Event

CAMBODIA BEER ប្រគល់រង្វាន់ប្រាក់សុទ្ធ ២០លានរៀល និង ១០លានរៀល លើកទី៦ ដល់គូស្នេហ៍ និងអតិថិជន

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ CAMBODIA BEER បានធ្វើការប្រគល់រង្វាន់លើកទី៦​ ជូនទៅដល់គូស្នេហ៍ដែលទើបរៀបការថ្មីៗ និងអតិថិជនដែលបានទិញ CAMBODIA BEER សម្រាប់យកទៅកម្មវិធីជួបជុំនានា នូវប្រាក់សុទ្ធ ២០លានរៀល និង១០លានរៀល ចំនួន ៣៧ រង្វាន់ នៅក្នុងការប្រគំតន្រ្តី Cambodia Brew the Beat Concert លើកញ្ចក់ទូរទស្សន៍ហង្សមាស។

រង្វាន់ប្រាក់សុទ្ធ ២០លានរៀល និង ១០លានរៀល ទាំង៣៧រង្វាន់ បានទៅលើអតិថិជន មកពីខេត្តក្រុងរួមមាន៖ ស្វាយរៀង, កំពត, កំពង់ឆ្នាំង, សៀមរាប, ត្បូងឃ្មុំ, ព្រៃវែង, ព្រះសីហនុ, តាកែវ, បាត់ដំបង និងកណ្តាល។
CAMBODIA BEER បានធ្វើការចែករង្វាន់ដល់គូស្វាមីភរិយា និងអតិថិជន បានចំនួន ៦លើក មកហើយ ដោយមានអតិថិជនសរុប ២២២នាក់ ឈ្នះរង្វាន់ប្រាក់សុទ្ធ ២០លានរៀល និង ១០លានរៀល ដែលគិតជាទឹកប្រាក់សរុបមានចំនួន ២៩៤០លានរៀល។

កម្មវិធីចាប់សន្លឹកឆ្នោតរង្វាន់ប្រាក់សុទ្ធ សម្រាប់គូស្វាមីភរិយា និងអតិថិជន ដែលទិញ CAMBODIA BEER ច្រើនឈុត កំពុងតែត្រៀមខ្លួនសាជាថ្មី ដើម្បីវិលត្រលប់មកជួបអតិថិជន ជាមួយរង្វាន់ដ៏មហាសាលឆាប់ៗនេះ។
សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/cambodiabeer

Most Popular

To Top