តាមពិតក្នុងអំឡុងពេលនេះ ក្លឹបយក្សអេស្បាញទាំង Barcelona និង Real Madrid សុទ្ធតែបានបង្ហាញការ ចាប់អារម្មណ៍ចំពោះកីឡាករ Bruno Fernandes នេះបើយោងតាមការ បញ្ជាក់របស់ the Goal។ ប៉ុន្តែបិសាចក្រហម Man UTD ដែលជាអ្នកទទួលបានអត្ថប្រយោជន៍ ជាច្រើនក្រោយ ការមកដល់ របស់កីឡាករ Bruno...
សេនហ្វ្រេនស៊ីស្កូ ៖ អ្នកជំនាញខាងបញ្ញាសិប្បនិម្មិតលេចធ្លោ លោកស្រី Timnit Gebru បានជួយកែលម្អមុខមាត់ សាធារណៈ របស់ Google ក្នុងនាមជាក្រុមហ៊ុន ដែលលើកស្ទួយអ្នកវិទ្យាសាស្ត្រ កុំព្យួទ័រខ្មៅ និងចោទសួរពីការប្រើប្រាស់បច្ចេកវិទ្យា AI បង្កគ្រោះថ្នាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ប៉ុន្តែនៅខាងក្នុងវិញ លោកស្រី Gebru...
បរទេស ៖ CNN ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ជាច្រើនសប្តាហ៍មកហើយ ដែលអ្នកជំនាញបានព្រមានពលរដ្ឋ អាមេរិកពីការកើនឡើង នូវស្ថានភាពដ៏អាក្រក់អំពីបញ្ហា រាតត្បាតកូវីដ១៩ នៅរដូវរងានេះទៅទូទាំងប្រទេស។ ប៉ុន្តែមកដល់ពេលនេះពេលវេលា គឺបានមកដល់រួចទៅហើយគិតចាប់រាប់ពី California ទៅដល់ Kansas និងពី Massachusetts ទៅដល់ Floridaនៅគ្រប់ទីកន្លែងទាំងដុកទ័រគលានុបដ្ឋាយិកា និងអ្នករៀបចំម្ហូបអាហារ បាននាំគ្នាត្រៀមខ្លួនយ៉ាងមុតម៉ាំង...
តូក្យូ ៖ អ្នករៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងតូក្យូបានឈាន ដល់កិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលទីក្រុង តូក្យូ និងរដ្ឋាភិបាលកណ្តាលស្តី ពីការ ចំណាយបន្ថែមចំនួន ២៩៤ ពាន់លានយ៉េន (២,៨៣ ពាន់លានដុល្លារ) ក្នុងការ ចំណាយកើតឡើងពីការពន្យារ ពេលមួយឆ្នាំនៃការប្រកួតរួម ជាមួយវិធានការណ៍ប្រឆាំង នឹងមេរោគឆ្លងនេះយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ...
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac កំពុងធ្វើតេស្ត នៅក្នុងប្រទេសចំនួន ៣គឺប្រទេស ប្រេស៊ីល តួកគី និង ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមចេញផ្សាយ របស់សារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo)...
ខ្សែបម្រើប្រយុទ្ធ Jese Rodriguez ត្រូវបានក្លឹប Paris Saint-Germain សម្រេចបញ្ចប់កុងត្រាមុនកំណត់រយៈពេល៦ខែ បន្ទាប់ពីមានរឿងអាស្រូវផ្លូវភេទ។ កីឡាករវ័យ២៧ឆ្នាំ ត្រូវបានចោទប្រកាន់លួច ទាក់ទងមិត្តភ័ក្ដិ របស់មិត្តស្រីរបស់ខ្លួន ដែលជាតារាម៉ូដែល ។ ក្នុងនោះដែរ កាលពីខែមុនគេបានធ្វើពិធីជប់លៀង ដោយមិនបានពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា ដែលវាខុសពីវិធាន ការការពារកូវីដ១៩ ។ ដោយសារតែរូបភាពខាងលើ...
បរទេស៖កាសែត Sankei បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន បារាំង និងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើសហសមយុទ្ធ យោធាលើគោកនិងសមុទ្រ សម្រាប់ជាលើកដំបូង នៅក្នុងខែឧសភាឆ្នាំក្រោយ ស្របពេលដែលយោធាចិនបង្កើន សកម្មភាពនៅក្នុងតំបន់ ។ សមយុទ្ធដែលធ្វើឡើង នៅលើកោះមួយក្នុងចំណោមកោះហាមឃាត់ របស់ប្រទេសជប៉ុននេះ នឹងផ្តោតសំខាន់លើការផ្តល់កិច្ចប្រឹងប្រែង ជួយសង្គ្រោះ នៅក្នុងអំឡុងពេលមាន គ្រោះមហន្តរាយ ប៉ុន្តែផ្នែកខ្លះក៏អាចបង្កើនតមូលដ្ឋាន សម្រាប់កិច្ចការពារប្រឆាំង...
បរទេស ៖ ការសម្រេចចិត្ត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកកងទ័ពអាមេរិក ចេញពីប្រទេសសូម៉ាលី តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប្រជាពលរដ្ឋសូម៉ាលីមួយចំនួន មានអារម្មណ៍មិនសប្បាយចិត្ត និងបានអំពាវនាវ ឲ្យប្រធានាធិបតីអាមេរិកថ្មី ធ្វើការផ្លាស់ប្តូរ ចំពោះការសម្រេចចិត្តនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភារបស់ប្រទេសសូម៉ាលី លោក Ayub Ismail Yusuf...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសៅរ៍ ប៉ូលិសក្រុងប៉ារីស បានធ្វើការចាប់ខ្លួនចំនួន២២នាក់ បន្ទាប់ពីផ្ទុះអំពើហិង្សា នៅក្នុងពេលធ្វើបាតុកម្មមួយប្រឆំាងនឹងច្បាប់ និងអំពើឃោរឃៅរបស់ប៉ូលិស ។ ទូរទស្សន៍ BFM TV បានផ្សាយអំពីរថយន្តជាច្រើនគ្រឿង និងរបាំងការពារ ត្រូវបានគេដុត នៅក្នុងស្រុក Gambetta ភាគខាងលិចក្រុងប៉ារីស ។...
ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសចិន បានទទួលជោគជ័យ ទំាងស្រុង បានបាញ់បង្ហោះផ្កាយរណបថ្មីមួយ ដែលជាផ្កាយរណបស៊ើបការណ៍ លើភពផែនដីចំនួន០១គ្រឿង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប នៅស៊ីចាង ដែលស្ថិតនៅខេត្ត ស៊ីឈួន ភាគនីរតីនៃប្រទេសចិន នៅវេលាម៉ោង១១និង៥៨នាទីព្រឹក នៅថ្ងៃអាទិត្យ (ម៉ោងនៅប៉េកាំង) ។ ផ្កាយរណបនេះ មានឈ្មោះ...