កីឡា

Man UTD ព្រមព្រៀងលើកុងត្រាខ្ចីជើង កីឡាករ Weghorst តែត្រូវរងចាំ ការសម្រេចចិត្តរបស់ Besiktas

The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD បានឈានទៅដល់ការព្រមព្រៀងគ្នា ជាពាក្យសំដីជាមួយនឹងកីឡាករ Wout Weghorst ហើយចំពោះកុងត្រាដែលមានលក្ខខណ្ឌខ្ចីជើង នៅក្នុងពេលវេលាសេសសល់រដូវកាលនេះ។

ក្លឹបបិសាចក្រហម Man UTD បានព្រមព្រៀង ក្នុងការចំណាយប្រាក់៣លានផោន ផ្តល់ទៅឲ្យក្លឹបព្រមទាំងតម្លៃខ្លួនប្រចាំសប្តាហ៍ របស់កីឡាករផងប៉ុន្តែនឹងត្រូវរងចាំការសម្រេចចិត្ត របស់ Besiktas ជាមុនសិនប្រសិនបើក្លឹបនេះ មិនអាចរកអ្នកជំនួសបានទេនោះ កុងត្រានេះក្លឹបនៅតែអាច មានសិទ្ធលុបចោលបាននៅឡើយ។

គួរឲ្យដឹងដែរថា កន្លងមកគ្រូបង្វឹក របស់ក្លឹបលោក Erik ten Hag ធ្លាប់បានបញ្ជាក់ច្បាស់ហើយអំពីជំហរបស់លោក ក្នុងការធ្វើការជាមួយនឹងកីឡាករខ្សែប្រយុទ្ធរូបនេះ ឲ្យបាននៅក្នុងខែមករានេះ ជាពិសេសនៅក្រោយពេលដែល មានការចាកចេញ របស់កីឡាករ Cristiano Ronaldo រួចមកកាលពីមុនព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top