ក្រុមភ្ញៀវកំពុងឡើងជើងតោខៀវ Chelsea បានធ្វើដំណើរមកដល់ទឹកដី Etihad របស់ Man City សង្ឃឹមយក៣ពិន្ទុពីការប្រកួតនេះប៉ុន្តែម្ចាស់ផ្ទះធ្វើបានយ៉ាងល្អយប់មិញនេះ និងយកបានជ័យជំនះងាយៗពី Chelsea។ លទ្ធផលប្រកួតបញ្ចប់ទៅ៣ទល់នឹង១ជួយឲ្យ Man City យកបាន៣ពិន្ទុត្រឡប់មកលេខរៀងទី៤ក្នុងតារាងវិញមាន៤១ពិន្ទុខណៈដែល Chelsea ធ្លាក់ទៅលេខរៀងទី៦មាន៤០ពិន្ទុពោលគឺខុសគ្នាតែមួយពិន្ទុប៉ុណ្ណោះ។ ៣គ្រាប់របស់ Man City រកបានដោយ Gvadiol នាទីទី៤១ដោយ...
ភ្នំពេញ៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាតំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ចូលរួមពិធីបិទការរៀបចំការប្រកួតកីឡាចំបាប់ សម័យ-បុរាណ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២៤ ការប្រកួតឡើងដោយសហព័ន្ធកីឡាចំបាប់កម្ពុជានឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា...
សាន់ហ្វ្រាន់ស៊ីស្កូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា បណ្តាញសង្គម Insta gram ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta បាននឹងកំពុងទាក់ទាញអ្នកលេង TikTok ខណៈអនាគតរបស់កម្មវិធីចែករម្លែកវីដេអូដែលមានមូលដ្ឋាននៅប្រទេសចិននៅតែមិនច្បាស់លាស់នៅលើទឹកដីអាមេរិក។ បន្ទាប់ពីការបង្កើនប្រវែងវីដេអូដែលបានអនុញ្ញាតជាផ្លូវការ និងបន្ថែមឧបករណ៍កែសម្រួលថ្មី Meta បានចាប់ផ្តើមអនុញ្ញាតឲ្យអ្នកបង្កើត TikTok រកប្រាក់បានរហូតដល់ ៥,000 ដុល្លារក្នុងរយៈពេល ខែសម្រាប់ការបង្ហោះ...
កូរ៉េខាងត្បូង៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics បានបង្ហាញត្រកូលស្មាតហ្វូនស៊េរីថ្មី Galaxy S25 របស់ខ្លួនក្នុងអំឡុងពេលព្រឹត្តិការណ៍ Galaxy Unpacked កាលពីថ្ងៃពុធ ដោយរំលេចមុខងាររបស់ស្មាតហ្វូនជាជំនួយការឆ្លាតវៃសិប្បនិម្មិត (AI) នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times ។ ស្មាតហ្វូនចុងក្រោយនេះ មានសារសំខាន់បន្ថែមមិនត្រឹមតែសម្រាប់ Samsung ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ក្រុមហ៊ុន...
១. ពន្យឺតសរសៃសសូងនៅពេលភ្ញាក់ពីដំណេក កុំទាន់អាលប្រញាប់ក្រោកពីគ្រែ គួរគេងពត់ខ្លួនពន្យឺតសរសៃសសូងរាងកាយ និងស្ងាបដេញកម្ជិលឲ្យហើយ ។ កាយវិការល្អបំផុត គឺសន្ធឹងដៃស្តាំ និងជើងឆ្វេងដំណាលគ្នា រួចប្តូរជាដៃឆ្វេងដំណាលគ្នា រួចប្តូរជាដៃឆ្វេង ជើងស្តាំវិញសន្ធឹងម្តងៗ ត្រូវនៅនឹងស្ងៀម ៥ នាទីសិន សឹមបន្ធូរវិញ ។២.នឹកដល់អ្វីដែលនាំឲ្យស្ទុះស្ទារនៅពេលនឹកដល់ការច្រើន កំពុងរង់ចាំអ្នកទៅដោះស្រាយ អ្នកមិនចង់ក្រោកពីដំណេក ឬក្រោកឡើងដោយអារម្មណ៍មិនសប្បាយចិត្ត ។ ដូច្នេះអ្នកគួរដាស់អារម្មណ៍ខ្លួនឯងដោយក្លិនកាហ្វេនៅពេលព្រឹក...
តើអ្នកកំពុងតែមានការលំបាក ក្នុងការចងចាំដែរទេ? ការសិក្សាថ្មីមួយបានឲ្យដឹងថា ការធ្វើលំហាត់ប្រាណ ៤ ម៉ោង ក្រោយពីរៀនរួច អាចពង្រឹងដល់ការចងចាំ រយៈពេលយូរយ៉ាងអស្ចារ្យ។ ការស្រាវជ្រាវបង្ហាញថា សិស្សដែលហាត់ប្រាណ ៤ម៉ោង ក្រោយពីហាត់ប្រាណរួច អាចនឹកឃើញព័ត៌មាន ដែលគេបានដឹងនោះរយៈពេលពីរថ្ងៃ។ នេះគឺបើគេធ្វើការប្រៀបធៀប នឹងសិស្សដែលមិនបានហាត់ប្រាណការហាត់ប្រាណក្រោយពីរៀនសូត្ររួច គឺមានទំនាក់ទំនងនឹងការបង្កើន ថាមពលកាន់តែខ្លាំង ដល់តំបន់ Hippocampus ដែលជាកន្លែងមួយក្នុងខួរក្បាល...
ទីក្រុងឡុងដ៍៖ ប្រព័ន្ធប្រតិបត្តិការ Android របស់ Google និង iOS របស់ Apple កំពុងប្រឈមមុខនឹងការត្រួតពិនិត្យថ្មីពីក្រុមឃ្លាំមើលការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេស បានប្រកាសការស៊ើបអង្កេតកាលពីថ្ងៃព្រហស្បតិ៍ដែលផ្តោតលើប្រព័ន្ធអេកូទូរស័ព្ទចល័តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង២ ក្រោមអំណាចថ្មីដើម្បីបង្ក្រាបការរំលោភលើទីផ្សារឌីជីថល យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ អាជ្ញាធរប្រកួតប្រជែង និងទីផ្សារបាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតដាច់ដោយឡែកដើម្បីកំណត់ថា តើប្រព័ន្ធអេកូចល័តដែលគ្រប់គ្រងដោយ Apple និង...
ហ្វីលីពីន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងជើងចាស់ជនជាតិសិង្ហបុរី លោក Laurence Pang អាយុ ៧៨ ឆ្នាំបានបាត់បង់ទឹកប្រាក់ជិត ១.៩ លានដុល្លារហ្វីលីពីន ស្មើនឹង ២៦,០០០ដុល្លារអាមេរិក ចំពោះការបោកប្រាស់អាជីវកម្មអនឡាញដែលរៀបចំដោយស្ត្រីម្នាក់ដែលលោកបានជួបនៅលើគេហទំព័រណាត់ជួប។ លោក Pang បានរៀបរាប់ពីទុក្ខសោករបស់លោកនាថ្ងៃទី១៧ ខែមករា ក្នុងកម្មវិធីហ្វីលីពីន...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្លឹបបាល់ទាត់ Hong Linh Ha Tinh FC របស់វៀតណាមជាក្លឹបបាល់ទាត់មួយនេះក្នុងចំណោមក្លឹបបាល់ទាត់ចំនួន១៣ នៅលើពិភពលោកមិនស្គាល់ចាញ់ក្នុងការប្រកួតជើងឯកថ្នាក់ជាតិរៀងៗខ្លួន សម្រាប់រដូវកាល ២០២៤ -២០២៥ ។ យោងតាមស្ថិតិបច្ចុប្បន្ន បាននិយាយថា ក្លឹបមិនស្គាល់ចាញ់ទាំងនេះ រួមមានក្លឹបយក្សនៅអឺរ៉ុប PSG...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហគ្រិនជនជាតិចិន លោកស្រី Zhou Chaonan មានឈ្មោះក្នុងបញ្ជីអ្នកមានបំផុតទាំង ៥០០នៅលើពិភពលោក ដែលជំរុញដោយការកើនឡើងរបស់ម្ចាស់ កម្មវិធីវីដេអូខ្លី TikTok ByteDance និងការរីកចម្រើននៃប្រព័ន្ធ AI ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានចុះបញ្ជីអ្នកស្រីជាលើកដំបូងថា មហាសេដ្ឋីស្រីម្នាក់ក្នុងចំណោមមហាសេដ្ឋីទាំង៣...