ជប៉ុន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅខេត្ត Miyagi ក្នុងប្រទេសជប៉ុន បានបាត់បង់កាតមេម៉ូរី SD ចំនួន២០ ដែលមានរូបថតឧក្រិដ្ឋកម្មកំពុងធ្វើការស៊ើបអង្កេតប្រហែល ១,០០០ ដោយសារតែការបច្រឡំបោះចោល។ នេះបើយោងតាមកាសែត The Mainichi បាននិយាថា ប៉ូលីសប្រចាំខេត្ត Miyagi បានបញ្ជាក់អំពីឧបទ្ទវហេតុនេះកាលពីថ្ងៃទី២៦ ខែមីនា...
ខេត្តតាកែវ៖ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង និងលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកស្រី គា សុភូ...
អេស្ប៉ាញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Dani Alves អតីតខ្សែការពាររបស់ក្លឹប Barcelona នឹងត្រូវទទួលប្រាក់សំណងចំនួន ១១,០០០ អឺរ៉ូ ស្មើនឹង ១១,៩០០ ដុល្លារអាមេរិកសម្រាប់ការជាប់ពន្ធនាគារខុស បន្ទាប់ពីការផ្តន្ទាទោសពីបទរំលោភផ្លូវភេទរបស់លោកត្រូវបានលុបចោល។ លោកចៅក្រម Jose Antonio Vazquez Tain...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Madam Pang ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) បានចំណាយទឹកប្រាក់អស់ប្រមាណ ១,៣ លានដុល្លារអាមេរិក ដើម្បីប្រមូលកាបូបម៉ាក Hermes Faubourg Birkin ដ៏ប្រណិតចំនួន៥ ខណៈសមាគមកីឡាបាល់ទាត់ថៃ កំពុងមានបំណុលជាប់ខ្លួន។ ក្នុងនាមជាភ្ញៀវ VIP...
ភ្នំពេញ៖ សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានបើកមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមវត្តមានលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ បន្ទាប់ពីស្តាប់របាយការណ៍ការងារដែលលើកឡើង ដោយលោ បណ្ឌិត មាស សារិន...
ភ្នំពេញ៖ លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួនដែលនឹងប្រព្រឹត្តិនាថ្ងៃទី៥ និង ៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ លោកស្រី អេមី អគ្គលេខាធិការបានបញ្ជាក់ថា សូមជូនដំណឹងផ្តល់កីឡាករ-កីឡាការិនី កីឡាកាយវប្បកម្មទាំងអស់នៅទូទាំងប្រទេសអាចចុះឈ្មោះជាមួយសហព័ន្ធកីឡាកាយវប្បកម្មនៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី...
ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានទទួលជោគជ័យយ៉ាងត្រចះត្រចង់លើឆាកអន្តរជាតិ ក្នុងនោះលោកនាំយកខ្សែក្រវ៉ាត់ WBC KUN KHMER របស់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) មកដល់ទឹកដីកម្ពុជាជាផ្លូវការ ដើម្បីការប្រកួតកម្រិតពិភពលោកក្នុងការដណ្តើមខ្សែក្រវ៉ាត់នៅខេត្តព្រះហនុនាពេលខាងមុខនេះ។ លោក...
បរទេស៖ បុរសម្នាក់បានស្លាប់នៅក្នុងរដ្ឋ Washington កាលពីថ្ងៃអាទិត្យ នៅពេលដែលគាត់បានលោតឆ័ត្រយោង ហើយបានធ្លាក់លើច្រាំងថ្មដែលចោទ បន្ទាប់ពីឆ័៍ត្រយោងរបស់គាត់មិនអាចបើកបានពេញលេញ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យតម្រួត Chelan County បាននិយាយថា បុរសអាយុ ៤៧ឆ្នាំមកពីទីក្រុង Entiat រដ្ឋ Washington...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សមាគមកីឡាបាល់ទាត់ថៃបានពន្យារពេលសន្និសីទសារព័ត៌មានសម្រាប់យុទ្ធនាការរៃអង្គាសថវិការបស់ខ្លួន រួមមានការលក់អាវយឺតដើម្បីជួយសងបំណុលដែលមានតម្លៃរាប់សិបលានដុល្លារ បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។ យុទ្ធនាការនេះត្រូវបានគេគ្រោងនឹងរៀបចំព្រឹត្តិការណ៍នេះនៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥នេះ នៅទីក្រុងបាងកក ប៉ុន្តែគ្រោះមហន្តរាយបានជំរុញឲ្យមានការផ្លាស់ប្តូរផែនការ។ FAT បាននិយាយក្នុងសេចក្តីប្រកាសមួយថា នេះគឺជាពេលវេលាមួយដែលត្រូវតែផ្តល់អាទិភាពដល់ការគាំទ្រអ្នក ត្រូវការ។ សហព័ន្ធ និងដៃគូរបស់ខ្លួននឹងពន្យារពេលសន្និសីទសារព័ត៌មានដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ន ហើយយើងនឹងរកពេលវេលាសមរម្យសម្រាប់ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រកាសនៅពេលក្រោយ។ យុទ្ធនាការ”ថៃស្រលាញ់បាល់ទាត់ថៃ”...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវបានគេបារម្ភថា បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័របានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងថៃនៅព្រឹកនេះអាចកើនឡើង ខណៈអ្នកវិទ្យាសាស្ត្របង្ហាញពីការព្រមានថា អាក្រក់បំផុតអាចនឹងមកដល់នៅឡើយទេ។ យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា ការបាត់បង់ជីវិតអាចកើនឡើងនៅចន្លោះពី ១០.០០០ ទៅ ១០០.០០០ នាក់ បន្ទាប់ពីរញ្ជួយដីបានវាយប្រហារនៅជិតទីក្រុង Mandalay...