តេអេរ៉ង់៖ មេបញ្ជាការ IRGC បានឲ្យដឹងថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្កើនវត្តមានយោធានៅជិតព្រំដែនភាគខាងលិច និងភាគពាយ័ព្យនៃប្រទេស ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងពីក្រុមបំបែកខ្លួន។ អង្គភាព IRGC និងកងកម្លាំងពិសេសត្រូវបានដាក់ពង្រាយ “ដើម្បីការពារការជ្រៀតចូលនៃភេរវករដែលមានទំនាក់ទំនងជាមួយក្រុមបំបែកខ្លួន ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងការរត់ពន្ធអាវុធចូលទៅក្នុងប្រទេស” នេះបើតាមការលើកឡើងរបស់លោក Mohammad Pakpour មេបញ្ជាការនៃកងកម្លាំងជើងគោក IRGC។ លោក Pakpour...
កាតា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា នៅពេលដែលការចាប់ឆ្នោត នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” ចេញមកកាលខែមេសា ចំណុចសំខាន់មួយនៃវគ្គចែកពូលគឺ ថ្ងៃអាទិត្យ អេស្ប៉ាញទល់នឹងអាល្លឺម៉ង់នៅកីឡដ្ឋាន Al Bayt។ ៨ខែក្រោយមក ការប្រកួតរវាងអតីតម្ចាស់ជើងឯកពិភពលោកទាំង២ និងក្រុមមុនការប្រកួតកាន់តែមានភាពលេចធ្លោ ដោយសារអាល្លឺម៉ង់ចាញ់ជប៉ុនយ៉ាងភ្ញាក់ផ្អើលនៃការប្រកួតបើកឆាកក្នុងប្រទេសកាតា។ការបរាជ័យមួយទៀតទល់នឹងអេស្ប៉ាញនៅចុងសប្តាហ៍នេះ ហើយអាល្លឺម៉ង់អាចនឹងធ្វើដំណើរទៅផ្ទះមុនការប្រកួត World Cup ជាលើកទី២ជាប់ៗគ្នា។ ការចាញ់គួបផ្សំនឹងការស្មើយ៉ាងតិចដោយ...
ល្វាឯម៖នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់យុវជនស្រុកល្វាឯម អាយុក្រោម២២ឆ្នាំប្រចាំឆ្នាំ២០២២ ដោយទទួលបានការឧបត្ថម្ភទាំងស្មារតីសម្ភារៈ និងថវិកា អំពីសំណាក់ លោក ជាប ដាវុធ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋា នស្រុកល្វាឯម ទទួលបន្ទុកការងារយុវជន និងលោក...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ សាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី សេចក្តីព្រាងផែនការ សម្រាប់គោលការណ៍ ពង្រឹងសមាសភាព សាខាបក្សក្នុងអាណត្តិបោះឆ្នោត ឆ្នាំ២០២៣ ។ គួរឲ្យដឹងថា លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសទទួលស្គាល់ គណៈកម្មាធិការ សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ដ៕
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសបើកការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៣ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ដែលការប្រកួតនឹងធ្វើឡើង២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធ។ លោកស្រី ញ៉ែម មរកត...
ភ្នំពេញ៖ អ្នកលក់អនឡាញ និងជាមេតុងទីនល្បីឈ្មោះ ម៉ូលីកា មានរឿងចម្រូងចម្រាស់ជាបន្តបន្ទាប់ ក្រោយពីមានរឿងអាស្រូវ ជំពាក់លុយកូនតុងទីន ពេលនេះក៏មានរឿងថ្មីត្រូវ មហាជនរិះគន់ចាស់ដៃ ព្រោះតែប្រើពាក្យមិនសមរម្យថា សឿ សុធារ៉ា ឆ្កួត ។ ក្រោយពីមហាជនរិះគន់ខ្លាំងក្លានោះ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ម៉ូលីកា បានចេញសារសុំទោសដល់ សឿ សុធារ៉ា ភ្លាមៗ...
ក្រុមខ្លាំងអេស្បាញ ហាក់ដូចជាមិនបានទុកមុខទុកមាត់ ឲ្យកូស្តារីកាឡើយ ក្នុងការប្រកួតបើកឆាកពូល E យប់មិញនេះ ដោយស៊ុតយកជ័យជំនះ បានទៅដល់៧គ្រាប់ មិនឲ្យដៃគូតដៃរួចវិញឡើយ សូម្បីតេមួយគ្រាប់។ កូស្តារីកាយប់មិញនេះស៊ុត មិនមានឱកាសស៊ុតនៅមុខទី របស់អេស្បាញសោះឡើយ ខណៈដែលអេស្បាញ ស៊ុតបានទៅដល់១៧ដង និងចំគោលដៅ៨ដង ហើយគ្រប់គ្រងបាល់ បានទៅដល់៨២ភាគរយ។ អេស្បាញយកបាន៣ពិន្ទុ ទៅឈរលើកំពូលតារាងពីលើជប៉ុន ដែលមាន៣ពិន្ទុដូចគ្នា យកឈ្នះអាល្លឺម៉ង់...
ការប្រកួតដែលនឹងត្រូវធ្វើឡើង នៅកីឡាដ្ឋាន Education City Stadium នៅយប់នេះវេលាម៉ោងប្រមាណជា៨យប់ ជម្រើសជាតិកូរ៉េខាងត្បូង និងត្រូវប្រកួតដំបូង ប៉ះនឹងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដែលជាក្រុមខ្លាំង មកពីអាមេរិកខាងត្បួង។ ភាគរយរបស់អ៊ុយរ៉ាហ្គាយមានច្រើន បើតាមការព្យាករណ៍ដោយ FIFA ឬប្រមាណជា៥៦ភាគរយ ខណៈដែលកូរ៉េខាងត្បូង មានសង្ឃឹមឈ្នះត្រឹមតែ១៨ភាគរយ ហើយលទ្ធភាពនៃការស្មើគ្នា មានប្រមាណជា២៦ភាគរយ។ ជម្រើសជាតិទាំងពីរ មិនសូវមានប្រវត្តិជួបគ្នាឡើយ គិតចាប់តាំងតែពីឆ្នាំ១៩៩០...
ក្រុមប់ទុយហ្គាល់ និងហ្គាណា ធ្លាប់បានប្រកួតប៉ះគ្នាម្តងគត់ មុននឹងការប្រកួតលើកទី២ នឹងធ្វើឡើងនៅយប់នេះ ក្នុងវគ្គប្រកួតក្នុងពូល ដែលធ្វើឡើងនៅកីឡាដ្ឋាន Stadium 974 ។ ការប្រកួតដំបូងធ្លាប់បានធ្វើឡើងកាលពីឆ្នាំ២០១៤ ក្នុងវគ្គជម្រុះតាមពូលដូចគ្នានេះដែរ ដោយគ្រានោះប៉ទុយហ្គាល់ យកឈ្នះហ្គាណា ក្នុងលទ្ធផល២ទល់នឹង១ ដោយបាល់ជ័យជំនះ គឺបានធ្វើឡើងដោយកីឡាករ Cristiano Ronaldo។ តាមការព្យាករណ៍ប្រកួតយប់នេះ ប៉ទុយហ្គាល់មានសង្ឃឹមឈ្នះ ដល់ទៅ៦៨ភាគរយ...
ប៉ារីស៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានឲ្យដឹងនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួន កាលពីថ្ងៃអង្គារថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះពី ៣,១ ភាគរយនៅឆ្នាំនេះទៅ ២,២ភាគរយនៅឆ្នាំ២០២៣ ។ តួលេខឆ្នាំ២០២២ គឺប្រហែលពាក់កណ្តាល នៃល្បឿនដែលបានកត់ត្រាក្នុងឆ្នាំ២០២១ ក្នុងអំឡុងពេលនៃការងើបឡើងវិញ ពីជំងឺរាតត្បាត ហើយអត្រាកំណើន ដែលត្រូវបានព្យាករណ៍សម្រាប់ឆ្នាំ២០២៣ គឺទាបជាងការរំពឹងទុកមុន...