The Goal ជឿជាក់ថាក្លឹបយក្សអេស្បាញ Real Madrid នៅតែមានគោលបំណងធំមួយ ដើម្បីចរចានាំយកកីឡាករខ្សែប្រយុទ្ធជួរមុខ Harry Kane ពីអង់គ្លេសដើម្បីអាចមកជំនួសតំណែង របស់កីឡាករខ្សែប្រយុទ្ធបារាំង Karim Benzema ដែលនឹងត្រូវចែកផ្លូវគ្នា ឬចូលនិវត្តទៅហើយនាពេលខាងមុខ។ ប្រធានក្រុមរបស់អង់គ្លេសរូបនេះ បច្ចុប្បន្នមានកុងត្រាជាមួយនឹងក្លឹបអង់គ្លេស Spurs ត្រឹមឆ្នាំ២០២៤ប៉ុណ្ណោះដែលមានន័យថា គាត់អាចចាប់ផ្តើមធ្វើការពិចារណា និងសម្រេចចិត្តបានហើយ ក្នុងការបន្តឬចាកចេញពីក្លឹប...
ខាងក្រោមនេះជាកីឡាករទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់បំផុត ក្នុងពេលនេះ បើតាមស្ថិតិរបស់ Transfermarkt៖ ១. Kylian Mbappe៖ ខ្សែប្រយុទ្ធក្លឹប Paris Saint Germain មានតម្លៃខ្លួន ១៨០លានអ៊ឺរ៉ូ។ ២.Erling Haaland៖ ខ្សែប្រយុទ្ធក្លឹប Manchester City មានតម្លៃខ្លួន ១៧០លានអ៊ឺរ៉ូ។ ៣. Vinicius Junior៖ ខ្សែស្លាបក្លឹប...
អាជ្ញាធរថៃបានសម្រេចកែប្រែវិធានមួយចំនួនស្ដីពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ចំពោះភ្ញៀវទេសចរបរទេស បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៥ ខែមករា។ ភ្ញៀវទេសចរទាំងអស់ដែលទៅកាន់ប្រទេសថៃត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ យ៉ាងហោចណាស់ពីរដូស។ ដូចគ្នានេះដែរ អ្នកទេសចរដែលនឹងធ្វើដំណើរបន្តពីប្រទេសថៃទៅកាន់ប្រទេសដែលតម្រូវឱ្យមានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន ត្រូវតែផ្តល់ភស្តុតាងនៃការធានារ៉ាប់រង។ ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ភ្ញៀវទេសចរនឹងត្រូវបានណែនាំឱ្យការពារខ្លួនដោយពាក់ម៉ាស់នៅទីកន្លែងសាធារណៈ និងនៅលើយានជំនិះសាធារណៈ លាងដៃឱ្យបានទៀងទាត់ ធ្វើតេស្តអង់ទីហ្សែនប្រសិនបើពួកគេមានរោគសញ្ញាផ្លូវដង្ហើម ហើយត្រូវទៅមន្ទីរពេទ្យប្រសិនបើពួកគេមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ៕ Source: Sabay
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះ ទទួលសមភាគីប្រេស៊ីលលោក Luiz Inacio Lula da Silva សម្រាប់ដំណើរទស្សនកិច្ច នៅសហរដ្ឋអាមេរិក នៅដើមខែកុម្ភៈ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បន្ទាប់ពីការហៅទូរស័ព្ទ រវាងប្រធានាធិបតីទាំងពីរ បន្ទាប់ពីការវាយប្រហារដោយហិង្សា លើអគាររដ្ឋាភិបាលប្រេស៊ីល។ សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ដំណើរទស្សនកិច្ច...
BANGI៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា សមាគមបាល់ទាត់ នៃប្រទេសម៉ាឡេស៊ី (FAM) នឹងធ្វើការប្រកាសជាផ្លូវការ អំពីការប្រើប្រាស់បច្ចេកវិទ្យាវីដេអូ ជំនួយអាជ្ញាកណ្តាល (VAR) លើទីលានបាល់ទាត់ របស់ប្រទេសនាពេលឆាប់ៗនេះ ដោយលោក Datuk Hamidin Mohd Amin ប្រធានរបស់ខ្លួន។ លោកបាននិយាយថា ការរៀបចំផែនការរួមជាមួយនឹង សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (MFL)...
របាយការណ៍ចេញផ្សាយដោយកម្មវិធីបរិស្ថាន របស់អង្គការសហប្រជាជាតិ (UNEP) និងអង្គការឧតុនិយមពិភពលោក (WMO)បានបង្ហាញថា មានស្រទាប់អូហ្សូន កាន់តែក្រាស់ជាផ្នែកនៃបរិយាកាស ដែលមានកម្ពស់រហូតដល់ ១៨ ម៉ាយស្រូបយកកាំរស្មីអ៊ុលត្រាវីយូឡេ កាំរស្មី និងរារាំងពួកវាពីផ្ទៃផែនដី យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ អ្នកវិទ្យាសាស្ត្រជឿថា នៅត្រឹមឆ្នាំ ២០២៤ នៅទូទាំងពិភពលោក ស្រទាប់អូហ្សូនអាចស្ថិតនៅលើផ្លូវ ដើម្បីប្តូរទៅកម្រិតមិនធ្លាប់ឃើញ តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០...
កូរ៉េខាងត្បូង៖នាថ្ងៃទី ៩ ខែមករា JoongAng Ilbo បានរាយការណ៍ថា សាលាបឋមសិក្សា នៅទីក្រុងប៊ូសាន បានផ្ញើការជូនដំណឹង អំពីការដំឡើងថ្លៃឯកសណ្ឋាន ដល់ឪពុកម្តាយ ដោយចាប់ពីឆ្នាំនេះតទៅ សិស្សទាំងអស់ នឹងត្រូវតម្រូវឲ្យស្លៀកពាក់ឯកសណ្ឋានសាលាថ្មី ដែលមានតម្លៃ ១.០៥ លានវ៉ុន ស្មើ៨៤៩ដុល្លារសម្រាប់សិស្សប្រុស និង១.០៧ លានវ៉ុនស្មើ៨៦៥ដុល្លារ សម្រាប់សិស្សស្រី។ ឯកសណ្ឋានសិស្សប្រុសរួមមាន...
NAGOYA៖ ក្រុមហ៊ុន Toyota Motor Corp ដ៏ធំរបស់ជប៉ុនគ្រោងនឹងបញ្ចូលរថយន្ត ដែលកំពុងអភិវឌ្ឍដោយប្រើប្រាស់អ៊ីដ្រូសែនរាវ ទៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត ឆ្នាំ ២០២៣ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យយានជំនិះដំណើរការ ដោយឥន្ធនៈមិនរងផលប៉ះពាល់ដល់បរិស្ថាន អាចធ្វើពាណិជ្ជកម្មបាន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន កំពុងផ្តោតលើរថយន្តអគ្គិសនី ដើម្បីសម្រេចបាននូវគោលដៅអព្យា ក្រឹតកាបូន Toyota ក៏បានវិនិយោគក្នុងការអភិវឌ្ឍន៍...
អង់គ្លេស៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា អង់គ្លេសបានបរាជ័យ សម្រាប់ការបាញ់បង្ហោះយានអវកាសដំបូងគេ ជាប្រវត្តិសាស្ត្រនៅលើទឹកដីខ្លួន កាលពីយប់មិញ បន្ទាប់ពីរ៉ុក្កែត LauncherOne របស់ Virgin Orbit មានភាពមិនធម្មតា ដែលក្រុមអ្នករុករកបានដេញថ្លៃ ដើម្បីបញ្ជូនផ្កាយរណបចំនួន ៩ ទៅកាន់អវកាសពី Cornwall ។ ក្រុមហ៊ុនរបស់លោក Sir Richard...
បរទេស៖ ក្រសួងការបរទេស នៃប្រទេសបេឡារូស បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថា សមយុទ្ធយោធាដ៏ធំមួយ ជាមួយនឹងប្រទេសរុស្សី នឹងចាប់ផ្តើមធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ការប្រកាសនៃការធ្វើសមយុទ្ធនេះ បានធ្វើឡើងបន្ទាប់ពីប្រជាជាតិទាំងពីរ បានចូលរួមគ្នាក្នុងការបង្កើតបានជាកងកម្លាំងយោធាជាអង្គភាពរួមមួយរវាងគ្នា ហើយតាមផែនការសមយុទ្ធយោធា នឹងចាប់ផ្តើមធ្វើឡើង ពីថ្ងៃទី១៦ខែមករាដល់ខែកុម្ភៈ។ សមយុទ្ធយោធាដែលត្រូវបានគេដឹងថា នឹងមានប្រើប្រាស់នូវយុទ្ធសាស្ត្រ នៃការប្រើប្រាស់ការប្រតិបត្តិការ តាមអាកាសផងនៃប្រទេសទាំងពីរ ហើយគ្រប់មូលដ្ឋានទ័ពទាំងអស់ របស់បេឡារូស ត្រូវបានចូលរួមទាំងអស់ ខណៈដែលយន្តហោះចម្បាំងទាំងឡាយបានធ្វើដំណើរមកដល់ប្រទេសបេឡារូស...