Event

រកឃើញជើងខ្លាំង​គុនខ្មែរ២៤រូប ត្រៀមប្រកួតថ្ងៃទី៣ ខែធ្នូ ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស

ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាល២ បានរកឃើញកីឡាករ២៤រូប ជាប់ឈ្មោះប្រកួតវគ្គជម្រុះដំបូង ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២២ ក្រោយពីគណៈកម្មាធិការ បានធ្វើការពិនិត្យលក្ខណៈចូលរួម របស់កីឡាករទាំងអស់ ដែលបានដាក់ពាក្យមកពីទូទាំងប្រទេស។

ការដាក់ពាក្យចូលរួម ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។

ការប្រកួតវគ្គជម្រុះដំបូងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ នឹងចាប់ផ្តើមពីវេលាម៉ោង១:០០ រសៀលតទៅ ដែលនឹងធ្វើការផ្សាយផ្ទាល់ ដោយស្ថានីយទូរទស្សន៍ថោន TOWN FULL HDTV។

កីឡាករទាំង២៤រូបនេះ នឹងធ្វើការប្រកួតប្រជែង ដើម្បីដណ្តើមកៅអីចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ក្នុងដំណើរឆ្ពោះទៅដណ្តើមយក ខ្សែក្រវាត់លំដាប់ពិភពលោក IPCC KUN KHMER ប្រាក់រង្វាន់សរុបរហូតដល់ទៅ ១២៤ លានរៀល។

វគ្គជម្រុះនេះនឹងធ្វើការស្វែងរកកីឡាករ ១២ រូបតែប៉ុណ្ណោះ ដើម្បីធ្វើដំណើរប្រកួតតាមខេត្ត ឈានទៅកាន់កាប់ខ្សែក្រវាត់ដ៏ល្បី និងប្រាក់រង្វាន់មហាសាល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។

ខាងក្រោមនេះ ជាតារាងឈ្មោះកីឡាករ ដែលនឹងត្រូវប្រកួតវគ្គជម្រុះ២៤នាក់ដំបូង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២២។ តើកីឡាករ ១២ រូបណានឹងមានសមត្ថភាព ចូលរួមព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាល២?
កុំភ្លេចទស្សនាការប្រកួតផ្ទាល់ នៅស្ថានីយទូរទស្សន៍ថោន TOWN FULL HDTV ឬតាមកញ្ចក់ទូរទស្សន៍ ឬតាមរយៈទំព័រហ្វ៊េសប៊ុកផេក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ៕

Most Popular

To Top