ខេត្តកណ្តាល៖ក្រុមបាល់ទាត់ស្រុកមុខកំពូល និងក្រុមបាល់ទាត់ស្រុកល្វាឯមបានដឹកនាំគ្នាឡើងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំង២ទទួលជ័យជម្នះលើគូប្រកួតរៀងៗនៃកម្មពិធីសង្ក្រាន្ដឆ្នាំថ្មីក្រោមប្រធានបទ ”រួមគ្នាអភិវធឌ្ឍន៍ក្រោមម្លម់សន្តិភាព” ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ មន្ទីរអប់រំកាយ និងកីឡាខេត្តដាក់បញ្ជូលកីឡាជាច្រើប្រភេទទៀតដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សម្រាប់ការប្រកួតក្រុមបាល់ទាត់ស្រុកល្វាឯមបានយកឈ្នះលើក្រុមបាល់ទាត់មន្ទីរអប់រំកាយ និងកីឡាខេត្តក្នុងលទ្ធផលបច្ចេ កទេស២ទល់នឹង ០ ចំណែកក្រុមបាល់ទាត់ស្រុកមុខកំពូលក៏បានយកឈ្នះក្រុមបាល់ទាត់ TN កណ្តាល FC...
កីឡាករខ្សែបម្រើដាណឹម៉ាក Eriksen ក្រោយអាចបង្ហាញខ្លួនឡើងវិញ ជាមួយនឹងក្លឹបនៅលីគកំពូលអង់គ្លេស Brentford ហើយនោះពេលនេះកំពុងទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ក្លឹបចាស់ Spurs ។ កីឡាកររូបនេះបានសម្រេចចិត្ត ក្នុងការចាកចេញពីក្លឹប Spurs បន្ទាប់ពីបានរស់នៅជាមួយគ្នាអស់ រយៈពេល៧ឆ្នាំដើម្បីទៅលេងជាមួយនឹងក្លឹបអ៊ីតាលី Inter Milan កាលពីខែមករាឆ្នាំ២០២០ ប៉ុន្តែទើបតែបានត្រូវបានក្លឹបនេះអនុញ្ញាតិ ឲ្យគាត់ចាកចេញពីក្រោយបញ្ហាជំងឺមិនអាចប្រកួតឡើងវិញ។ Brentford បានចុះកុងត្រាយក Eriksen...
ប៉ុន្មានថ្ងៃចុងក្រោយនេះ កីឡាករអន្តរជាតិអេស្បាញ Isco ត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យបានបែកធ្លាយ នូវបញ្ជីកីឡាករ១១នាក់ដំបូងដែលនឹងត្រូវប្រកួត សម្រាប់ Real Madrid ទៅកាន់ក្រុមបណ្តាញសារព័ត៌មាន។ នៅថ្ងៃនេះកីឡាករ Isco បានធ្វើការវាយប្រហារ ត្រឡប់ទៅកាន់ពាក្យចោទប្រកាន់ទាំងនោះវិញ ដែលភាគច្រើនបានធ្វើឡើងពីសំណាក់ក្រុមអ្នកគាំទ្រ និងត្រូវបានអះអាងដោយគ្រូបង្វឹកក្លឹបលោក Carlo Ancelotti។ គួរឲ្យដឹងដែរថាគ្រូបង្វឹករូបនេះ បានធ្វើការបង្ហោះឈុត១១នាក់ដំបូង ក្នុងរយៈពេល២ម៉ោង មុនការប្រកួតនាពេលចុងក្រោយ...
កីឡាករស្វីស Granit Xhaka មកដល់ពេលនេះហាក់ដូចជា មិនទាន់បានទទួលការគាំទ្រខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រវិញនៅឡើយ ប៉ុន្តែនៅតែមានការប្តេជ្ញាចិត្តថា នឹងបន្តលេងជាមួយនឹងក្លឹប។ កីឡាករ Xhaka បានអះអាងថាគាត់ នឹងមិនចាកចេញពី Arsenal ឡើយរហូតដល់ពេលដែលគាត់ អាចទទួលបានអ្វីពិសេសម្យ៉ាងជាមួយនឹងក្លឹបនិងជាពិសេស ក្នុងការកសាងទំនាក់ទំនងល្អ ជាមួយនឹងក្រុមអ្នកគាំទ្រឡើងវិញ។ គួររំលឹកដែរថាកីឡាករអតីតប្រធានក្រុមរូបនេះ បានធ្វើការឈ្លោះប្រកែកឌឺដងដាក់គ្នា ជាមួយនឹងក្រុមអ្នកគាំទ្រយ៉ាងខ្លាំងក្លា កាលពីប្រកួតប៉ះនឹងក្រុម Crystal...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទរុស្ស៊ី ថាបានបង្កឲ្យមាន ការប្រល័យពូជសាសន៍ នៅអ៊ុយក្រែន ។ ក្នុងអំឡុងសុន្ទរកថា អំពីការកើនឡើងអតិផរណា កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន...
អ្នកប្រហែលជាធ្លាប់ មានអារម្មណ៍ក្ដៅខុសធម្មតា ពេលអ្នកបើកទ្វារចូលរថយន្ត ខណៈរថយន្តបានចតចោលកណ្ដាលថ្ងៃត្រង់ ជាពិសេសរថយន្តមានពណ៌ខ្មៅ។ ជាទូទៅ ពណ៌ខ្មៅស្រូបកម្ដៅខ្លាំង ជាងពណ៌ផ្សេងៗ។ អ្នកអាចអនុវត្តគោលការណ៍នេះ ក្នុងការជ្រើសរើសពណ៌សំលៀកបំពាក់ ឬរបស់ប្រើប្រាស់ផ្សេង ពេលប្រើប៉ះនឹងថ្ងៃបាន។ កាលឆ្នាំ ២០០៨ និង ២០០៩ រដ្ឋកាលីហ្វ័រញ៉ា បានសម្រេចចិត្ត បិទការលក់រថយន្តពណ៌ខ្មៅ ទោះថ្មីក៏ដោយ។ នេះមិនមែនត្រឹមតែប៉ះពាល់ដល់ផាសុកភាព ក្នុងប្រើប្រាស់ប៉ុណ្ណោះទេ...
នៅទីផ្សារសហរដ្ឋអាមេរិក ដែលជាដើមកំណើតរបស់ក្រុមហ៊ុន Apple ក៏ដូចជាទីផ្សារធំៗមួយចំនួនផ្សេងទៀត ជុំវិញពិភពលោក រមែងដាក់លក់ iPhone បីប្រភេទរួមមានរបស់ថ្មី, Refurbished (ម៉ាស៊ីនជួសជុលថ្មី) និង Replacement។ អ្វីដែលខុសគ្នាគឺទាក់ទងគុណភាព និងតម្លៃ ម្ល៉ោះដើម្បីជៀសវាង ការចាញ់បោកជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសយក iPhone ប្រភេទ Refurbished ឬ Replacement មកលក់នៅទីផ្សារក្នុងស្រុក ព្រមទាំងកំណត់តម្លៃស្មើរបស់ថ្មី...
ខេត្តព្រះសីហនុ ៖នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រឆ្នេរខ្សាច់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងលោកអភិបាលខេត្តព្រះសីហនុ និងលោកបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។ លោក ចាប រតនា...
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្ញើសារជូនពរដល់អតិថិជន នៅទូទាំងប្រទេស សូមជួបប្រទះតែសេចក្តីសុខ ចម្រើន និងសុភមង្គលជានិច្ចនិរន្តរ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក...
បរទេស៖ យោងតាមការអះអាង របស់មន្ត្រីរដ្ឋាភិបាលចិនម្នាក់កាលពីថ្ងៃចន្ទម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយដោយ rt.com បានឲ្យដឹងថារដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការបញ្ជូនសំភារៈ និងសព្វាវុធមួយចំនួន ទៅកាន់ប្រទេសស៊ែប៊ីតាមរយៈកិច្ចព្រមព្រៀង ជាដៃគូរយៈពេលវែង ជាមួយនឹងប្រទេសក្នុងតំបន់ប៉ាល់កង់។ ទោះបីជាយ៉ាងណាក្តីសកម្មភាព បញ្ជូនអាវុធទាំងនេះ បែរជាត្រូវបានបណ្តាញសារព័ត៌មាន លោកខាងលិច បានព្រមានថាវាគឺជាផែនការពង្រឹងសមត្ថភាព ប្រយុទ្ធរបស់សម្ព័ន្ធមិត្ត នៃប្រទេសរុស្សី ក្នុងគ្រាដែលវិបត្តិជម្លោះនៅអ៊ុយក្រែន កំពុងបន្តនៅឡើយ។ លោក Zhao...