កីឡា

ក្រុម TN kandal FC លើកពាន ខណៈក្រុមយុវជនស្រុកល្វាឯម ទទួលពានក្រុមមានវិន័យល្អបំផុត នៃពានរង្វាន់ លោក គង់ សោភ័ណ្ឌ

ក្រុងតាខ្មៅ៖ ក្រុមបាល់ទាត់ TN kandal FC បានគ្រង់តំណែងជើងឯកនៃ ព្រឹតិ្តការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅទីលានកីឡដ្ឋាន ខេត្តស្ថិតក្នុងក្រុងតាខ្មៅ បន្ទាប់បានយកឈ្នះលើ ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល វគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល បច្ចេកទេស២ទល់១។

នាល្ងាច ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចូលរួមជាអធិបតីក្នុងឳកាស ពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ព្រមទំាំងអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងទាំង៣ និងក្រុមកីឡាករមកពីបណ្តាក្រុង ស្រុក ក្នុងខេត្តកណ្តាល ស្ថិតនៅកីឡដ្ឋានបាល់ទាត់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកក្រុមបាល់ទាត់យុវជន ស្រុកមុខកំពូលទទួលបានជើងឯករង ចំពោះក្រុមបាល់ទាត់យុវជនស្រុកល្វាឯម បានយកឈ្នះក្រុមបាល់ទាត់ យុវជនស្រុកខ្សាច់កណ្តាល ក្នុងលទ្ធផលបច្ចេកទេស ២ ទល់ ០ ធ្វើឲ្យក្រុមបាល់ទាត់យុវជន ស្រុកល្វាឯមទទួលបាន ចំណាត់ថ្នាក់លេខ៣ និងក្រុមបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាលទទួលបាន ចំណាត់ថ្នាក់លេខ៤។ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ទទួលបានពានក្រុមមាន វិន័យល្អបំផុតទៀតផង។

លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ ក៏ដូចជារដ្ឋបាលខេត្តកណ្តាល បានយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រចំពោះបងប្អូនយុវជន យុវនារី សិស្សានុសិស្សក្នុងការ ចូលរួមលេងកីឡាគ្រប់ប្រភេទ ដើម្បីសុខភាព និងចូលរួមលើកកម្ពស់ វិស័យកីឡានៅកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ការប្រកួត SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើ ជាម្ចាស់ផ្ទះក្នុងការប្រកួត។

លោកបានអំពាវនាវដល់យុវជន យុវនារី ទាំងអស់សូមជៀសឆ្ងាយពីគ្រឿងញៀន គ្រប់ប្រភេទដើម្បីអនាគតយើង គ្រួសារយើង និងសង្គមជាតិរបស់យើង ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន និងសូមចូលរួមផ្សព្វផ្សាយ និងការពារឲ្យបាននូវតម្លៃនៃសុខសន្តិភាព ទោះក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ ៕

Most Popular

To Top