កីឡា

Salah របួសក្នុងការប្រកួត FA Cup បង្កក្តីបារម្ភប្រកួតផ្តាច់ព្រ័ត្រ Champions League 

កីឡាករខ្សែប្រយុទ្ធអេហ្ស៊ីប Mo Salah ទំនងជានឹងអាចខកខាន ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ប៉ះជាមួយនឹងក្រុមយក្សអេស្បាញ Real Madrid បន្ទាប់ពីបានប្រកាសរងរបួសកាលពីយប់មិញនេះ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ FA Cup។

Liverpool នឹងត្រូវជួបបញ្ហា ក្រោយការប្រកួតយកជ័យជំនះ លើក្រុម Chelsea ដើម្បីលើកពានរង្វាន់ FA Cup កាលពីយប់មិញប៉ុន្តែនឹងត្រូវជួបបញ្ហាតំបន់ប្រយុទ្ធ ដោយសារតែ Salah នឹងត្រូវតាមដានរបួសបន្ថែមទៀត នៅពេលនេះ។

តារាឆ្នើមអេហ្ស៊ីបរូបនេះ ត្រូវបានដកចេញពីការប្រកួត ក្នុងពេលប្រកួតបានតែកន្លះម៉ោងកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះនៅកីឡាដ្ឋាន Wembley និងកំពុងត្រូវបានតាមដានបន្តនៅឡើយ។

ទោះបីជាបានលើកពានក្នុងស្រុក ដល់ទៅ២រួចទៅហើយក្តីទាំង Carabao Cup និង FA Cup ប៉ុន្ទែ Liverpool កំពុងបន្តតាមយកពានរង្វាន់ផ្សេងទៀតបូករួមទាំង Champions League និង Premier League ជាមួយនឹង Man City ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top