ខេត្តកណ្តាល៖ ដោយមើលឃើញរូបភាពតាមបណ្តាញសង្គម របស់លោកយាយមួយរូប ដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា សុខចិត្តជិះកង់ ដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្ស ដោយក្តីអាណិត ស្រឡាញ់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានចាត់ក្រុមការងារ ធ្វើការស្វែងរក និងបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានអាការៈ ស្ទះដង្ហើមខ្លាំង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ញឹម ចន្ថា អាយុ៣៦ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
ព្រះសីហនុ៖ នៅល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ មុតកញ្ចក់ដៃខាងធ្វេងដល់ឆ្អឹង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទួត ឆេកូ អាយុ៣៥ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕
ភ្នំពេញ៖ សំណាងធំហៀរចូលបងប្អូនខេត្តកំពង់ធំ រហូតដល់ទៅ ៤នាក់ ដែលក្នុងម្នាក់ឈ្នះរង្វាន់ម៉ូតូ ១គ្រឿង ពីផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានដូចជា៖ ភេសជ្ជប៉ូវកម្លាំងវើក និងភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី។ មិនត្រឹមតែមានលាភប៉ុណ្ណោះទេ ថែមទាំងបាននាយពាក់មី យកម៉ូតូទំនើបស៊េរីថ្មីនោះឌុបពួកគាត់ឲ្យដល់ផ្ទះទៀតផង។ អតិថិជនទាំង ៤រូប មកពីខេត្តកំពង់ធំមាន៖ ១) លី រំពីអះ ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសស៊ុយអែត នឹងធ្វើការបង្កើនប្រាក់ចំណាយយោធារបស់ខ្លួន ប្រមាណជា២០ភាគរយ សម្រាប់ឆ្នាំក្រោយ ឬត្រូវជា២ភាគរយនៃ GDP តាមការចង់បានរបស់អង្គការណាតូ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិ របស់ប្រទេសស៊ុយអែត Pal Johnson ។លោកបានបង្ហាញតួលេខសម្រាប់ឆ្នាំ២០២៤ថវិកា ការពារជាតិនឹងកើនឡើង ក្នុងទំហំ២០ពាន់លាន kronor លុយស៊ុយអែតឬត្រូវជា១,៨៦ពាន់លានដុល្លារ ទៅដល់១១៧ពាន់លាន kronor ហើយនឹងបង្កើនបន្ថែម១២ពាន់លាន...
បរទេស៖ ឆ្មាំឆ្នេរសមុទ្រអាមេរិកនិយាយថា ខ្លួនទំនងជាបានយកសាកសព មនុស្សចេញពីបំណែកនៃនាវាមុជទឹក Titan ហើយកំពុងនាំយកភស្តុតាង ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាវាមុជទឹកបានផ្ទុះកាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សទាំងអស់៥នាក់ នៅលើនោះ។ កប៉ាល់ Titan បានធ្វើដំណើរទៅមើលបំណែក នៃកប៉ាល់ទីតានិច។ កំទេចកំទីរបស់កប៉ាល់ Titan...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា ប្រទេសប៊ែលឡារុស្ស ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មានរដ្ឋប៊ែលឡារុស្ស បានឲ្យដឹងថា លោក Yevgeny Prigozhin ស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner បានមកដល់ប្រទេសនេះ តាមផ្លូវអាកាសកាលពីថ្ងៃអង្គារ ក្រោយពីមានការបះបោរយោធា រយៈពេលខ្លីនៅក្នុងប្រទេសរុស្ស៊ី ។ ទីភ្នាក់ងារ Telegraph...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ម្ចាស់ឧបត្ថម្ភផ្តាច់មុខ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី ៣ សូមចូលរួមអបអរសាទរដល់បេក្ខជន និងបេក្ខនារីទាំង ១១រូប ដែលបានប្រលងជាប់វគ្គ Blind Audition កាលពីសប្តារហ៍មុន។ បេក្ខជន និងបេក្ខនារីទាំងអស់រហូតមកដល់សប្តាហ៍ទី៤រួមមាន៖កូនក្រុមខូចស៍កញ្ញា៖ សុខ សារ៉ាវីតា,...
ភ្នំពេញ៖ ក្រុមបវរកញ្ញាពិភពលោក Miss Teen International 2023 ដែលជាប់លំដាប់ថ្នាក់ពីលេខ១ ដល់១០ ក៏ចង់ឃើញផ្ទាល់រោងចក្រផលិតភេសជ្ជៈ ក្នុងស្រុកទំនើបបំផុត នៅកម្ពុជា ខ្មែរ ប៊ែវើរីជីស ហើយបានសរសើរពីបច្ចេកវិទ្យា របស់សង្វាក់ផលិតកម្ម និងរសជាតិឆ្ងាញ់បំផុតរបស់ផលិតផល ខ្មែរ ប៊ែវើរីជីស មិនដាច់ពីមាត់។ ខ្មែរ ប៊ែវើរីជីស ក៏បានទទួលបេក្ខនារីជ័យលាភីទាំង...
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសម្របសម្រួល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលរស់នៅតំបន់កោះ ពេលមានជំងឺ នាំមកមន្ទីរពេទ្យ ឬការជួយសង្គ្រោះអ្នកនេសាទ ជួបបញ្ហាលើផ្ទៃសមុទ្រជាដើម នាំយកមកកាន់ដីគោក ដែលជាសកម្មភាពមនុស្សធម៍ ក្នុងសង្គមជាតិ។ ប្រសាសន៍លោកអភិបាលខេត្តព្រះសីហនុ...