ស្ទីលក្នុងការតែង ក្រចករបស់ស្រ្តីម្នាក់ៗអាចមិនដូចគ្នា ។ អ្នកខ្លះចូលចិត្តក្រចកវែង អ្នកខ្លះចូលចិត្តក្រចកខ្លី ព្រោះវាងាយស្រួលថែទាំ។ ប៉ុន្តែទោះបីជាអ្នកចូលចិត្តបែបណាក៏ដោយ រឿងសំខាន់ដែលធ្វើឲ្យក្រចកអ្នកមានសោភ័ណភាពនោះ ពុំស្ថិតនៅលើការវែងរបស់ក្រចកនោះទេ ក្រចកដែលវែងពេក ឬខ្លីពេកក៏មិនស្អាតដែរ តែក្រចកដែលវែងល្មមមានភាពរលោងភ្លីថ្លាតាមធម្មជាតិជាក្រចកដែលមានសុខភាពល្អ និងធ្វើឲ្យមើលទៅស្អាតមិនគួរឲ្យជឿពាក្យដែលគេនិយាយ”បើចង់មើលថានរណាមានសុខភាពល្អ និងចេះក្សាអនាម័យឬអត់ ត្រូវមើលត្រង់ក្រចកដៃជើងជាសំខាន់” ។ អាថ៍កំបាង ៨ចំណុច ដើម្បីក្រចកស្អាត៖ ១-កាត់ និង ច្រឹបស្បែកបរិវេណក្រចកឲ្យបានរៀបរយ។...
ជំងឺរលាកស្រោមសួត គឺជាការរលាកនៃជាលិការវាងសួត និងឆ្អឹងជំនី។រោគសញ្ញានៃជំងឺរលាកស្រោមសួតរោគសញ្ញាទូទៅបំផុតនៃការរលាកស្រោមសួត គឺការឈឺទ្រូងស្រួចស្រាវ នៅពេលអ្នកដកដង្ហើមយ៉ាងជ្រៅ។ ជួនកាល អ្នកក៏អាចមានអារម្មណ៍ឈឺចាប់ក្នុងស្មាផងដែរ។ ការឈឺចាប់ អាចនឹងកាន់តែអាក្រក់ នៅពេលដែលអ្នកក្អក និងកណ្តាស់។ វាអាចត្រូវបានធូរស្រាលដោយការដកដង្ហើមរាក់ៗ។រោគសញ្ញាផ្សេងទៀតរួមមាន ការដង្ហើមខ្លី និងក្អកស្ងួត។ ពេលត្រូវទៅជួបគ្រូពេទ្យសូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានការឈឺចាប់ទ្រូង ឬរោគសញ្ញាដទៃទៀតនៃជំងឺនេះ។ ជាទូទៅ គេអាចវិភាគរោគវិនិច្ឆ័យបានតាមរយៈរោគសញ្ញារបស់អ្នក។ គ្រូពេទ្យរបស់អ្នកនឹងស្តាប់សំលេងនៅតំបន់ទ្រូងរបស់អ្នក។ ការធ្វើតេស្តបន្ថែមទៀតប្រហែលជាត្រូវការជាចាំបាច់ ដើម្បីស្វែងយល់ថាតើអ្វីដែលបណ្តាលឲ្យមានជំងឺនេះ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថា ពិតជាបានសុំធ្វើការចរចាជាមួយ នឹងកីឡាករ Fermin Lopez ពិតមានកាលពីក្នុងខែមករា ប៉ុន្តែយ៉ាងណាក្តីកីឡាកររូបនេះ បានសម្រេចចិត្តច្បាស់ហើយគឺ មិនចាកចេញនោះទេ ។ តារាឆ្នើមលេងក្នុងតំបន់បម្រើប្រយុទ្ធរូបនេះ ជឿជាក់ថារូបគេពិតជាមានអនាគត ខ្លាំងណាស់ បើសិនជានឹងនៅបន្តលេង ជាមួយនឹងBarcelona...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Bayer Leverkusen និងគ្រូបង្វឹកលោក Xabi Alonso នៅតែបន្តធ្វើបានកំណត់ត្រាថ្មីមួយទៀត ដែលរយៈពេល៣៣ឆ្នាំមកនេះ មិនទាន់មានអ្នកណាបំបែកបាននៅឡើយ។ ប្រកួតស្មើនឹងក្រុម Wolfsburg យប់មិញ មានន័យថាក្រុម Leverkusen គឺមិនដែលស្គាល់ពាក្យថា ចាញ់ឡើយ ក្នុងការប្រកួតក្រៅទឹកដីរបស់ខ្លួនចំនួនឬ away matches...
កាលពីចុងសប្តាហ៍មុន Brighton ទើបតែបរាជ័យយ់ាងចាស់ដៃ ក្រោមស្នាដៃរបស់ក្រុម Nottingham ក្នុងលទ្ធផលដល់ទៅ៧ទល់នឹង០ ។ នេះធ្វើឲ្យ Chelsea ដែលជាក្រុមខ្លាំងជឿជាក់ថា នឹងអាចជាឳកាសយកជ័យជំនះ បានស្រួលលើក្រុម Brightonប៉ុន្តែមិនដូច្នេះទេ យប់មិញនេះបានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តយ៉ាងខ្លាំង។ លទ្ធផល២ទល់នឹង១ធ្វើឲ្យ Chelsea ធ្លាក់ចេញពីពានរង្វាន់ FA Cup ទៅហើយត្រឹមជុំទី៤ កាលពីយប់មិញនេះ...
ប្រេស៊ីល ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទោះបីជាត្រឡប់ទៅក្លឹបចាស់ Santos ក្នុងប្រទេសប្រេស៊ីលក៏ដោយ ក៏កីឡាករបាល់ទាត់ ឆ្នើមប្រេស៊ីល Neymar មិនទាន់មានផ្ទះដើម្បីស្នាក់នៅ ជិតកន្លែងរបស់ក្លឹបឡើយ នៅពេលរូបលោក ទៅហ្វឹកហាត់ត្រូវធ្វើដំណើរ ដោយឧទ្ធម្ភាគចក្រឯកជន។ យោងតាម Globo បាននិយាយថា កីឡាករឆ្នើមប្រេស៊ីលកំពុងពិចារណាទិញវីឡានៅ Morro...
ថៃ៖នេះបើយោងតាមមន្ត្រីថៃបានប្រាប់ AFP កាលពីថ្ងៃសុក្រឲ្យដឹងថា ប៉ូលិសថៃបានស្នើសុំការអនុញ្ញាតពីសភា ដើម្បីកោះហៅសមាជិកសភាម្នាក់ មកសាកសួរ បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានរំលោភផ្លូវភេទ លើអ្នកទេសចរបរទេសម្នាក់ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ ប៉ូលីសនៅភាគខាងជើងនៃទីក្រុងឈៀងម៉ៃបាន ដាក់សំណើជាផ្លូវការ ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតលើសមាជិក សភាទីក្រុងបាងកក លោក Chaiyamparwaan Manpianjit...
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជា បានប្រកាស បើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា កាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី៣ ជាផ្លូវការដែលចាប់ដំណើរ ការពីថ្ងៃទី៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដោយវគ្គរៀបចំឡើងនៅក្លិប រ៉ាវី...
ជប៉ុន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តំបន់ជាច្រើននៅភាគខាងជើង ប្រទេសជប៉ុនបានជួបប្រទះ នឹងការធ្លាក់ព្រិលយ៉ាងខ្លាំង ដែលបំបែកកំណត់ត្រា ដោយរំខានចរាចរណ៍ និងបង្ខំឲ្យសាលារៀនបិទទ្វារ សកម្មភាពនេះ ជាការព្រិលធ្លាក់ជាប្រវត្តិសាស្ត្រ របស់ប្រទេសនេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ប្រព័ន្ធសម្ពាធទាប ដ៏មានឥទ្ធិពលចំនួនពីរកំពុង រំកិលលើភាគីទាំង ២ នៃប្រជុំកោះជប៉ុន...
ទីក្រុងបាងកក៖អាជ្ញាធរទីក្រុងបាងកក និយាយថា ជនជាតិចិន ៣ នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ កាលពីថ្ងៃអង្គារពីបទជាប់ពាក់ព័ន្ធ ក្នុងបណ្តាញល្បែងតាមអនឡាញដ៏ធំ និងគ្រឿងញៀនខុសច្បាប់ ដែលបានប្រមូលផ្តុំសមាជិកជាង ២០០,០០០ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នេះបើយោងតាមរបាយការណ៍ របស់កាសែត Bangkok Post បាននិយាយថា ប៉ូលីសបានកំណត់អត្តសញ្ញាណ ជនសង្ស័យរួមមាន...