តារាចម្រៀងអាមេរិក វ័យ ២៩ឆ្នាំ Selena Gomez បានសុំទោសបន្ទាប់ពីអ្នកគាំទ្រចោទប្រកាន់នាងថា បានចំអកឱ្យភរិយាអតីតមិត្តប្រុស Justin Bieber គឺ Hailey Bieber នៅលើ TikTok កាលពីដើមសប្តាហ៍នេះ។ Selena Gomez បានសម្រេចលុបចោលលវីដេអូ ណែនាំថែរក្សាសម្រស់របស់នាង នៅលើ Tik Tok បន្ទាប់ពីមហាជនមួយចំនួនចោទថា នាងបាននិយាយលើស ថែមទាំងចំអកឱ្យ Hailey...
ឱកាសមើលប្រដាល់ផ្ទាល់ភ្នែក និងទទួលបានភាពសប្បាយរីករាយ មកដល់ហើយសម្រាប់អ្នករស់នៅខេត្តបាត់ដំបង ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ ធំអស្ចារ្យមិនធ្លាប់មានពីមុខមកនេះ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ខាងមុខនេះ។ អ្នករស់នៅក្នុងតំបន់អាចអញ្ជើញចូលរួម ទស្សនាដោយឥតគិតថ្លៃ និងចូលរួមលេងហ្គេមសប្បាយៗ ព្រមទាំងមានឱកាសឈ្នះរង្វាន់ ដូចជាធុងទឹកកកខ្នាតតូច អាវយឺត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ពិសេសអាចរាំលេងកម្សាន្តជាមួយចង្វាក់ EDM និងទិញផលិតផលជាច្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយនឹងការផ្តល់ជូនពិសេស។ ផលិតផលរួមមាន ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជា។ ទោះជាការប្រកួតធ្វើឡើង នៅខេត្តបាត់ដំបងក្តី ក៏ពលរដ្ឋទូទាំងប្រទេសអាចទស្សនាបានតាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZhttps://www.facebook.com/WurkzCambodia។ នេះគឺជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ពិភព IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ក្នុងវិស័យប្រដាល់រៀបចំ ដោយទូរទស្សន៍...
ម៉ុស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានជ្រើសរើសមិនចូលរួមក្នុងសម័យប្រជុំពិសេសនាពេលខាងមុខ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UNHRC) ស្តីពីអ៊ុយក្រែន ដោយហៅព្រឹត្តិការណ៍នេះថា មានភាពលំអៀង។ ក្រសួងការបរទេសរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីអ្នកនាំពាក្យលោកស្រី Maria Zakharova ថា “ជាអកុសល អំណះអំណាង និងការពន្យល់របស់យើង ទាក់ទងនឹងគោលដៅពិត នៃប្រតិបត្តិការយោធាពិសេស...
បរទេស៖ អភិបាលរុស្ស៊ីចំនួន ៥នាក់បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃអង្គារ។ ពួកគេទាំងអស់ នឹងបានឃើញអាណត្តិរបស់ពួកគេ ផុតកំណត់នៅចុងឆ្នាំនេះ មុនពេលការបោះឆ្នោតថ្នាក់តំបន់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកញ្ញា ដែលជាថ្ងៃបោះឆ្នោតជាតិរបស់រុស្ស៊ីនៅឆ្នាំ ២០២២។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលពីររូបគឺលោក Sergey Zhvachkin...
កាលពីប្រកួតយប់មិញនេះ តារាឆ្នើមរបស់ក្លឹបមេឃខៀវ Man Cityកីឡាករ Kevin de Bruyne ក្រៅតែពីអាចជួយក្រុមកាន់តែកៀក ទៅនឹងការលើកពានកំពូលអង់គ្លេស ហើយនោះកីឡាករថែមទាំងអាចស៊ុតបាន ដល់ទៅ៣គ្រាប់ក្នុងរយៈពេលខ្លីបំផុត ក្នុងប្រវត្តិរបស់លីគកំពូលអង់គ្លេស។ កីឡាករ De Bruyne ស៊ុតបាន៣គ្រាប់ ក្នុងចំណោម៤គ្រាប់ដែល Man City ស៊ុតយកឈ្នះ Wolves ដែលក្នុងនោះគាត់ធ្វើបានប្រើពេល...
The Calciomercato ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Kalidou Koulibaly កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅ របស់ក្លឹបតោខៀវ Chelsea ដើម្បីបង្កើនកម្លាំងការពារ របស់ក្រុមនារដូវកាលក្រោយ។ ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករខ្សែការពាររបស់ក្លឹប Napoli មួយនេះត្រូវបានគេមើលឃើញថាជាកីឡាករសក្តានុពល សម្រាប់ជំនួសតំណែង របស់កីឡាករ Antonio Rudiger ហើយក្នុងពេលជាមួយគ្នាកីឡាករ Andreas Christensen...
យោងតាមការចេញផ្សាយដោយ The Gerard Romero បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងខិតជិតទៅនឹងការចុះកុងត្រា ជាមួយនឹងកីឡាករ Frenkie de Jong ។ ប្រភពដដែលបានសរសេរទៀតថា ឱកាសរបស់បិសាចក្រហម Man UTD ក្នុងការធ្វើការជាមួយនឹងកីឡាករ de Jong គឺមានរហូតទៅដល់៩៥ភាគរយ ខណៈដែល...
វីដេអូសង្ខេបអំពីជុំទី១នៃព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES ដែលបានធ្វើឡើងនៅឯខេត្តកំពតកាលពីពេលថ្មីៗនេះ ត្រូវបានចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា បង្ហាញអំពីទិដ្ឋភាព ដ៏អស្ចារ្យនៃការប្រណាំងកង់ភ្នំ ក៏ដូចជាចំណាប់អារម្មណ៍រីករាយរបស់អ្នកចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះ លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 បានសម្តែងក្តីរំភើបរីករាយ ដែលជុំទី១មានអ្នកចូលរួមរហូតដល់ ៣២៨ នាក់ ហើយប្រហែល ៦០ ទៅ៧០ភាគរយនៃចំនួនសរុប ជាយុវវ័យអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ។ លោកបញ្ជាក់ថា៖ «អ្នកចូលរួមច្រើនជាយុវវ័យ ដែលជាសញ្ញាល្អណាស់សម្រាប់វិស័យកីឡាដោយសារតែយុវវ័យទាំងនេះ នឹងធ្វើការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រណាំងនាពេលខាងមុខ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងបង្កើនកម្លាំងចិត្តដល់ខ្លួនឯងបន្ថែមទៀត។ ពួកគេក៏អាចទាក់ទាញមនុស្ស ឱ្យចូលរួមការប្រណាំងនេះកាន់តែច្រើន»។ កីឡាការីនីជម្រើសជាតិ យ៉ត់ កន្និការ ទទួលបានចំណាត់ថ្នាក់លេខ២ផ្នែកវិញ្ញាសារ WOMEN បានលើកឡើងដែរថា៖ «សម្រាប់ការប្រកួតក្នុងខេត្តកំពត មានផ្លូវបច្ចេកទេសច្រើនដែលអាចឲ្យខ្ញុំពង្រឹងសមត្ថភាព ឲ្យខ្លាំងជាងមុន ដើម្បីទៅប្រកួតនៅប្រទេសវៀតណាម។...
បើតាមរបាយការណ៍ Human Capital Report ដែលទើបតែចេញផ្សាយ បានបង្ហាញពីការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈវិស័យអប់រំ និងជំនាញ ក្នុងចំណោមបណ្ដាប្រទេស ១៣០នៅក្នុងពិភពលោក។ ក្នុងនោះប្រទេស ១០ ដែលធ្វើបានល្អជាងគេក្នុងលោក មានដូចតទៅ៖ ១០.ប្រទេសអូទ្រីស៖ ទទួលបាន ៧៣.២៩ ពិន្ទុ ៩.ប្រទេសស្លូវើនៀ៖ ទទួលបាន ៧៣.៣៣ ពិន្ទុ...
Real Madrid បានដាក់តម្លៃទិញផ្ដាច់កុងត្រា របស់ Antonio Rudiger ដល់ទៅ៣៤០លានផោន បន្ទាប់ពីខ្សែការពាររបស់ Chelsea បានបញ្ចប់ការផ្លាស់មកកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ។ កីឡាករសញ្ជាតិអាល្លឺម៉ង់បានចុះកុងត្រា រយៈពេល៤ឆ្នាំជាមួយ Madrid ដោយទទួលបានថ្លៃនឿយហត់៣១,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ការប្រកាសជាផ្លូវការ Rudiger ក្លាយជាកីឡាកររបស់ Madrid រំពឹងនឹងបង្ហាញ នៅចុងខែឧសភាឬដើមខែមិថុនា។ Rudiger បានបដិសេធសំណើធំៗជាច្រើន...