យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានឈានទៅដល់ការចុះកុងត្រាទិញបានកីឡាករអ្នកចាំទីដៃស្អិតម្នាក់មកពីក្លឹប Villarreal ។ កីឡាករ Filip Jorgensen ដែលនឹងត្រូវផ្ទេរមកចូលរួមក្លឹប Chelseaក្នុងតម្លៃខ្លួន ២៤,៥លានអឺរ៉ូទាំងដែលកន្លងមកអ្នកចាំទីដាណឺម៉ាក រូបនេះក៏បានទាក់ទាញការចង់បានរបស់ក្លឹបជាច្រើនដូចជា Arsenal, Liverpool និង Man City ផងដែរ។ កីឡាករវ័យទើបតែ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងរៀបចំ ការជួបជុំដ៏ធំ និងស្រស់ស្អាតមួយឡើងវិញនៅទីក្រុង Butler រដ្ឋ Pennsylvania ជាកន្លែងដែលលោកបានរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាតកាលពីដើមខែនេះ។ រំលឹកថាលោក Trump បានគេចផុតពីការស្លាប់យ៉ាងកៀកបំផុតនៅឯការជួបជុំមួយកាលពីថ្ងៃទី១៣ខែកក្កដា នៅពេលដែលគ្រាប់កាំភ្លើងរបស់ឃាតកបានបាញ់មកចំត្រចៀកខាងស្តាំងរបស់គាត់ ខណៈដែលខ្មាន់កាំភ្លើងមានបំណងចង់បាញ់ចំក្បាលរបស់គាត់។ ការបាញ់ពីលើដំបូលផ្ទះដែលប៉ូលីសសម្ងាត់អាមេរិកបានទុកចោលដោយគ្មានសុវត្ថិភាព ខ្មាន់កាំភ្លើងអាយុ២០ឆ្នាំអាចសម្លាប់អ្នកទស្សនាម្នាក់...
ទីក្រុងប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្បួនដង្ហែរទូកជាប្រវត្តិសាស្ត្រចុះតាមដងទន្លេ Seine បានចាប់ផ្តើមការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីសជាមួយនឹងភាពអស្ចារ្យរបស់បារាំងកាលពីថ្ងៃសុក្រ ខណៈដែលទីក្រុងនៃពន្លឺបានស្វាគមន៍អត្តពលិកដ៏អស្ចារ្យបំផុតរបស់ពិភពលោកសម្រាប់ការប្រកួតកីឡាដ៏អស្ចារ្យ។ ការសម្តែងដោយតារាចម្រៀង នាង Celine Dion នៅកន្លែងគោមអូឡាំពិកដែលឆេះឡើងលើមេឃពេលយប់ដោយប៉ាឡុង ខ្យល់ក្តៅ និងពន្លឺភ្លើង Eiffel Tower ដ៏ភ្លឺស្វាងបានធ្វើឲ្យវាំងននធ្លាក់ចុះនៅលើការប្រារព្ធពិធីរយៈពេល ៤ ម៉ោងនៃវប្បធម៌...
ប៉ារីស៖ មន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា គ្រូបង្វឹកប្រដាល់ Lionel Elika Fatupaito របស់ប្រទេស Samoa បានស្លាប់នៅភូមិអូឡាំពិកទីក្រុងប៉ារីស បន្ទាប់ពីបុរសវ័យ ៦០ឆ្នាំរូបនេះបានស្លាប់ដោយជំងឺគាំងបេះដូង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ រដ្ឋាភិបាល IBA បានផ្ញើការរម្លែកទុក្ខដ៏ក្រៀមក្រំរបស់ខ្លួនទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងសហការី របស់លោក Lionel...
ក្រុងប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា កីឡាការិនី Kong Man Wai Vivian មកពីទីក្រុងហុងកុង ប្រទេសចិន បានដណ្ដើមបានមេដាយមាសលើវិញ្ញាសាគុនដាវ (ចាក់សាប)ឯកត្តជននារីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានផ្តួលកីឡាការិនីម្ចាស់ផ្ទះ Auriane Mallo-Breton ក្នុងលទ្ធផល ១៣-១២។ កីឡាការិនី Kong បានយកឈ្នះការចាប់ផ្តើមការប្រកួតមួយៗនៅចំពោះមុខហ្វូងអ្នកទស្សនាដ៏ច្រើនកុះករនៅទីលាន...
បារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធាន IOC លោក Thomas Bach បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ ។ ក្នុងឱកាសពិធីបើកជាផ្លូវការនោះ មានរូបភាពជាច្រើននេះចេញផ្សាយដោយសេវាផ្សព្វផ្សាយអូឡាំពិកបង្ហាញពី Trocadero និង Eiffel...
សេអ៊ូល៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” បានសុំទោសនៅថ្ងៃសៅរ៍នេះចំពោះការកំហុសឆ្គងអំឡុងពេលពិធីបើកពឹ្រត្តិការណ៍ការប្រកួតកីឡាកីឡាអូឡាំពិកទីក្រុងប៉ារីស ដោយគិតថា ក្រុមអត្តពលិកកូរ៉េខាងត្បូង បែរជាប្រកាសថា ជាជនជាតិកូរ៉េខាងជើងទៅវិញ។ នៅពេលគណៈប្រតិភូកូរ៉េខាងត្បូងបានធ្វើដំណើរតាមដងទន្លេ Seine ក្នុងរដ្ឋធានីបារាំង ពួកគេត្រូវបានណែនាំជាមួយឈ្មោះផ្លូវការសម្រាប់កូរ៉េខាងជើង “Republique populaire democratique de Coree” ជាភាសាបារាំង បន្ទាប់មកសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជាភាសាអង់គ្លេស។ IOC បាននិយាយក្នុងការបង្ហោះនៅលើគណនី...
បារាំង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កូនប្រសាររបស់លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft និងលោក Nayel Nassar កូនស្រីរបស់មហាសេដ្ឋីប្រេង Terrence Pegula គឺនាង Jessica ស្ថិតក្នុងចំណោមកូនរបស់មហាសេដ្ឋីដែលចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំនេះនៅទីក្រុងប៉ារីស។ យោងតាមគេហទំព័រ Business Insider...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសក្នុងប្លុកណាតូកំពុងទទួលបានផលចំណេញយ៉ាងច្រើនចេញពីជម្លោះនៅអ៊ុយក្រែន។ លោក Zhang ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសដែលបានអនុម័តកាលពីដើមខែនេះនៅឯកិច្ចប្រជុំកំពូលរបស់ អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន ដែលបានដាក់ស្លាកទីក្រុងប៉េកាំងថាជាអ្នកសម្រេចបាននូវសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ លោកបានច្រានចោលឯកសារនេះថាវាពោរពេញទៅដោយការភូតភរ និងលម្អៀង។ សម្ព័ន្ធមិត្តណាតូដឹកនាំដោយសហរដ្ឋអាមេរិក បន្តដុតភ្លើង និងចំណេញពីសង្គ្រាមនេះបើយោងតាមការបញ្ជាក់បន្ថែមដោយ លោក Zhang...
ប្រេស៊ីល៖ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីលបាននិយាយថា ប្រទេសប្រេស៊ីលបានកត់ត្រាការស្លាប់ដំបូងគេបង្អស់ នៅលើពិភពលោក ដោយសារវីរុស Oropouche បន្ទាប់ពីស្ត្រី ២ នាក់បានស្លាប់ដោយសារជំងឺឆ្លងពីសត្វរុយ និងសត្វមូសខាំយោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ជំងឺគ្រុនក្តៅ Oropouche ត្រូវបានគេដាក់ឈ្មោះតាមតំបន់ Trinidad និង Tobago ដែលវាត្រូវបានគេរកឃើញដំបូង គឺជាការឆ្លងមេរោគត្រូពិចដោយចម្លងពីឈាមរបស់សត្វរុយទៅមនុស្ស និងសត្វមូសដែលឆ្លងមេរោគ។ ចាប់តាំងពីជំងឺនេះត្រូវបានរកឃើញនៅឆ្នាំ១៩៥៤...