតូចចង្អៀតមិនស្របតាមស្តង់ដាបច្ចេក ទេស ។ ក្រោយពីបញ្ចប់ការប្រកួតនេះ យើងពិនិត្យឃើញថា កីឡាករ-កីឡាការិនីជានិស្សិត និងសិស្សមធ្យមសិក្សា មានបច្ចេកទេសល្អ មានទេពកោសល្យ និងមានសមត្ថភាព មានស្មារតីអង្គអាចក្លាហ៊ាន អាចទៅចូលរួមប្រកួតប្រជែង លើឆាកអន្តរជាតិនានា។

លោក ផាន់ វណ្ណរ័ត្ន មានប្រសាសន៍ថា សហព័ន្ធបានដាក់ចូលរួម ការប្រកួតលើកនេះសុទ្ធសឹងជាវិញ្ញាសា មានប្រជាប្រីយភាព និងមានសត្តានុពលក្នុងសម្លាង នឹងដុសខាត់សមត្ថភាពកីឡាករ-កីឡាការិនី ក៏ដូចជាដើម្បីពង្រឹង ការអភិវឌ្ឍសមត្ថភាពរបស់ចៅក្រម អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស ដើម្បីរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ការផ្តល់ឱកាសពីក្រសួងអប់រំ យុវជន និងកីឡា ជាឱកាសមាសសម្រាប់ប្អូនៗ ជាកីឡាករ -កីឡាការិនីជានិស្សិត និងសិស្សមធ្យមបច្ចេកទេស បានវាស់ស្ទង់កម្រិតបច្ចេកទេស និងការអនុវត្តជាក់ស្តែង នៅលើទីលាន ដូច្នេះតាមការប្រកួតនេះ ធ្វើកីឡាករ-កីឡាការិនី និងទទួលបានបទពិសោធន៍ថ្មីៗ បន្ថែមទៀត៕​ ] ដោយ៖លី ភីលីព

Most Popular

To Top