ស៊ីដនី៖ នេះបើយោងតាមនិយតករអ៊ីនធើណេតរបស់ប្រទេសនេះ ឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបានបិទគណនីជិត ៥ លានគណនីដែលជាកម្មសិទ្ធិរបស់ក្មេងជំទង់អូស្ត្រាលី ត្រឹមតែមួយខែ បន្ទាប់ពីការហាមឃាត់លើកដំបូងលើពិភពលោកលើអ្នកមានអាយុក្រោម ១៦ ឆ្នាំបានចូលជាធរមាន ដែលជាសញ្ញាមួយបង្ហាញថា វិធានការនេះមានឥទ្ធិពលយ៉ាងឆាប់រហ័ស និងទូលំទូលាយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ស្នងការសុវត្ថិភាពអេឡិចត្រូនិកបាននិយាយថា វេទិកានានាបានលុបចោលគណនីប្រហែល ៤,៧ លានគណនីកាន់កាប់ដោយអ្នកមានអាយុក្រោម ១៦...
ភ្នំពេញ៖ ឆ្នាំ២០២៦ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់កីឡាយុវជន និងការអភិវឌ្ឍយុវជននៅកម្ពុជា ខណៈ AIA កម្ពុជា អបអរសាទរឆ្នាំទីដប់ជាប់គ្នានៃដៃគូភាពជាមួយអង្គការផ្កាយសមុទ្រ “ISF” តាមរយៈលីគយុវជន AIA–ISFហើយអ្វីដែលបានចាប់ផ្តើមពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹងសមត្ថភាពយុវជនតាមរយៈកីឡាបាល់ទាត់ បានរីកចម្រើនក្លាយជាកម្មវិធីអភិវឌ្ឍយុវជនដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយបានឈានដល់យុវកីឡាករចំនួន ១៦,៨៤៥ នាក់ មកពី ៨៨៣ ក្រុម នៅក្នុង ១០ ខេត្ត។ តាមរយៈដៃគូភាពរយៈពេលវែងនេះ...
ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាព និងពានរង្វាន់ក្រុមហ៊ុន សំបកកងរថយន្ត ម៉ាក អូតូហ្គ្រីន ថាឃអឺ (AUTOGREEN TYRES) លើកទី១ ឆ្នាំ២០២៦ ដែលរៀបចំដោយក្លិបកីឡាវាយកូនឃ្លីលើតុហាវ៉ៃ ក្រោមសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន សំបកកងរថយន្ត ម៉ាក អូតូ ហ្គ្រីន ថាឃអឺ (AUTOGREEN TYRES) នៅតាំងក្លិបកីឡាវាយកូនឃ្លីលើតុហាវ៉ៃក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ នាថ្ងៃទី១៧...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមបាល់ទាត់វៀតណាមលើអារ៉ាប់រួម បន្ទាប់ពី ១២០ នាទី បានធ្វើឲ្យអ្នកគាំទ្ររាប់ពាន់នាក់នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ហូរចូលតាមដងផ្លូវនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ដើម្បីអបអរសាទរការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អាស៊ី AFC U23។ ភ្លាមៗបន្ទាប់ពីក្រុមជម្រើសជាតិទទួលបានជ័យជម្នះនៅម៉ោង ១ ព្រឹកថ្ងៃសៅរ៍ រលកអ្នកគាំទ្រមកពីទូទាំងទីក្រុងហាណូយបានប្រមូលផ្តុំគ្នានៅតំបន់កណ្តាលនៃរដ្ឋធានី។ ដងផ្លូវសំខាន់ៗ រួមទាំងង្វៀនត្រាយ និងកូវយ៉ាយ...
វ៉ាស៊ីនតោន៖ ក្រុមឃ្លាំមើលចក្រភពអង់គ្លេស និងកាណាដា សុទ្ធតែបាននិយាយថា ពួកគេកំពុងជំរុញការស៊ើបអង្កេតលើប្រព័ន្ធជជែក Grok របស់ xAI ដែលបង្ហាញពីការត្រួតពិនិត្យជាផ្លូវការនៃកម្មវិធីនេះនឹងនៅតែបន្ត ទោះបីជា xAI និយាយថា ខ្លួនកំពុងធ្វើការផ្លាស់ប្តូរដើម្បីទប់ស្កាត់ការផលិតរូបភាពអាសអាភាស ដែលបានធ្វើឲ្យមន្ត្រីជុំវិញពិភពលោកមានការខឹងសម្បារក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ xAI ជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដែលគ្រប់គ្រងដោយលោក Elon Musk...
ខេត្តកណ្តាល៖នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ការប្រកួតប៉េតង់វ័យចាស់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នៅសាលប្រជុំនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលចាប់ផ្តើមជាផ្លូវការហើយ។...
ភ្នំពេញ៖ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលមានរយៈពេល ៣ ចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៦ នៅសាលដំរី ក្នុងពហុកីឡជាតិដ្ឋានមរតកតេជោ ដោយមានកីឡាករ-កីឡាការិនីចំនួន ៩៣ នាក់ចូលរួម ដែលរៀបចំដោយសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជាក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥...
ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានគម្រោងបិទការប្រើប្រាស់កម្មវិធី Grok របស់មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk នៅយប់នេះ ដោយចូលរួមជាមួយប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ គឺម៉ាឡេស៊ី និងឥណ្ឌូនេស៊ីក្នុងការហាមឃាត់ការចូលប្រើ chatbot នេះដែរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ព័ត៌មាននេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បាននិយាយថា ខ្លួនកំពុងចាត់វិធានការដើម្បីការពារ Chatbot...
ខេត្តសៀមរាប៖ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្ដីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ (ASEAN-Japan Action on sports: Gender Equality)...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងតែចាប់ផ្តើមចរចាកីឡាករដ៏មានសក្តានុពលម្នាក់ដែលបានបង្ហាញខ្លួនយ៉ាងល្អឲ្យក្រុមជម្រើសជាតិអាល់ហ្ស៊េរី។ កីឡាករ Anis Hadj Moussa វ័យ២៣ឆ្នាំរូបនេះក៏កំពុងលេងឲ្យក្លឹបហូឡង់ Feyenoord ផងនិងកំពុងបំពេញបេសកកម្មជូនជាតិនៅពានរង្វាន់ Africa Cup of Nations ផង។ ប្រកួតចុងក្រោយជួយឲ្យជម្រើសជាតិយកឈ្នះ Equatorial Guinea និងប្រកួតប៉ះនឹងក្រុម...