ប្រទេស Pennsylvania: ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បានណែនាំថា ឪពុកម្តាយដែលមានជំងឺស្រ្តេសភាគច្រើន អាចនាំឲ្យមានកូនកើតជំងឺធាត់។ អ្នកជំនាញខាងសុខភាពនៅមន្ទីរពេទ្យ Philadelphia លោកវេជ្ជបណ្ឌិត Dr. Elizabeth Prout-Parksបាននិយាយថាៈ “អាការៈស្រ្តេសរបស់ឪពុកម្តាយ ប្រហែលជាងកត្តាគ្រោះថ្នាក់ ដ៏សំខាន់មួយដែលនាំឲ្យកូន របស់គេកើតជំងឺធាត់តាមរយៈ អាកប្បកិរិយារបស់ពួកគេ។ “ លោកវេជ្ជបណ្ឌិត Prout-Parks បានបន្ថែមទៀតថា កត្តាឪពុកម្តាយដែលបានមានទំនាក់ទំនង...
ការផោមនៅទីសាធារណៈ ហើយត្រូវបានអ្នកដទៃដឹងពិតជារឿង មួយគួរឲ្យអាម៉ាស់ខ្លាំងណាស់។ បើដូច្នេះតើអ្នកគួរធ្វើដូចម្តេចទៅ? តើអ្នកធ្វើពុតជាមិនដឹងរឿង ឬក៏ត្រូវទទួលស្គាល់ថាខ្លួនជាអ្នកផោម? ចុះអ្នកដឹងទេហេតុអ្វីបានជាអ្នកផោម? មនុស្សគ្រប់គ្នានៅលើលោកនេះ សុទ្ធតែផោមទាំងអស់។ ម្យ៉ាងវិញទៀត នៅពេលខ្លះផោមដោយ មិនមានលក្ខណ់គួរឲ្យកត់សំគាល់ ខ្លះមានក្លិនអាក្រក់ខ្លាំង និងខ្លះទៀតមានសំលេងឮបំពង ដោយនិយាយរួមមកវា គឺជាធម្មជាតិរបស់មនុស្ស។ មនុស្សទាំងអស់ផោមដោយសារតែ រាងកាយរបស់យើង ផលិតឧស្ម័ននៅពេលដែល ម្ហូបអាហារដែលយើងទទួលទាង កំពុងត្រូវបានរំលាយនៅក្នុងក្រពះ និង...
វ៉ាស៊ីនតោនៈ អ្នកជំនាញខាងផ្នែកសុខភាព ជនជាតិអាមេរិនិយាយថា អ្នកមិនទទួលទានសាច់រាប់លាននាក់ បានងាកទៅទទូលទានទឹកដោះគោ ដែលវាជាប្រភពនៃប្រូតេអ៊ីន កាល់ស្សូម និង វីតាមីន B12។។ លោក Carolyn O’Neil បាននិយាយថា របបអាហារសម្រាប់អ្នកតមសាច់ អាចជារបបអាហារដែលនាំមកនូវសុខភាពល្អ ព្រមទាំងមានសារជាតិបំរុង គ្រប់គ្រាន់សម្រាប់រាងកាយ ក៏ប៉ុន្តែអ្នកទាំងនោះគួរតែយកចិត្តទុក ដាក់ទៅលើអាហារដែលផ្ទុក ទៅដោយសារជាតិប្រូតេអ៊ីន ដែក...
១- ជៀសវៀងទទួលទានអាហារ ណាដែលមានក្លិនឆួលៈមើមខ្ទឹមស និងខ្ទឹមបារាំង សម្បូរទៅដោយជាតិស៊ុលហ្វីដ (Sulfide)។ ក្រោយពេលទទួលទានរួចហើយ ក៏ត្រូវពោះវៀនស្រូបយកអស់ ហើយឆ្លងតាមរយៈប្រព័ន្ធឈាម ក៏បញ្ជួនទៅដល់សួតទើប បញ្ចេញមកក្រៅរាងកាយវិញ ក៏បង្កើតបានជាក្លិនមាត់ស្អុយ។ ម៉្យាងវិញទៀត ចំពោះចំណីអាហារដែលមានជាតិ ហិរ ដូចជាម្ទេស ខ្ញី បារី និងសុរា ងាយនឹងបង្កើតការបញ្ចេញញើស ហើយក៏បង្កើនបាននូវក្លិនខ្លួនអាក្រក់។ ២-...
ឡូសអេនជីឡេសៈ ក្រុមអ្នកអភិរក្សសត្វទឹក បាននិយាយថា ប្រភេទមឹកដ៏កម្រមួយមកពីតំបន់ត្រូពិច បានបណ្តែតខ្លួនឡើង នៅលើផ្ទៃទឹកដែលត្រូវបានប្រទះ ឃើញដោយអ្នកនេសាទម្នាក់ ដែលបានធ្វើដំនើរឆ្លងកាត់រដ្ឋឡូសអេនជីឡេស សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ មឹកប្រភេទនេះជាប្រភេទកម្រដែល រស់នៅក្នុងទឹកនៃតំបន់ត្រូពិច និង អនុត្រូពិច ដោយវាមានឈ្មោះថា Argonaut។ ទន្ទឹមនឹងនេះដែរ មឹក Argonauts បានអណ្តែតនៅលើផ្ទៃទឹកសមុទ្រ ដោយជាធម្មតាសត្វពពួកនេះ មានទីលំនៅនៅក្នុងទឹកជ្រៅ...
ភ្នំពេញៈ ក្រុមស្ថាបត្យករដែលសិក្សា អំពីប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និយាយថា ព្រែកជីកទាំងអស់នៅខេត្តសៀមរាប ប្រហែលត្រូវបានគេប្រើប្រាស់ជាផ្លូវ កាត់សម្រាប់ដឹកជញ្ជូនថ្មភក់ទំងន់ ៥លានតោនទៅក្នុងតំបន់ប្រាសាទ។ ថ្មភក់ដុំធំៗជាច្រើនដែលត្រូវបាន បុព្វបុរសខ្មែរយកទៅសាងសង់ប្រាសាទ បែបលទ្ធិសាសនាហិណ្ឌូដ៏ធំជាងគេបំផុត នៅលើពិភពលោក។ ក្នុងនោះដែរ ថ្មភក់មួយដុំមានទំងន់ចាប់ពី ១.៥តោនឡើងទៅ ហើយពួកវាទាំងនៅត្រូវបាន ដឹកជញ្ជួនពីភ្នំគូលេន ព្រមទាំងត្រូវបានគេគិតកាលពី យូរណាស់មកហើយថា វាត្រូវបានដឹកឆ្លងកាត់ព្រែកជីកប្រវែង៤០.២៣ គីឡូម៉ែត្រដើម្បីឆ្ពោះទៅកាន់បឹងទន្លេសាប និង...
មុនពេលសតវត្សរ៍ទី១៧ ការ៉ុតពណ៌ស្វាយត្រូវបានគេដាំដុះ ភាគច្រើននៅក្នុងប្រទេសហូឡង់។ ជាមួយគ្នានេះដែរ ការ៉ុតមិនត្រឹមតែមានពណ៌ស្វាយ ឬពណ៌ទឹកក្រូចប៉ុណ្ណោះទេ វាថែមទាំងមានពណ៌លឿង និងពណ៌ស្វាយផងដែរ។ ទោះបីជាយ៉ាងណាក្តី ការ៉ុតពណ៌ស្វាយមាន ប្រជាប្រិយភាពខ្លាំងជាងគេបំផុត នៅក្នុងសម័យនោះផ្ទុយទៅវិញវា ត្រូវបានផុតពូជនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះដែរ ការ៉ុតពណ៌ទឹកក្រូចត្រូវបានគេគិតថា វាត្រូវបានគេផ្សុំាបញ្ចូលគ្នារវាង ឬសកែវរបស់ការ៉ុតពណ៌ស និងការ៉ុតពណ៌លឿង និងការ៉ុតពណ៌ដទៃទៀត។
ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ទើបតែបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចែកចាយផលិតផលកាមេរ៉ា ជាមួយនឹងក្រុមហ៊ុន Dahua ។ កិច្ចសហប្រតិបត្តិការនេះគឺជា ការបោះជំហានដ៏សំខាន់មួយទៀត នៅក្នុងទំនាក់ទំនងរវាងសាជីវកម្ម បច្ចេកវិទ្យាដ៏ធំមួយនៅលើពិភពលោក និងក្រុមហ៊ុនផ្ដល់សេវា ICT ដ៏ធំបំផុតនៅកម្ពុជា ។ ទីផ្សារកាមេរ៉ាសុវត្ថិភាព (ឬកាមេរ៉ាឃ្លាំមើល) នៅក្នុងទីផ្សារកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ គឺពី...
ភ្នំពេញ៖ ការងារប្រចាំថ្ងៃវាលំបាក និងមានសម្ពាធទៅហើយ! ហេតុអ្វីត្រូវទ្រាំធ្វើការបែបនេះទៀត? No work hard! ត្រូវតែធ្វើការបែបឆ្លាតវៃវិញ (Must be work smart)! ជាមួយនឹងកំពូលស្មាតហ្វូន Galaxy S22 Series នឹងផ្តល់នូវដំណោះស្រាយ យ៉ាងល្អបំផុតសម្រាប់ការងារ និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក! ការងារកាន់តែមានប្រសិទ្ធភាពជាងមុន… អារម្មណ៍កាន់តែល្អជាងមុន… ការកម្សាន្តសប្បាយគ្មានដែនកំណត់...
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបន្ដទទួលពាក្យសម្រាប់កម្មវិធី ថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) សម្រាប់សហគ្រាសធុនតូច និងមធ្យមរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុន អ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។ កម្មវិធីនេះមានគោលបំណងផ្ដល់ថវិកាជំនួយ ដល់សហគ្រាសធុនតូច...