ភ្នំពេញ៖ នាវេលាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានបង្កើតជាកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា រួមជាមួយនិង គណៈគ្រប់គ្រងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន...
បារាំង៖ ក្រុមកីឡាករ-កីឡាការិនីអូឡាំពិកប្រទេសចិនដណ្តើមបានមេដាយមាសបានរហូតដល់ចំនួន ៣៩គ្រឿង ឈរកំពូលតារាងមេដាយ ខណៈក្រុមអត្តពលិកអូឡាំពិកអាមេរិកដណ្តើមបានមេដាយមាសចំនួន ៣៨គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤ នៅប្រទេសបារាំង យោងតាមការចេញផ្សាយពីគេហទំព័រ Olympics។ ក្រុមកីឡាករ-កីឡាការិនីអូឡាំពិករបស់ប្រទេសចិនដណ្តើមបានមេដាយចំនួន ៩០គ្រឿង ក្នុងនោះមេដាយមាស ៣៩គ្រឿង មេដាយប្រាក់ ២៧គ្រឿង និងមេដាយសំរិទ្ធ ២៤ គ្រឿងឈរកំពូលតារាងមេដាយកីឡាអូឡាំពិក ខណៈក្រុមកីឡាករ-កីឡាការិនីអូឡាំពិកអាមេរិកដណ្តើមបានមេដាយចំនួន ១២២គ្រឿង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ស្នងការប៉ូលីសនៃទីក្រុងក្រុងឡុងដ៍បានធ្វើការគំរាមចោទប្រកាន់ជនបរទេសពីបទ បំផ្លិចបំផ្លាញ និងធ្វើឲ្យកើតមានការស្អប់ខ្ពើម តាមអ៊ីនធរណេតដោយបញ្ជាក់ថាម្ចាស់ក្រុមហ៊ុន X គឺលោក Elon Musk ថាជាអ្នកដែលអាចនឹងត្រូវទទួលបានការកាត់ទោសនេះ។ ការព្រមាននេះកើតមានចំពេលមានការបង្ក្រាបទូទាំងប្រទេសប្រឆាំងនឹងការនិយាយស្អប់ខ្ពើមបន្ទាប់ពីមានជម្លោះកុបកម្មដែលគាំទ្រខាងក្រុមស្តាំនិយម។ នៅពេលសួរថាតើប៉ូលីសគ្រោង នឹងពិន័យទៅលើក្រុមមនុស្សដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ពីប្រទេសផ្សេងទៀតឬយ៉ាងណានោះមេប៉ូលីសរូបនេះបានឆ្លើយតបថា៖ ការធ្វើជាអ្នកចម្បាំងមិនមានន័យថាធ្វើឱ្យអ្នកមានសុវត្ថិភាពពីច្បាប់ទេ ហើយដោយកំណត់ដូចជាលោក Elon Musk ជាដើមគឺជាគោលដៅសក្តានុពលសម្រាប់ការស៊ើបអង្កេត។ គិតត្រឹមថ្ងៃសុក្រ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអតីតកីឡាករឆ្នើមរបស់ហង្សក្រហម Liverpool លោក Alex Oxlade Chamberlain នឹងអាចវិលត្រឡប់មកកាន់លីគកំពូលទី២របស់អង់គ្លេសវិញនៅពេលខាងមុខនេះ។ អតីតកីឡាកររបស់ Arsenal រូបនេះបានចាកចេញពី Liverpool កាលពីរដូវក្តៅឆ្នាំទៅហើយបានចូលរួមជាមួយនឹងក្លឹបតួគី Besiktas ដោយមិនមានតម្លៃខ្លួនឡើយក្នុងវ័យទើបតែ ៣០ឆ្នាំ។ ការបង្ហាញខ្លួនរបស់កីឡាករអង់គ្លេសរូបនេះបានជួយឲ្យ Besiktas បញ្ចប់រដូវកាលត្រឹមតែលេខរៀងទី៦ហើយខណៈដែលក្លឹបនឹងមានគ្រូបង្វឹកថ្មីមកដល់ផងនោះជឿជាក់ថាកីឡាកររូបនេះអាចនឹងផ្ទេរមកចូលរួម Sheffield...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអង់គ្លេស Aston Villa នៅតែបន្តចិញ្ចឹមចិត្តក្នុងការចុះហត្ថលេខាកីឡាករ Joao Felix នៅរដូវក្តៅនេះដដែលប៉ុន្តែសង្ឃឹមថាក្លឹប AT Madrid នឹងទំលាក់ថ្លៃបន្តិច។ ក្លឹប AT Madrid ត្រូវបានគេដឹងថាពិតជាមានបំណងក្នុងការលក់ចេញកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់រូបនេះនៅរដូវក្តៅនេះពិតមែនជាពិសេសបន្ទាប់ពីបានសម្រេចចិត្តទិញបានយកកីឡាករ Julian Alvarez ពីក្លឹប Man City ក្នុងតម្លៃខ្លួន...
អូទ្រីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៩ ខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូទ្រីស លោក Gerhard Karner បានប្រកាសពីការចាប់ខ្លួនជនទី៣ដែលរៀបចំផែនការ ធ្វើភេរវកម្មវាយប្រហារការប្រគុំតន្ត្រីរបស់កំពូលតារាចម្រៀងអាមេរិក នាង Taylor Swift នៅកីឡដ្ឋាន Ernst Happel ក្នុងទីក្រុងវីយែន។ លោក Karner បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា...
បរទេស៖ ប្រទេសចិនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដាក់ពន្ធបន្ថែមបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី (EVs) ដែលធ្វើឡើងនៅក្នុងប្រទេសអាស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា សហភាពអឺរ៉ុបកាលពីខែមុនបានដំឡើងពន្ធចាប់ពី ១៧,៤% ទៅ ៣៧,៦% លើការនាំចូលរថយន្តអគ្គិសនី ( EV ) របស់ចិន ពោលគឺលើសពីពន្ធ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបញញួរធំ West Ham នៅតែបន្តចិត្តចង់បានកីឡាករខ្សៃការពារ Aaron Wan Bissak ដែលកំពុងលេងឲ្យក្លឹបបិសាចក្រហម Man UTDនៅឡើយ។ នៅសប្តាហ៍នេះក្លឹប West Ham ថែមទាំងដាក់លក្ខខណ្ឌក្នុងការផ្តល់ឲ្យកីឡាករ Noussair Mazraoui ត្រឡប់មក Man UTD ថែមទៀតផងខណៈដែលក្លឹបក៏ខិតជិតនឹងចុះកុងត្រាបានខ្សែការពារ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបារាំង Rennes បានដាក់ពាក្យស្នើសុំធ្វើការចរចាជាមួយនឹងក្លឹប Barcelona ហើយក្នុងគោលបំណងសុំចរចាជាមួយនឹងកីឡាករខ្សែការពារវ័យក្មេងម្នាក់ដែលមានវ័យទើបតែ ២០ឆ្នាំ។ កីឡាករ Mikayil Faye មិនដែលបានបង្ហាញខ្លួនលេងឲ្យឈុតធំរបស់ក្លឹប Barcelona ឡើយ។ ខណៈពេលជាមួយគ្នានេះក្លឹបជាច្រើនក៏មានចំណាប់អារម្មណ៍ជាមួយនឹងកីឡាកររូបនេះដូចគ្នាដែរហើយជឿជាក់ថា Rennes បានដាក់សំណើរជាទឹកប្រាក់ប្រមាណជា ១០លានអឺរ៉ូ រួចមកហើយសង្ឃឹមថាការផ្ទេរនឹងអាចធ្វើឡើងនៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក្តី Barcelona នឹងត្រូវកំណត់ដាក់លក្ខខណ្ឌក្នុងការទិញត្រឡប់មកវិញផងដែរដើម្បីអាចធានាបាននូវការគ្រប់គ្រងស្ថានភាពនាពេលអនាគតប្រសិនបើកីឡាកររូបនេះអាចបង្ហាញសមត្ថភាពបានល្អនៅជាមួយនឹងក្លឹបផ្សេង។...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ ឈ្នះមេដាយមាសក្នុងព្រឹត្តឹការណ៍ ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី។ កីឡាករ ឃូ ឃាងហ៊ុយ ដណ្តើមបានមេដាយមាស កីឡាករថៃ ទទួលបានមេដាយប្រាក់ និងកីឡាករឥណ្ឌា...