ញូវយ៉ក៖ ហាងកាហ្វេដ៏ពេញនិយមអាមេរិក Starbucks បានប្រកាសនៅថ្ងៃចន្ទថា ខ្លួននឹងលក់ភាគហ៊ុនគ្រប់គ្រងក្នុងប្រតិបត្តិការលក់រាយនៅប្រទេសចិនរបស់ខ្លួនទៅឲ្យក្រុមហ៊ុនវិនិយោគ Boyu Capital ជាផ្លូវការក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃអាជីវកម្មប្រហែល ៤ ពាន់លានដុល្លារអាមេរិក យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ក្រោមកិច្ចព្រមព្រៀងនេះ Boyu នឹងកាន់កាប់រហូតដល់ ៦០ ភាគរយនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីមួយដែលដំណើរការហាង Starbucks ចំនួន ៨០០០...
ម៉ាឡេស៊ី៖ សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីកំណត់ត្រាកំណើតដែលមិនបានផ្ទៀងផ្ទាត់របស់ជីដូនជីតារបស់ខ្សែការពារ Facundo Garcés ត្រូវបានលេចធ្លាយតាមអ៊ីនធើណេត ខណៈFIFA បន្តពិនិត្យមើលបណ្តឹងឧទ្ធរណ៍របស់ប្រទេសប្រឆាំងនឹងការហាមឃាត់សម្រាប់គាត់ និងកីឡាករដែលទទួលបានសញ្ជាតិចំនួន៦នាក់ផ្សេងទៀត យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នៅថ្ងៃទី ៣០ ខែតុលា សារព័ត៌មាន Capital de Noticias...
ម៉ាឡេស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានបង្ហាញថា ការសម្រេចចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” លើកីឡាករម៉ាឡេស៊ីចំនួន ៧ នាក់ដែលបានទទួលសញ្ជាតិត្រូវបានព្យួរអាចត្រូវបានពន្យារពេល ដោយសារខ្លួនកំពុងស្នើសុំការបំភ្លឺបន្ថែមលើឯកសារ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ១៧ ខែតុលាថា ខ្លួនរំពឹងថាលទ្ធផលនៃការប្តឹងឧទ្ធរណ៍នឹងត្រូវប្រកាសនៅថ្ងៃទី ៣០ ឬ ៣១ ខែតុលា។...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីជនជាតិវៀតណាម Truong Ngoc Anh ដែលជាតារាសម្តែងមួយរូបមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពសិល្យៈ ត្រូវបានចាប់ខ្លួនពីបទកិបកេងមាសរាប់ពាន់តម្លឹង រួមជាមួយនឹងប្រាក់សុទ្ធពីក្រុមហ៊ុនចាស់របស់នាង។ តារាសម្តែង វ៍យ ៤៩ ឆ្នាំរូបនេះត្រូវបានប៉ូលីសទីក្រុងហូជីមិញឃាត់ខ្លួនកាលពីថ្ងៃសុក្រ ពីបទរំលោភលើទំនុកចិត្តលើទ្រព្យសម្បត្តិសមស្រប។ ក្រុមហ៊ុន Dragon Real Property ត្រូវបានបង្កើតឡើងក្នុងឆ្នាំ...
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅក្នុងពាណិជ្ជកម្មនៅអាស៊ី នៅថ្ងៃចន្ទ បន្ទាប់ពីអង្គការ OPEC+ បានសម្រេចចិត្តបញ្ឈប់ការដំឡើងផលិតកម្មនៅក្នុងត្រីមាសទី ១ នៃឆ្នាំក្រោយ ដោយបានបន្ធូរបន្ថយការភ័យខ្លាចការកើនឡើងនៃការធ្លាក់ចុះនៃការផ្គត់ផ្គង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃប្រេងឆៅរបស់ Brent បានកើនឡើង 47 សេន ឬ 0.73%...
បារ៉ែន៖ នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជាតំណាងលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកម្ពុជាដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ -កីឡាការិនីកម្ពុជាចូលរួមពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីហ្គេម “ASIAN YOUTH GAMES 2025” លើកទី៣ នៅព្រះរាជាណាចក្របារ៉ែនបានមកដល់កម្ពុជាវិញហើយ។...
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នករិះគន់បាល់ទាត់ Zulakbal Abdul Karim ជឿជាក់ថា កីឡាករទាំង ៧ នាក់ត្រូវបានចាត់ទុកថា បានចូលសញ្ជាតិដោយខុសច្បាប់ ដើម្បីលេងឲ្យម៉ាឡេស៊ីគួរតែត្រូវបានផ្តល់ឱកាសដើម្បីសង្គ្រោះអាជីពរបស់ពួកគេ។ កីឡាករទាំង ៧ នាក់រួមមានកីឡាករ Gabriel Palmero កីឡាករ Facundo...
ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បន្ទាប់ពីការរិះគន់ជុំវិញការសម្រេចចិត្តបណ្តេញគ្រូបង្វឹក លោក Masatada Ishii សមាជិកគណៈកម្មាធិការបច្ចេកទេសនៃសមាគមបាល់ទាត់ថៃ (FAT) លោក Piyapong Pue-on បានសន្យាថានឹងលាលែងពីតំណែង ប្រសិនបើក្រុមជម្រើសជាតិថៃមិនអាចឡើងលេងព្រឹត្តិការណ៍ Asian Cup 2027 ។ លោក Pue-on រួមជាមួយអនុប្រធានគណៈកម្មាធិការបច្ចេកទេស...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ប្រទេសថៃ បានរឹបអូសប្រេងក្រឡារុក្ខជាតិជាង ២ លានខ្លងដែលមានមេរោគក្នុងប្រតិបត្តិការបង្ក្រាបរោងចក្រខុសច្បាប់លក្ខណៈទ្រង់ទ្រាយធំបំផុតក្នុងប្រទេសនេះ។ បើយោងតាមរបាយការណ៍របស់ Malay Mail បាននិយាយថា ប្រតិបត្តិការនេះ ដែលមានតម្លៃប្រមាណ ១២០ លានបាត ( ៣.៧...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកដើម្បីបន្តសហការជាមួយគ្នាទៀត។ ក្នុងជំនួបនារាត្រីថ្ងៃ៣១ តុលា នេះសម្តេចធិបតីបានគូសបញ្ជាក់ពីការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន...