ព័ត៌មានអន្តរជាតិ

ចំនួនប្រជាជនវៀតណាម នឹងឈានដល់ ១០០លាននាក់ នៅឆ្នាំ២០២៣

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងស្វាគមន៍ពលរដ្ឋទី១០០ លាននាក់របស់ខ្លួន នៅឆ្នាំ២០២៣ ។

កាសែតក្នុងស្រុក Tuoi Tre (Youth) បានរាយការណ៍ថា ចំនួនប្រជាជនរបស់វាឥឡូវនេះ មានចំនួនជាង ៩៩លាននាក់ ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសដែលមានប្រជាជន ច្រើនជាងគេលំដាប់ទី១៥ នៅលើពិភពលោក ដែលមានប្រជាជនច្រើនជាងគេទី៨ នៅអាស៊ី និងជាប្រទេស ដែលមានប្រជាជនច្រើនជាងគេទី៣ នៅអាស៊ីអាគ្នេយ៍។

យោងតាមរបាយការណ៍របស់កាសែត Nguoi Lao Dong (Laborers) បានឱ្យដឹងថា ស្ត្រីជិត ២៥លាននាក់ដែលមានអាយុពី ១៥-៤៩ឆ្នាំ នៅក្នុងប្រទេសវៀតណាម គឺជាអាយុបង្កើតកូន។ កាសែតនេះបានឲ្យដឹងថា នៅឆ្នាំ២០៣០ ចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២៦ លាននាក់។

យោងតាមធនាគារពិភពលោក បានឱ្យដឹងថា វៀតណាមបានក្លាយជា សង្គមវ័យចំណាស់ នៅឆ្នាំ២០១៥ ហើយនឹងក្លាយជាសង្គមចាស់ នៅឆ្នាំ២០៣៥ ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេស ដែលមានវ័យចំណាស់លឿនបំផុត នៅលើពិភពលោក៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top