បច្ចុប្បន្ននេះ មានគ្រួសារជាច្រើន កំពុងប្រឈមនឹងផលប៉ះពាល់ ផ្នែកសុខភាពដោយសារ ការទទួលទានភេសជ្ជ ដែលមិនសមស្របតាម លក្ខខណ្ឌអាកាសធាតុ។ អាកាសធាតុក្ដៅ អាចធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក យ៉ាងរហ័ស ហេតុដូចនេះ ការផ្គត់ផ្គងជាតិទឹកដល់រាងកាយ ពិតជាសំខាន់ណាស់ សម្រាប់សុខភាព។ យ៉ាងណាមិញការជ្រើសរើស ទឹកភេសជ្ជមកទទួលទាន មិនបានល្អ អាចបង្កផលគ្រោះថ្នាក់ដល់សុខភាព របស់អ្នកបាន។ តើអ្នកដឹងទេថា ភេសជ្ជអ្វីខ្លះ ដែលអ្នកមិនគួរទទួលទាន...
សម្រាប់លោកអ្នក ដែលចង់ឲ្យខ្លួនឯង ទទួលបាននូវសុខភាពល្អ សម្រាប់ការជ្រើសរើសរបបអាហារ មកទទួលទានជាប្រចាំ ពិតជារឿងមួយដ៏សំខាន់ និងចាំបាច់បំផុត ចំពោះសុខភាពរាងកាយរបស់យើង។ តើអ្នកដឹងទេថា អំទ្បុងពេលរដូវក្ដៅ អ្នកគួរជ្រើសរើសអាហារបែបណា ដែលល្អចំពោះសុខភាព? ដើម្បីជ្រាបច្បាស់ សូមអានខាងក្រោម ទាំងអស់គ្នា៖ ១. ពោត : ជាអាហារផ្អែមដ៏ល្អបំផុត នៅអំទ្បុងពេលរដូវក្ដៅ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិ lutein...
អ្វីដែលជាការពេញនិយមធ្វើបំផុត សម្រាប់បុរសនៅរដូវក្ដៅ គឺមិនមានអីច្រើនក្រៅតែពី ការបរិភោគសាច់អាំង និងពិសាស្រាបៀវជាមួយ មិត្តភ័ក្ដជិតស្និតនោះទេ។ តាមការសិក្សាជាច្រើន បានរកឃើញថា ការពិសាស្រាបៀវអាចជួយ ផ្ដល់ផលល្អជាច្រើន សម្រាប់សុខភាព ជាពិសេសចំពោះបុរស។ ដើម្បីជ្រាបច្បាស់ថា ការពិសាស្រាបៀរមាន អត្ថប្រយោជន៍អ្វីខ្លះនោះ សូមអានខាងក្រោមទាំងអស់គ្នា៖ ១. ការពារជំងឺបេះដូងតាមការ សិក្សាមួយក្នុងប្រទេសអ៊ីតាលី បានរកឃើញថា ការពិសាស្រាបៀរនៅរដូវក្ដៅ អាចជួយកាត់បន្ថយអត្រា...
អ្នកជំនាញបានធ្វើការព្រមានថា ជំងឺបេះដូង គឺជាជំងឺដ៏មានគ្រោះថ្នាក់មួយ ក្នុងចំណោមជំងឺជាច្រើនដែលអាច សម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ជាធម្មតាជំងឺគាំងបេះដូង កើតឡើងដោយសារតែភាពតានតឹង កង្វះសកម្មភាពរាងកាយ និងការទទួលទានអាហារគ្មានផាសុខភាព ដែលធ្វើឲ្យកូលេស្តេរ៉ុល កើនឡើងក្នុងសរសៃឈាម។ នៅពេលដែលកូលេស្តេរ៉ុល កកកុញកាន់តែច្រើន សរសៃឈាមនឹងតូចត្បៀត ហើយស្ទះ មិនអាចបញ្ចូនឈាម ទៅកាន់សរីរាង្គផ្សេងៗបានឡើយ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា...
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្លែល្មើជាអាហារលេខ១ ក្នុងពិភពលោក សម្រាក់ការពារការគាំងបេះដូង ជំងឺលើសឈាម ជំងឺសរសៃឈាម និងកូឡេស្តេរ៉ុល ហើយអាចព្យាបាលបញ្ហាសុខភាពជាច្រើនទៀត ដោយសារតែពួកវា មានបរិមាណនៃសារធាតុចិញ្ចឹមយ៉ាងច្រើន។ ខាងក្រោមនេះ ជាមូលហេតុចម្បង បានជាផ្លែល្មើ ក្លាយជាផ្លែឈើលេខមួយសម្រាប់ ចំពោះសុខភាពបេះដូងមនុស្ស៖ គ្រប់គ្រងទម្ងន់ប្រសិនបើអ្នកចង់ការពារ កុំឱ្យជាតិខ្លាញ់លើស នោះអ្នកគួរតែបរិភោគផ្លែល្មើ នៅពេលពោះទទេ ព្រោះវាមានជាតិស្ករគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការ របស់រាងការមនុស្ស...
ផ្លែឈើត្រូវបានគេទទួលស្គាល់ថា ពិតជាផ្តល់នូវសារធាតុចិញ្ចឹម ដ៏សម្បូរបែបសម្រាប់សុខភាព និងសម្រស់ ប៉ុន្តែប្រសិនបើអ្នកបរិភោគភ្លាមៗ ក្រោយពេលបាយរួច អត្ថប្រយោជន៍របស់វានឹងត្រូវបាត់បង់។ ផ្លែឈើអាចប្រើជំនួសបង្អែមបាន ដែលក្រុមគ្រួសារជាច្រើនមានទម្លាប់ បរិភោគក្រោយពេលទទួលទានអាហារ។ តែទោះជាយ៉ាងណា អ្នកជំនាញជឿជាក់ថា ការបរិភោគផ្លែឈើ បន្ទាប់ពីការទទួលទានអាហារមិនល្អ សម្រាប់សុខភាពនោះទេ ព្រោះវាបណ្តោលឲ្យខូចមុខងាររំលាយអាហារ, នាំឲ្យឡើងទម្ងន់ និងធាត់…។ លោកវេជ្ជបណ្ឌិត Le Thi Hai...
អ្នកជំនាញផ្នែកសុខភាពបាន អះអាងថា អាហារពេលព្រឹក ជាអាហារដែលមានសារ:សំខាន់បំផុត សម្រាប់ផ្គត់ផ្គងរាងកាយ និងផ្តល់ថាមពល។ ដូច្នេះការជ្រើសរើសអាហារ ឲ្យបានត្រឹមត្រូវជាកត្តាចាំបាច់ណាស់ សម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែបើយោងតាមគេហទំព័រ homeremedieshouse បានបង្ហាញថា មានអាហារមួយចំនួន អ្នកមិនគួរទទួលទាន នៅពេលព្រឹកឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព។ អាហារដែលមានជាតិជូរ និងហិរទោះបីជាអាហារទាំងនេះ មានប្រយោជន៍សម្រាប់សុខភាពក៏ដោយ អ្នកមិនគួរទទួលទាននៅពេលព្រឹកនោះដែរ ព្រោះវាអាចធ្វើឲ្យអ្នកក្រហាយទ្រូង បង្កការរលាកក្រពះ...
ប៉េងប៉ោះ ត្រូវបានគេចាត់ទុកជាបន្លែ ដ៏ពេញនិយមដែលបងប្អូនខ្មែរ យើងទទួលទានស្ទើរតែរៀងរាល់ថ្ងៃ ព្រោះវាមានរស់ជាតិខ្លាញ់ ហើយមានតម្លៃថោក។ ប៉ុន្តែ មនុស្សជាច្រើនមិនទាន់ដឹងថា ការទទួលទានប៉េងប៉ោះច្រើន អាចជួយជំរុញឲ្យរាងកាយមានសុខភាពល្អ និងជៀសផុតពីជំងឺឡើយ។ បើយោងតាមការស្រាវជ្រាវ បានរកឃើញថា ផ្លែប៉េងប៉ោះ មានផ្ទុកសារធាតុ លីកូពីន(lycopene) សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីនC វីតាមីនA ជាតិសរសៃ និងសមាសធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយការពាររាងកាយ...
ជារឿយៗ ក្រុមវេជ្ជបណ្ឌិតបានណែនាំឲ្យ យើងគ្រប់គ្នាញ៉ាំទឹកក្តៅឧណ្ឌៗមួយកែវនៅពេលក្រោកពីគេង ដើម្បីឲ្យមានសុខភាពល្អ។ ទម្លាប់បែបនេះ ត្រូវបានអ្នកជំនាញទទួលស្គាល់ថា អាចជួយសម្អាតជាតិពុល ឬកាកសំណល់ផ្សេងៗនៅក្នុងរាងកាយ ហើយជួយឲ្យសរីរាង្គខាងក្នុង ជៀសផុតពីជំងឺមួយចំនួន។ ក៏ប៉ុន្តែ ហាមដាច់ខាតកុំទទួលទានទឹកកក នៅពេលភ្ញាក់ពីគេងឲ្យសោះ ព្រោះវាមិនត្រឹមតែមិនអាច សម្អាតជាតិពុលចេញពី រាងកាយប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យគ្រោះថ្នាក់ ដល់រាងកាយថែមទៀត។ ការទទួលទានទឹកកក ឬទឹកត្រជាក់ នៅពេលព្រឹកអាចបណ្តោលឲ្យ ប៉ះពាល់ដល់ការរំលាយអាហារ...
នៅពេលដែលអាសធាតុក្តៅស្អុះស្អាប់ ឬបន្ទាប់ពីបំពេញកិច្ចអស់មួយថ្ងៃ អ្នកតែងតែងូតទឹកជម្រះកាយ ដើម្បីឲ្យស្រឡះខ្លួន។ ប៉ុន្តែសូមប្រយ័ត្ន ប្រសិនបើអ្នកងូតទឹកមិនត្រូវពេលនោះទេ ច្បាស់ជាមានគ្រោះថ្នាក់ ដល់ជីវិតជាមិនខាន។ ចៀសវាងងូតទឹក បើអ្នកស្ថិតនៅក្នុងកាល:ទេស:ដូចខាងក្រោម៖ ការងូតទឹកចំពេលសីតុណ្ហភាព រាងកាយឡើងខ្ពស់ពេក មនុស្សជាច្រើនតែងតែមាន ទម្លាប់ងូតទឹកភ្លាមៗ ក្រោយពេលធ្វើលំហាត់ប្រាណរួច។ បើទោះជាវាធ្វើឲ្យអ្នកមាន អារម្មណ៍ស្រស់ថ្លាភ្លាមៗ ប៉ុន្តែ នៅពេលដែលអ្នកងូតទឹកពេល ដែលរន្ធញើសកំពុងតែបើកធំ អ្នកច្បាស់ជាមានបញ្ហាក្អក, កើតជំងឺគ្រុន,...