នៅពូល A ជម្រើសជាតិហូឡង់កំពុងឈរនាំមុខគេ ក្នុងកំពូលតារាងមាន៣ពិន្ទុ ប៉ុន្តែទោះបីជាយ៉ាងណាក្តី២ក្រុមទៀត ក៏មាន៣ពិន្ទុដូចគ្នាដែរ ដោយខុសគ្នាតែគ្រាប់បាល់បញ្ចូលទីប៉ុណ្ណោះ។ អេក្វាឌ័រដែលមានចំណាត់ថ្នាក់លេខ២ ក្នុងពូលនឹងត្រូវប្រកួតជាមួយ នឹងសេនេហ្គាល់ ដែលមាន៣ពិន្ទុដូចគ្នាដែរក្នុងពូល។ ប្រកួតយប់នេះអេក្វាឌ័រ មានភាគរយឈ្នះ៣៩ភាគរយ ខណៈដែលសេនេហ្គាល់ មានត្រឹមតែ៣១ភាគរយ ហើយភាគរយស្មើមានទៅដល់៣០ភាគរយ។ សម្រាប់ជម្រើសជាតិកាតាដែលជាម្ចាស់ផ្ទះវិញ នឹងត្រូវប្រកួតប៉ះក្រុមហូឡង់ នៅក្នុងប្រកួតកាត់សេចក្តីចុងក្រោយរបស់ខ្លួន ថានឹងត្រូវធ្លាក់ចេញពីវគ្គ ១៦ក្រុមចុងក្រោយជាផ្លូវការ៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖ប្រទេសរុស្សីនៅថ្ងៃនេះ ត្រូវបានសារព័ត៌មានបរទេស ចេញផ្សាយថាបានធ្វើការបញ្ជូនអាវុធប្រភេទ Tor-M2 ដែលជាអាវុធសម្រាប់ការពារមីស៊ីល និងការពារដែនអាកាស យ៉ាងហោចណាស់១៥គ្រឿង ទៅឲ្យប្រទេសបេឡារូស ព្រមទាំងឧបករណ៍វិស្វកម្ម ចំនួន១០ឈុតផ្សេងទៀតផងដែរ។ សព្វាវុធទាំងនេះត្រូវបានគេដឹងថា បានដឹកជញ្ជូនចេញពីស្ថានីយរថភ្លើង Yeysk station ក្នុងតំបន់ Krasnodar Krai ប្រទេសរុស្សីហើយកាលពីថ្ងៃទី២៥ខែវិច្ឆិកា និងទៅដល់គោលដៅ ថ្ងៃទី២៨ខែវិច្ឆិកាបន្ទាប់ពីបានចុះហត្ថលេខា រវាងប្រទេសទាំងពីររួចមក។ ទោះបីជាមិនបានបញ្ជាក់ថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានឈានទៅដល់ការចុះហត្ថលេខា ក្នុងការនាំចេញរថយន្ត ទៅឲ្យប្រទេសរុស្សី ដែលមានតម្លៃដល់ទៅ ៣០០លានដុល្លារ។ ប្រទេសរុស្សីគឺជាអតិថិជន ដ៏មានសក្តានុពលនិងធំជាងគេបំផុត របស់ប្រទេសអ៊ីរ៉ង់ ហើយក្រៅពីនោះអ៊ីរ៉ង់ ក៏បាននាំចេញរថយន្តជាច្រើន ទៅកាន់ប្រទេសវេណេស៊ុយអេឡា និងបណ្តាប្រទេស ក្នុងតំបន់អាមេរិកខាងត្បូងផងដែរ។ ប្រធានសមាគមកិច្ចការងារឧស្សាហកម្ម របស់ប្រទេសអ៊ីរ៉ង់លោក Mohammadreza Najafi Manesh បានលើកឡើងថា៖...
ការប្រកួតពូល A ឈានមកដល់ការប្រកួតជុំទី៣ ខណៈដែលកាតា ច្បាស់ទៅហើយថា នឹងមិនអាចចូលរួមវគ្គ១៦ក្រុម ចុងក្រោយបានឡើយ ខណៈដែលហូឡង់ ដែលជាអ្នកនាំមុខគេ ក្នុងពូលមានសង្ឃឹមច្រើនជាងគេ។ យប់នេះម្ចាស់កាតា នឹងត្រូវប្រកួតប៉ះហូឡង់ទាំងដែលខ្លួន មិនទាន់មានពិន្ទុសោះក្នុងដៃ ហើយហូឡង់កំពុងត្រូវការចាំបាច់៣ពិន្ទុ ដើម្បីធានាឲ្យបានច្បាស់ថា នឹងអាចឈានទៅប្រកួត ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ អេក្វាឌ័រនៅលេខ២ ក្នុងពូលនឹងត្រូវប្រកួតប៉ះសេនេហ្គាល់ ដែលមាន៣ពិន្ទុដូចគ្នា ប៉ុន្តែប្រសិនបើក្រុមទាំង២ស្មើគ្នា ហើយកាតាយកឈ្នះហូឡង់នោះ...
ការប្រកួតពូល H រវាងក្រុមប៉ទុយហ្គាល់ និងក្រុមអ៊ុយរ៉ាហ្គាយ ជាមួយនឹងលទ្ធផល២ ទល់នឹង០ ខណៈដែលគ្រាប់បាល់ទាំងពីរ រកបានដោយកីឡាករ Bruno Fernandes ទាំង២គ្រាប់ម្នាក់ឯង និងជាគ្រាប់បាល់ ១១ម៉ែត្រទាំង២គ្រាប់ផងដែរ។ ប៉ទុយហ្គាល់គ្រប់គ្រងបាល់ បានទៅដល់៦០ភាគរយ និងស៊ុតចេញបានដល់ទៅ១៥គ្រាប់ ចំគោលដៅតែ៣គ្រាប់ប៉ុណ្ណោះ ខណៈដែលអ៊ុយរ៉ាហ្គាយ ស៊ុតបាន១១ដង និងចំគោលដៅបាន៣ដងដូចគ្នា តែមិនមានសំណាងឡើយ។ គ្រាប់បាល់ដំបូងកើតឡើង...
ដូហា៖នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិស្វីល ក្នុងលទ្ធផល ១ ទល់នឹង ០សម្រាប់ពូល G នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” នៅ Education City ប្រទេសកាតា ។ សម្រាប់ការប្រកួតកន្លងមក ពូល G...
ដូហា៖នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះក្រុមបាល់ទាត់ ជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងលទ្ធផល ២ ទល់នឹង ០សម្រាប់ពូល H នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” នៅ Education City ប្រទេសកាតា៕ ដោយ៖លី ភីលីព
ភ្នំពេញ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ឯក វ៉ា ស៊ិនភីរម្យ អនុប្រធានទី១នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មាធិការនៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ពិធីបើកការប្រកួតកីឡាប្រដាល់គុនខ្មែរនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២។ លោក ទុក ប៊ុនហឿន អគ្គលេខាធិការបាននិយាយថា ការប្រកួតនេះ...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ១០ គ្រឿង ខណៈក្រសួងការពារជាតិ ដណ្តើមមេដាយមាស ៣ គ្រឿងនៃកីឡាតេក្វាន់ដូ WTក្នុងព្រឹត្តការណ៍ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ផ្តើមការប្រកួតជាផ្លូវការ នៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្នុងឱកាសពិធីប្រកាសបិទ...
បរទេស៖ ប្រទេសអាល្លឺម៉ង់បានច្រានចោលការអំពាវនាវ របស់ប្រទេសប៉ូឡូញឱ្យប្រគល់ប្រព័ន្ធមីស៊ីល ការពារពីដីទៅអាកាសប្រភេទ MIM-104 Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ទៅឱ្យប្រទេសអ៊ុយក្រែន។ ការបដិសេធនេះបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Mariusz Blaszczak បានស្នើសុំឱ្យអាវុធដែលក្រុងប៊ែរឡាំង ផ្តល់ជូនដល់ទីក្រុងវ៉ារស្សាវ៉ា ហើយត្រូវផ្តល់ឱ្យទីក្រុងគៀវ និងដាក់ពង្រាយនៅភាគខាងលិច នៃប្រទេស ក្បែរព្រំដែនអ៊ុយក្រែន-ប៉ូឡូញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា...