សុខភាព និង ផ្លូវភេទ

ហេតុ​អ្វី​ខ្ញុំ​នៅតែ​ក្អក ​បន្ទាប់ពី​ខ្ញុំ​ឈប់​ជក់បារី​?

​ទោះបី​វា​មិនមែន​ជា​រឿង​ទូទៅ​ក៏ដោយ​, មនុស្ស​មួយ​ចំនួន​រកឃើញថា ពួកគេ​ហាក់ដូចជា​ក្អក​ខ្លាំង​ជាធម្មតា ​បន្ទាប់ពី​ពួកគេ​ឈប់​ជក់បារី​។ ជាទូទៅ ការ​ក្អក​កើតមាន​មួយរយៈ​ប៉ុណ្ណោះ ហើយ​វា​អាច​ជា​សញ្ញា​ដែល​ខ្លួន ​របស់​អ្នក​កំពុង​តែ​ជារ​សះស្បើយ​។​

​ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន ​ហាក់ដូចជា​ក្អក​ខ្លាំង ​ជាធម្មតា​បន្ទាប់​ពី​ឈប់​ជក់បារី​នោះ គឺ​មិន​ទាន់​ដឹង​ច្បាស់​នោះទេ​ ។ ការពន្យល់​មួយ​គឺថា នៅពេល​ដែល​សួត​ជាសះស្បើយ​, រោម​ឆ្មារៗ​នោះ​ចាប់ផ្តើម​ធ្វើការ​ឡើង​វិញ​។ នៅពេល​ដែល​រោម​ឆ្មារ​នោះ ​មាន​បំណង ​ដើម្បី​សម្អាត​ម៉ូលេគុល​តូចៗ​ដែល​បាន​ស្រូប​ចូល​, វា​អាច​នាំអោយ​មាន​ការ​ក្អក​។ ដើម្បី​បន្ថយ​ការ​ក្អក​ក្នុងពេលនោះ​, សូម​សាកល្បង​ក្រេបទឹក​បន្តិច​ ។​

​ប្រសិនបើ​ការ​ក្អក​ នៅ​មាន​ដដែល​លើសពី​៨​សប្តាហ៍ ឬ​ប្រសិនបើ​ការ​ក្អក​គួបផ្សំ​នឹង​ការ​មាន​ស្លេស ឬ​ឈាម ឬ​រំខាន​ដល់​ដំណេក​របស់​អ្នក​, សូម​ទៅ​ជួប​គ្រូពេទ្យ ​ដើម្បី​ពិនិត្យមើល​ចំពោះ​មូលហេតុ​ធ្ងន់ធ្ងរ ​ដែល​បង្ក​អោយ​ក្អក​នេះ​ ៕ ​

Most Popular

To Top