អ៊ីស្រាអែល ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា អ្នកបុរាណវត្ថុវិទូ នៅភាគខាងជើង នៃប្រទេសអ៊ីស្រាអែល បានធ្វើការរកឃើញបូជនីយដ្ឋាន បុរាណអាយុ៣៨០០ឆ្នាំ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលបានធ្វើឲ្យអ្នកជំនាញ មានការស្រឡាំងកាំង និងងឿង ឆ្ងល់យ៉ាងខ្លាំង។ បូជនីយដ្ឋានបុរាណធំសម្បើមមួយ ដែលត្រូវបានគេប៉ាន់ស្មានថា មានអាយុកាលប្រហែល ៣៨០០ឆ្នាំ ត្រូវបានគេរកឃើញ នៅលើភ្នំបុរាណនៃទីក្រុង Tel...
ភ្នំពេញ ៖ ពិធីបិទការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៣ ប្រភេទកីឡាវាយកូនឃ្លីលើតុ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៣ ដោយមានការ អញ្ជើញ ចូលរួមពីសំណាក់លោក ប៉េងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា តំណាងឲ្យលោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ...
ឥណ្ឌា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារអវកាសឥណ្ឌា កាលពីថ្ងៃសុក្រ បានចេញ ផ្សាយរូបភាពនៃព្រះច័ន្ទដែលថតចេញ ពីយានអវកាស Chandrayaan-3 របស់ខ្លួន នៅពេលវាចូលទៅជិត ប៉ូលខាងត្បូង នៃព្រះច័ន្ទ ជាតំបន់មិនត្រូវ បានរុករកពីមុនគិតថា មានទឹកកកទឹក ដែលរុស្ស៊ីកំពុងព្យាយាមចុះចតមុន ។ វីដេអូបានថត...
មូស្គូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា តុលាការរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ពិន័យជាប្រាក់ចំនួន ៣២០០០០ ដុល្លារលើក្រុមហ៊ុន Google សម្រាប់ការខកខាន ក្នុងការលុបព័ត៌មាន មិនពិតដែលត្រូវបានចោទ ប្រកាន់អំពីជម្លោះ នៅប្រទេសអ៊ុយក្រែន ។ ចំណាត់ការ របស់តុលាការរបស់ចៅក្រម បានធ្វើឡើង បន្ទាប់ពីមានសកម្មភាពស្រដៀងគ្នានេះ នៅដើមខែសីហាប្រឆាំងនឹង...
រុស្ស៊ី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា បណ្តាញសរសៃប្រសាទ ផ្អែកលើសុន្ទរកថា កិច្ចសម្ភាសន៍ សៀវភៅ និងសេចក្តីថ្លែងការណ៍ ដ៏ចម្រូងចម្រាសជាច្រើន ដោយស្ថាបនិកចុង នៃ LDPR ស្តាំនិយមរបស់រុស្ស៊ី ដែលបានទទួលមរណភាព នៅឆ្នាំ ២០២២ ដោយសារផលវិបាក នៃ Covid-19...
ម៉ូស្គូ៖ ប្រភពព័ត៌មាន ពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រក្រសួង ការបរទេសបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានដាក់ទណ្ឌកម្ម ដោយផ្ទាល់ខ្លួនប្រឆាំង នឹងពលរដ្ឋអង់គ្លេសចំនួន៥៤នាក់ ក្នុងរួមទាំងមន្ត្រី អ្នកកាសែត និងអ្នកតំណាងអនុវត្តច្បាប់ផងដែរ ។ក្រសួងខាងលើ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ជាការឆ្លើយតបទៅនឹងផ្លូវច្បាប់ ដែលប្រឆាំងនឹងរុស្ស៊ី ដោយបានធ្វើអរិភាព...
វ៉ាស៊ីនតោន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមព្រៀងគ្នា លើផែនការអភិវឌ្ឍមីស៊ីលប្រភេទថ្មី ដែលអាចស្ទាក់ចាប់អាវុធលឿនជាងសំឡេង នៅពេលពួកគេជួបគ្នានៅជិតទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាមួយទល់នឹងមួយ។ លោក គីស៊ីដា និងលោក បៃដិន បានគាំទ្រផែនការអភិវឌ្ឍន៍រួមគ្នានៅជំរុំប្រធានាធិបតីអាមេរិក Camp David...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ នឹងខកខានមិនអាចផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បានឡើយនៅក្នុង ទីផ្សាររដូវក្តៅនេះ។ ប្រភពដដែលបានសរសេរទៀតថា ក្លឹបមេឃខៀវ Man City បែរជាបានសម្រេចចិត្ត ក្នុងការទទួលយកកុងត្រាខ្ចីជើង កីឡាករខ្សែការពាររូបនេះ ទៅក្លឹបអេស្បាញ Barcelona ជំនួសវិញ ។ កីឡាករ Cancelo...
តូក្យូ ៖ នៅពេលដែលរដ្ឋាភិបាល ជប៉ុន ខិតជិតដល់ការសម្រេចចិត្ត លើកាលបរិច្ឆេទជាក់លាក់ សម្រាប់ការបង្ហូរទឹកកខ្វក់ នុយក្លេអ៊ែរ ចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រ ប្រជាជនជប៉ុនរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាល ទីក្រុងតូក្យូ កាលពីថ្ងៃសុក្រ ដើម្បីប្រមូលផ្តុំគ្នាប្រឆាំងនឹងផែនការ បញ្ចេញចោលនេះ។ ថ្វីបើមានសីតុណ្ហភាព ក្តៅខ្លាំងលើសពី ៣៥អង្សាសេ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតកីឡាករបារាំង Thiery Henry នឹងត្រូវត្រៀមខ្លួន ដើម្បីអាចទទួលយកតំណែងថ្មី ជាគ្រូបង្វឹកឈុត ក្រោមអាយុ២១ឆ្នាំ របស់ជម្រើសជាតិបារាំង ។ ប្រភពដដែល បានសរសេរទៀតថា លទ្ធភាព នៃការតែងតាំងនឹងមិនមានអ្វីប្រែប្រួលឡើយ ដោយអតីតកីឡាករខ្សែប្រយុទ្ធរូបនេះ នឹងចាប់យកតំណែងនេះ បន្ទាប់ពីការបែងចែកផ្លូវគ្នា រវាងក្រុមឈុត២១ឆ្នាំ ជាមួយនឹងគ្រូបង្វឹក...