លុយ នៅកន្លែងណាក៏មាន។ តើនឹងមានអ្វីកើតឡើង ប្រសិនបើលុយចាស់ៗទាំងអស់នេះត្រូវបាន ជំនួសដោយក្រដាសប្រាក់ថ្មីមកវិញ? ខ្ញុំចង់បានន័យថា ក្រដាសប្រាក់ចាស់ៗទាំងអស់នេះ នឹងត្រូវបានគេបំផ្លាញចោល។ លុយជាច្រើន! លុយប្រហែលជាមិនអាចដុះ ពីដើមឈើទេប៉ុន្ដែដើមឈើ អាចដុះចេញពីលុយ មិនត្រឹមតែដើមឈើទេ មានថែមទាំងបន្លែជាច្រើនប្រភេទទៀត ។ ទីក្រុង New Orleans រដ្ឋឡូសអេនជីឡែស សហរដ្ឋអាមេរិក នៅទីនេះគឺជាធនាគារអភិរក្ស ប្រសើរជាងគេនៅ...
ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ ក្រៅពីជៀសវាងគ្រឿងស្រវឹង និងធ្វើហាត់ប្រាណជារៀងរាល់ថ្ងៃ អ្នកគួរតែទម្លាប់ទទួលទានអាហារ ដែលមានសុខភាពផងដែរ។ តើអាហារអ្វីខ្លះទៅ អាចជួយឲ្យថ្លើមមានសុខភាពល្អ? មានអាហារ ៣ប្រភេទអាចជួយរក្សាថ្លើម ឲ្យមានសុខភាពល្អ ប្រសិនបើអ្នកទទួលទានជាប្រចាំ។ ១.តែបៃតង តែបៃតងមិនត្រឹមតែ មានអត្ថប្រយោជន៍សម្រាប់ សុខភាពទូទៅប៉ុណ្ណោះទេ សូម្បីតែសរីរាង្គថ្លើមក៏ដូចគ្នាដែរ។ នេះដោយសារតែបៃតង មានផ្ទុកសារធាតុ polyphenols ដែលអាចជួយកាត់បន្ថយ ជាតិពុលចេញពីថ្លើម និងជួយឲ្យមុខងារថ្លើម...
ទម្លាប់រស់នៅប្រចាំថ្ងៃ គឺជាកត្តាចម្បងដែលធ្វើឲ្យថ្លើម សួត និងក្រពះ បុរសមានសុខភាពល្អ ក៏ប៉ុន្តែតើអ្នកដឹងថាត្រូវធ្វើអ្វីខ្លះទេ? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា សរីរាង្គនៅក្នុងរាងកាយ មានភាពរឹងមាំ ឬទន់ខ្សោយ គឺអាស្រ័យទៅលើទម្លាប់រស់នៅ និងការទទួលទានរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមនេះ គឺជាដំបូន្មានដ៏សំខាន់បំផុត ដែលមនុស្សប្រុសគ្រប់រូបគួរតែអនុវត្តតាម ដើម្បីការពារសរីរាង្គខាង ក្នុងកុំឲ្យមានគ្រោះថ្នាក់៖ ១.ចង់ឲ្យក្រពះ ពោះវៀន មានសុខភាពល្អគួរតែកាត់បន្ថយ...
នៅលើលោកនេះ អ្នកណាៗក៏ប្រាថ្នាចង់បាន សុខភាពល្អពេញមួយជីវិតដែរ ក៏ប៉ុន្តែដោយសារតែ ទម្លាប់រស់នៅប្រចាំថ្ងៃ អាចធ្វើឲ្យអ្នកជួបប្រទះនូវ បញ្ហាសុខភាពជាច្រើន។ ជាពិសេស គឺទង្វើមួយចំនួន ដែលយើងតែងតែចូលចិត្ត ធ្វើបន្ទាប់ពីទទួលទានបាយរួចភ្លាម ពិតជាមានគ្រោះថ្នាក់ខ្លាំងបំផុត។ ខាងក្រោមនេះ គឺជាទង្វើមួយចំនួន ដែលអ្នកមិនគួរធ្វើ ក្រោយពេលបាយរួច៖ គេងភ្លាមៗមនុស្សភាគច្រើន តែងចូលចិត្តញ៉ាំអាហារយប់ជ្រៅ ហើយចូលគេងភ្លាមៗតែម្តង។ នេះគឺជាទម្លាប់អាក្រក់មួយ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់ប្រព័ន្ធរំលាយអាហារ...
ជាទូទៅបន្ទាប់ពី ទទួលទានអាហាររួច អ្នកច្បាស់ជាមានអារម្មណ៍ងងុយគេង ក៏ប៉ុន្តែអ្នកមិនគួរគេងបន្ទាប់ពីទទួលទាន អាហារពេលល្ងាចហើយភ្លាមនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ទម្លាប់ក្នុងការគេង បន្ទាប់ពីទទួលទានបាយល្ងាចហើយភ្លាម អាចបង្កឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាព៥ចំណុច។ ក្រហាយទ្រូងនៅពេល ដែលអ្នកគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារពេលល្ងាច ទឹកអាស៊ីតដែលជួយ ដំណើរការរំលាយអាហារ នឹងច្រាលទៅផ្លូវដង្ហើម និងបពង់ក។ ហេតុនេះហើយ ជាមូលហេតុដែលអ្នកនឹង មានអាការក្តៅក្នុងដើមទ្រូង ដែលជាញឹកញាប់គេតែងតែហៅថា ឆ្អល់ចុងដង្ហើម។...
នៅពេលដែលអ្នកគេងភ្លាមៗ ក្រោយពេលទទួលទានអាហារ រាងកាយមិនបាន សម្រាកគ្រប់គ្រាន់នោះទេ ហើយប្រព័ន្ធរំលាយអាហារត្រូវធ្វើធ្ងន់។ ទម្លាប់បែបនេះញឹកញាប់ពេក អាចបណ្តោលឲ្យអ្នកជួយ បញ្ហារំលាយអាហារ ក្រហាយទ្រូង គេងមិនលក់ និងកើនឡើងហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល។ បើយោងតាមការសិក្សា ទៅលើមនុស្សប្រមាណជា ៥០០នាក់ មានចំនួន ២៥០នាក់ដែលត្រូវបាន គេធ្វើរោគវិនិច្ឆ័យឃើញ មានជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែទម្លាប់ទទួលទាន ហើយចូលគេងភ្លាម។ លើសពីនេះទៅទៀត...
បើយោងតាមការសិក្សាមួយ ដោយសាកលវិទ្យាល័យក្រិច (Greece) បានឲ្យដឹងថា ការប្រញាប់ចូលគេងលឿនពេក ក្រោយពេលទទួលទាន អាហារភ្លាមៗ អាចបង្កើនហានិភ័យនៃ ជំងឺដាច់សរសៃឈាមខួរក្បាល។ បើទោះបីជាក្រោយពេល ទទួលទានបាយហើយ អ្នកមានអារម្មណ៍ងងុយគេងក៏ដោយ ក៏ប៉ុន្តែអ្នកឯកទេសផ្នែកសុខភាព បានព្រមានថា ការគេងភ្លាមៗក្រោយពេល ទទួលទានអាហាររួច ជាពិសេសពេលល្ងាច អាចបង្កគ្រោះថ្នាក់ ដល់សុខភាពខ្លាំងបំផុត ៕
អ្នកណាៗក៏ចង់មានសុខភាពល្អ ហើយរស់នៅបានយូរអង្វែងដែរ ក៏ប៉ុន្តែបំណងប្រាថ្នាមួយនេះកម្រ មានអ្នកទទួលបានណាស់ ដោយសារតែទម្លាប់រស់នៅមិនល្អ។ ទម្លាប់មួយចំនួនដែលអ្នកធ្វើ រាល់មុនពេលចូលគេងអាច ប៉ះពាល់ដល់គុណភាពនៃការគេង ហើយអាចមានគ្រោះថ្នាក់ ធ្ងន់ធ្ងរដល់សុខភាពថែមទៀត។ ខាងក្រោមនេះ គឺជាទង្វើមួយចំនួនដែល អ្នកគួរតែជៀសវាងមុនពេលចូលគេង៖ លេងទូរសព្ទដៃមុនពេលចូលគេង មនុស្សភាគច្រើនតែងតែទម្លាប់ ផ្ញើរសារ និយាយ ឆែកមើលអ៊ីម៉ែល លេងហ្វេសប៊ុក លេងហ្គេម ឬដាក់ទូរសព្ទដៃនៅក្បែរខ្លួន មុនពេលគេង។...
នៅក្នុងការរស់នៅប្រចាំ របស់មនុស្សម្នាក់ តែងតែមានទម្លាប់មួយចំនួន ដែលលោកអ្នកប្រព្រឹត្តរាល់ថ្ងៃ ដោយមិនដឹងខ្លួន ដែលមើលទៅហាក់ដូចជា គ្មានការបង្កគ្រោះថ្នាក់អ្វីសោះ ប៉ុន្តែពួកវាអាចធ្វើឲ្យអ្នកឆ្លងមេរោគ និងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ សូមពិនិត្យមើលទម្លាប់ទាំង ៤យ៉ាងដូចខាងក្រោមនេះ ដែលមើលទៅសាមញ្ញៗសោះ តែតែបង្កបញ្ហាទៅវិញ៖ ១.ខាំក្រចកក្រចករបស់អ្នក ប្រហែលជាមិនអាចតែងតែស្អាតនោះទេ ដូច្នេះនៅពេលដែលអ្នកខាំក្រចកខ្លួនឯង វាអនុញ្ញាតឱ្យមេរោគដែកពួនក្រោមក្រចកដៃ ឆ្លងចូលក្នុងរាងកាយរបស់ អ្នកបានយ៉ាងងាយស្រួល ហើយបង្កជំងឺជាច្រើនដោយមិនដឹងខ្លួន។ ២.ញិចមុន ឬកេះអាចម៍ច្រមុះការ...
ទម្លាប់នៃការអង្គុយពេនភ្នែន, គងទាក់ខ្លា និងអង្គុយបត់ភ្លៅកង្កែប គឺជាឥរិយាបទដែល មនុស្សភាគច្រើនតែងតែធ្វើ។ ប៉ុន្តែអ្នកទាំងនោះមិនបានដឹងថា វាជាទម្លាប់ដែលធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាព និងរូបរាងកាយឡើយ។ អង្គុយគងទាក់ខ្លានេះ គឺជាស្តាយ៍ក្នុងការអង្គុយ ដែលមានការពេញនិយមខ្លាំងបំផុត សម្រាប់មនុស្សស្រី ប៉ុន្តែវាអាចបង្កហានិភ័យ ដល់សុខភាពដូចជា៖ – រលាកសន្លាក់ឆ្លឹងតាំងពីវ័យក្មេង៖ ទម្លាប់នៃការអង្គុយគង់ទាក់ខ្លាយូរៗទៅ នឹងធ្វើឲ្យកើតមានជំងឺរលាកសន្លាក់ឆ្អឹង ហើយហានិភ័យនៃជំងឺឆ្អឹង ក៏កាន់តែកើនឡើងដែរ។ – សម្ពាធឈាម៖ ការសិក្សាជាច្រើនបានបង្ហាញថា...