តៅហ៊ូ គឺជាផលិតផលដែលផលិត ចេញពីសណ្តែកសៀង សម្បូរទៅដោយសារធាតុចិញ្ចឹម និងពហុមុខងារដែលមានអត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាពដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម វីតាមីន E … និងសាធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ពង្រឹងឆ្អឹង កាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយជាតិពុល។ តែទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងចំណីអាហារបានបង្ហាញថា តៅហ៊ូ មានផ្ទុកប្រូតេអ៊ីនខ្ពស់ មិនសមស្របសម្រាប់...
វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរក្សាបាននូវសុខភាពល្អ រឹងមាំនោះ គឺផ្លាស់ប្ដូររបៀបនៃ ការរស់នៅរបស់អ្នកដោយគ្រាន់តែ បន្ថែមបន្លែដែលមានឥទ្ធិពលជម្រុញ ពង្រឹងប្រព័ន្ធភាពស៊ាំចូលក្នុង របបអាហារប្រចាំថ្ងៃជាការស្រេច។ថាតើបន្លែទាំងនោះមានអ្វីខ្លះទៅ? ១. ទំពាំងបារាំងបន្លែនេះមានលក្ខណៈសម្បត្តិ បញ្ចុះទឹកនោមបែបធម្មជាតិ ដែលជួយរាងកាយបញ្ចេញចោល នូវជាតិពុលផ្សេងៗ។ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម glutathione ដែលអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកនិងជំងឺបេះដូង គួរឱ្យកត់សម្គាល់ផងដែរ។ ទំពាំងបារាំងក៏មានលក្ខណៈសម្បត្តិ ប្រឆាំងការរលាកនិងជួយសម្អាត ក្នុងរាងកាយបានយ៉ាងប្រសើរ។...
ការចេញទឹកមាត់ខ្លាំង ដែលជាការកើនឡើង បរិមាណទឹកមាត់នៅក្នុងមាត់ ជាធម្មតាគឺជាបញ្ហាដែល កើតមានតែមួយរយៈពេល ហើយវាមិនមានអ្វីដែលគួរ អោយព្រួយបារម្ភនោះទេ។ ជាធម្មតា, ក្រពេញទឹកមាត់របស់អ្នកផលិត ទឹកមាត់ប្រហែលជា០,៥ ទៅ១,៥លីត្រក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ, ដោយសារតែការលេបវាជាញឹកញាប់ និងដោយអឆន្ទះនោះ, ជាទូទៅអ្នកមិនដឹងអំពីទឹកមាត់នេះនោះទេ។ ប្រសិនបើអ្នកហាក់ដូចជា មានការបញ្ចេញទឹកមាត់ច្រើនភ្លាមៗ, វាអាចដោយសារតែក្រពេញទឹកមាត់ របស់អ្នកកំពុងតែបង្កើត ទឹកមាត់ច្រើនជាងធម្មតា ឬដោយសារតែមាន ការពិបាកនឹងលេប។...
ការគេងស្រមុកក្នុងពេល មានផ្ទៃពោះគឺជារឿងមួយ កើតមានជាញឹកញាប់។ រឿងនេះអាចនឹងមានបញ្ហា កាន់តែច្រើនទៀតក្នុងត្រីមាសទីបី។ តើអ្នកធ្លាប់រអ៊ូរទាំងចំពោះការ ស្រមុកដែលប្តីអ្នកធ្លាប់តែរំខានដែរទេ ហើយឥឡូវនេះវាបែរជាកើតឡើង ចំពោះខ្លួនឯងទៅវិញ។ ទោះបីជាអ្នកមិនធ្លាប់មាន បញ្ហាស្រមុកនេះពីមុនមកក៏ដោយ ក៏វានៅតែអាចកើតមាន ក្នុងពេលមានផ្ទៃពោះដែរ។ តើអ្វីទៅដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះ គេងស្រមុកបែបនេះទៅ? តើវាអាចនាំឲ្យមានផលវិបាកដែរទេ? មូលហេតុនៃការស្រមុក• ការស្ទះនៅក្នុងច្រមុះ អាចជាជំងឺផ្តាសាយ និងបញ្ហាអាឡែហ្ស៊ីផ្សេងៗ• ហើមនៅភ្នាសក្នុងច្រមុះ• ការកើនឡើងនៃអ័រម៉ូនអេស្រូជែនខ្លាំង•...
មានវិធីងូតទឹកច្រើនយ៉ាង ងូតទឹកនៅផ្ទះ ងូតទឹកនៅសមុទ្រ ទន្លេ បឹង ជ្រោះ ងូតចំហាយទឹកក្តៅ ងូតខ្យល់អាកាស ងូតកម្តៅថ្ងៃ ងូតព្រិលជាដើម។ ងូតទឹកជាវិធីហាត់ប្រាណដ៏សកម្ម សមស្របនឹងអនាម័យ ជំរះចោលភាពកខ្វក់ និងធាតុបញ្ចេញចោលរបស់ញើស ដែលនៅជាប់នៅលើស្បែក។ ការងូតទឹកនៅពេលក្តៅស្អុះ ក្រោយពេលធ្វើការដ៏នឿយហត់ ក្រោយពេលភ្ញាក់ពីដំណេក អាចនាំមកនូវសេចក្តីរីករាយ ងាយស្រួលជាអនេក។ គ្មានអ្វីទើសទាល់ជាងកាល ដែលមិនបានងូតទឹក...
អាកាសធាតុត្រជាក់ នឹងធ្វើឲ្យស្បែកខ្វះជាតិសំណើម ជាពិសេសក្រោយពេលងូតទឹក និងធ្វើឲ្យស្បែកមាន ភាពតឹងខ្លាំងជាងមុន។ ដូច្នេះបន្ទាប់ពីងូតទឹករូចរយៈពេល ៣នាទី អ្នកគួរលាបឡេថែរក្សាស្បែកភ្លាមៗ ដើម្បីបង្ការអាការៈស្បែកស្ងួត បែកស្រកា។ ចំពោះអ្នកដែលមានរន្ធញើសធំ ជាពិសេស មនុស្សដែលមានវ័យចាប់ពី ២០ឆ្នាំឡើងទៅ អាចមានអារម្មណ៍ថា រន្ធញើសបើកទូលាយជាងមុន។ ដូច្នេះ ជារៀងរាល់ព្រឹក ក្រោយពេលលុបលាងមុខរួច អ្នកត្រូវយកទឹកកក មកដុសឲ្យសព្វនៅលើផ្ទៃមុខ។ ប្រសិនបើអ្នកអាចធ្វើបានរាល់ព្រឹក...
ជាធម្មតានៅពេល ឈានដល់វ័យជំទង់ ឬពេញវ័យតែងតែកើតមុន។ ដូច្នេះអ្នកគួរចៀសវាង ប្រការមួយចំនួ ដើម្បីបង្ការកើតមុនលើមុខ ដូចខាងក្រោមៈ ១.ជ្រើសគ្រឿងសម្អាតល្អ មានសុវត្ថិភាព និងមិនមានផលប៉ះពាល់ដល់ស្បែកៈ គ្រឿងសម្អាតត្រូវមានសមាសធាតុផ្សំ ដែលមានប្រសឹទ្ធភាព និងមានសុវត្ថិភាពចំពោះស្បែក គ្មានជាតិទឹកអប់លាយឡំ ព្រោះជាតិទឹកអប់ធ្វើឲ្យ ប៉ះពាល់ដល់ស្បែក។ សារធាតុគីមីដែលលាយឡំ នៅក្នុងគ្រឿងសម្អាងត្រូវមានតិចបំផុត សូម្បីសារធាតុអាកុលក៏មិនគួរមាន។ ហើយក៏មិនគួរប្រថុយ ជាមួយនឹងសារធាតុធ្វើឲ្យស ថ្នាំស្ពេរ៉ូអ៊ីត...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ៥ ខែមីនា ផលិតកម្ម Pledis Entertainment របស់ Seventeen បានចេញសេចក្តី ថ្លែងការណ៍ផ្លូវការមួយ បង្ហាញថា សមាជិក S.Coups ម្នាក់បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បន្ទាប់ពីបានធ្វើឧបករណ៍ ធ្វើតេស្តិ៍ដោយខ្លួនឯង។...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ខ្លួននឹងផ្អាកប្រតិបត្តិការនៅ រោងចក្ររបស់ខ្លួនក្នុងទីក្រុង St Petersburg ចាប់ពីថ្ងៃសុក្រ ដោយសារតែការរំខាន ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងលើផល ប៉ះពាល់នៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី សម្រាប់ការលុកលុយរបស់អ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Honda Motor...
ដោយសារតែបច្ចុប្បន្ននេះ ប្រេងរុក្ខជាតិមានតម្លៃថ្លៃ រហូតធ្វើឲ្យស្រីមេផ្ទះខ្លះ ត្រូវងាកមកបរិភោគខ្លាញ់ជ្រូក ឬអ្នកនៅជនបទ ដែលនិយមប្រើខ្លាញ់ជ្រូក ក្នុងការចម្អិនអាហារ គួរតែកែប្រែទម្លាប់នេះ ព្រោះអ្នកជំនាញផ្នែកសុខភាព នៅបរទេសបានតឿនថា ការបរិភោគខ្លាញ់ជ្រូក អាចផ្តល់ផលអាក្រក់ ចំពោះសុខភាពបាន។ មិនថាជាប្រេងឆាប្រភេទណាក៏ដោយ បើបរិភោគច្រើនពេកអាចមានចំនុចអាក្រក់ ធ្វើឲ្យកើតជំងឺខ្លាញ់ស្ទះ ក្នុងសរសៃឈាមបាន ជាពិសេសខ្លាញ់ជ្រូកដែល មានឪកាសក្នុងការប្រមូលផ្តុំ នៅក្នុងសរសៃឈាម បានច្រើនជាងប្រេងរុក្ខជាតិ។ បើសិនជាចាំបាច់ចៀសមិនបាន...