ខ្សែប្រយុទ្ធ Neymar រកបាន៣គ្រាប់ម្នាក់ឯង ជួយក្រុម PSG យកឈ្នះលើក្រុម Istanbul Basaksehir ក្នុងលទ្ធផល ៥-១ នាការប្រកួតពានរង្វាន់ UEFA Champions League ។ ក្រុមPSG បានឡើងទៅវគ្គបន្ទាប់ហើយ ដោយទទួលបានចំណាត់ថ្នាក់លេខលេខ១ ក្នុងពូល ក្រោយពីទទួលបានជ័យជម្នះ ។ ក្រោយពីចប់ការប្រកួតទៅ...
សេអ៊ូល៖ របាយការណ៍មួយបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថាពាណិជ្ជកម្ម របស់កូរ៉េខាងជើងជាមួយចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងខែតុលា ដោយសារតែការបិទព្រំដែន របស់ទីក្រុងព្យុងយ៉ាង ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ យោងតាមរបាយការណ៍ របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថាការនាំចេញ និងការនាំចូលរវាងប្រទេសទាំងពីរ បានឈានដល់ ១,៧ លានដុល្លារក្នុងខែតុលា ដែលធ្លាក់ចុះ ៩៩,៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។...
បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បង មីស៊ីលផ្លោងឆ្លងទ្វីប និងមីស៊ីលធម្មតា ជាច្រើនគ្រាប់ នៅក្នុងអំឡុងសមយុទ្ធហ្វឹកហាត់ ឆ្លងប្រទេសមួយ ។ តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០...
អាមេរិក ៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា របាំងមុខប្លាស្ទិចមិនអាចការពារ និងប្រឆាំងមេរោគ Covid-19 បានឡើយ ដោយសារការកណ្តាស់ ពីអ្នកមានមេរោគ ដែលឈរចម្ងាយជិត១ម៉ែត្រនោះ បង្ហឲ្យមានសកម្មភាព ក្នុងការបញ្ជូនឲ្យឆ្លងកាត់របាំង ងាយស្រួលដល់មុខយើង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានប្រើម៉ូដែលកុំព្យូទ័រ ដើម្បីបង្ហាញពីការរាលដាល នៃដំណក់ទឹកនៅជុំវិញរបាំងការពារមុខ ត្រូវបានច្រានដោយកណ្តាស់ របស់មនុស្សពីចម្ងាយ១ ម៉ែត្រ ។...
ភ្នំពេញៈ គម្រោងសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅតែបន្តដំណើរការទៅមុខ បើទោះបីកម្ពុជាកំពុងប្រឈម ទៅនឹងវិបត្តិជំងកូវីដ១៩យ៉ាងណាក្តី ហើយនៅពេលសាងសង់បញ្ចប់ផ្លូវនេះ អាចទ្រទ្រង់ទម្ងន់យានចរាចរណ៍ចំរុះ បានរហូតដល់២០ឆ្នាំ ខណៈបច្ចុប្បន្ននេះ សម្រេចបានលទ្ធផលប្រមាណជាង៤០ភាគរយ ។ លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ Propertyarea.asia កាលពីកន្លងមកនេះ ថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣នេះ...
ទោះបីវាមិនមែនជារឿងទូទៅក៏ដោយ, មនុស្សមួយចំនួនរកឃើញថា ពួកគេហាក់ដូចជាក្អកខ្លាំងជាធម្មតា បន្ទាប់ពីពួកគេឈប់ជក់បារី។ ជាទូទៅ ការក្អកកើតមានមួយរយៈប៉ុណ្ណោះ ហើយវាអាចជាសញ្ញាដែលខ្លួន របស់អ្នកកំពុងតែជារសះស្បើយ។ ហេតុអ្វីបានជាមនុស្សមួយចំនួន ហាក់ដូចជាក្អកខ្លាំង ជាធម្មតាបន្ទាប់ពីឈប់ជក់បារីនោះ គឺមិនទាន់ដឹងច្បាស់នោះទេ ។ ការពន្យល់មួយគឺថា នៅពេលដែលសួតជាសះស្បើយ, រោមឆ្មារៗនោះចាប់ផ្តើមធ្វើការឡើងវិញ។ នៅពេលដែលរោមឆ្មារនោះ មានបំណង ដើម្បីសម្អាតម៉ូលេគុលតូចៗដែលបានស្រូបចូល, វាអាចនាំអោយមានការក្អក។ ដើម្បីបន្ថយការក្អកក្នុងពេលនោះ, សូមសាកល្បងក្រេបទឹកបន្តិច...
Alaska ៖ ទីក្រុង Fairbanks នៅរដ្ឋ Alaska ត្រូវបានគេចាត់ទុកថា ជាកន្លែងល្អបំផុតសម្រាប់មើលពន្លឺភាគខាងជើង គួរឲ្យភ្ញាក់ផ្អើលដ៏អស្ចារ្យ ប៉ុន្តែអ្នកថតរូបម្នាក់ថតរូបភាពទៅកម្រិតមួយ បន្ទាប់ពីធ្វើការសង្កេត មើលនៃការបង្ហាញពីអវកាស ដោយបាឡុងហោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ លោកNate Luebbe បានភ្ជាប់កាមេរ៉ាទៅនឹងប៉េងប៉ោងអាកាសធាតុ ហើយបើកវាចូលទៅក្នុងរណ្តៅដែលអនុញ្ញាតឲ្យលោកថតរូបភាពនៃពន្លឺពណ៌បៃតង និងពណ៌ផ្កាឈូកចាំងនៅលើផែនដី។ លោក...
បរទេស ៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ចំពោះការថ្លែងធ្វើឡើង ដោយរដ្ឋមន្ត្រីកូរ៉េខាងត្បូង ជុំវិញគ្រប់គ្រង របស់ទីក្រុងព្យុងយ៉ាង ស្តីពីមេរោគកូរ៉ូណា និងបានព្រមានថា រដ្ឋមន្ត្រីរូបនោះ អាចនឹងត្រូវបង់តម្លៃ។ លោកស្រី គីម យូជុង កំពុងតែពោលសំដៅដល់ការថ្លែងធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha នៅក្នុងវេទិកាសន្តិសុខមួយ...
បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា នាវាផ្ទុកយន្តហោះជំនាន់ថ្មី របស់ប្រទេសបារាំង នឹងប្រតិបត្តិការ ដោយថាមពលនុយក្លេអ៊ែ និងចូលមកជំនួសតំណែងនាវាចម្បាំង Charles de Gaulle របស់កងនាវាជាតិ នៅក្នុងឆ្នាំ២០៣៨ ។ ចំណែកមន្ត្រីបារាំង បាននិយាយប្រាប់ថា នាវាផ្ទុកយន្តហោះទី១១ក្នុងប្រវត្តិសាស្ត្រទ័ពជើងទឹកបារាំង...
The Sunsports ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី ទាំងពីរគឺ Juventus និង AC Milan ត្រូវបានគេដឹងថា បានចូលរួមជាមួយនឹងក្លឹបBarcelona ដែរដើម្បីធ្វើការចរចានាំយកកីឡាករ Antonio Rudiger ពីក្លឹបតោខៀវ Chelsea៕ ការប្រជែងគ្នានេះធ្វើឡើង នៅក្រោយពេលដែលមានលេច ឬដំណឹងថាក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំ របស់លោក...