កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៩ ខែកញ្ញានេះ ក្រុមតារាស្រីថ្មីរបស់ Starship Entertainment បានចូលរួមក្នុងពិធីតែងតាំងនៅអគារកាកបាទក្រហមកូរ៉េ ហើយក្លាយជាឯកអគ្គរដ្ឋទូតជាផ្លូវការសម្រាប់ ‘Anyone Campaign’ ។ សម្រាប់យុទ្ធនាការទូទាំងប្រទេសថ្មីនេះលើកទឹកចិត្តសាធារណជនឲ្យចូលរួមក្នុងឱកាសស្ម័គ្រចិត្តដ៏មានអត្ថន័យមួយមុនដំណាច់ឆ្នាំ ដោយសង្កត់ធ្ងន់ថា នរណាម្នាក់អាចជួយអ្នកត្រូវការជំនួយនៅក្នុងសហគមន៍របស់ពួកគេ។ IVE បានថតបទចម្រៀងយុទ្ធនាការមួយដែលមានចំណងជើងថា “ជាមួយនឹងការប៉ះរបស់អ្នក” ហើយនឹងត្រូវបានបង្ហាញជាគំរូផ្សព្វផ្សាយផងដែរ។...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍បំផ្លាញថាម ពលព្រះអាទិត្យកាលពីដើមឆ្នាំនេះ បានបំផ្លាញផ្កាយរណប Starlink របស់លោក Elon Musk អស់ចំនួន ៣៨ គ្រឿងដែលធ្វើឲ្យក្រុមហ៊ុនរបស់លោកខាតបង់ទឹកប្រាក់រាប់សិបលានដុល្លារឯណោះ។ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធើណេតកម្រិតទាបរបស់ខ្លួនចំនួន ៤៩ គ្រឿងទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លរីដា កាលពីថ្ងៃទី ៣...
អាមេរិក៖ ប្រទេសរុស្ស៊ីបាននិយាយថា ផ្កាយរណបឯកជនដែលកំពុងត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចក្លាយជាគោលដៅយោធាស្របច្បាប់ចំពេលមានសង្គ្រាមកំពុងបន្ត ក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការកត់សម្គាល់ដែលធ្វើឡើងក្នុងសប្តាហ៍នេះដោយលោក Konstantin Vorontsov សមាជិកនៃក្រសួងការបរទេសរុស្ស៊ី និងជាប្រធានគណៈប្រតិភូរបស់ប្រទេសប្រចាំអង្គការសហប្រជាជាតិបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារនៅទីក្រុងហ្សឺណែវ អំពីការកាត់បន្ថយការគំរាមកំហែង និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងលំហ។លោក Vorontsov បាននិយាយថា គណៈប្រតិភូរុស្ស៊ីចង់គូសបញ្ជាក់អំពីនិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលហួសពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសខាងក្រៅគ្មានគ្រោះថ្នាក់ និងបានលេចចេញជារូបរាងក្នុងអំឡុងពេលព្រឹត្តិការណ៍នៅអ៊ុយក្រែ។ យោងតាមការបកប្រែជាភាសាអង់គ្លេសនៃសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ លោក Vorontsov បានបន្តថា...
ភ្នំពេញ៖ បន្ទាប់ពីបានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងជាបន្តបន្ទាប់ តារាចម្រៀង តន់ ចន្ទសីម៉ា បានក្លាយជាគ្រាប់ពេជ្រប្រចាំផលិតកម្មកាឡាក់ស៊ី រហូតនាងមានឱកាសបានចេញសម្តែងទៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូង។ ហើយ ការចេញទៅសម្តែងនៅប្រទេសក្រៅលើកនេះ ម្តាយនាង បានទៅជាមួយនឹងចាំមើលថែ ការពារ ព្រមទាំងក្លាយទៅជាជំនួយការដ៏យល់ចិត្ត របស់តន់ ចន្ទសីម៉ា ។ កញ្ញា តន់ ចន្ទសីម៉ា បានចាប់ ផ្តើមសាងភាពល្បីល្បាញជាបន្តបន្ទាប់ ក្លាយជាតារាចម្រៀងល្បីឈ្មោះ...
បរទេស៖ បញ្ជីប្រាថ្នាចុងក្រោយបង្អស់របស់អ៊ុយក្រែនសម្រាប់សព្វាវុធអាមេរិក តាមសេចក្តីរាយការណ៍នោះ គឺរួមមានការស្នើសុំម្តងទៀតសម្រាប់មីស៊ីលផ្លោងយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ។ កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនបញ្ជូនអាវុធបែបនេះទេ ព្រោះខ្លាចមានជម្លោះកាន់តែខ្លាំងឡើងជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព ឬ ATACMS អាចត្រូវបានបាញ់ដោយប្រព័ន្ធរ៉ុក្កែត M142 HIMARS និង M270 MLRS...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានកម្ទេចឃ្លាំងអាវុធដ៏ធំមួយនៅភាគខាងត្បូងអ៊ុយក្រែន ខណៈដែលពួកគេបន្តធ្វើ “ការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់” លើកងកម្លាំងរបស់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិរុស្ស៊ី , ការវាយប្រហារនេះបានកម្ទេចឃ្លាំងផ្ទុកគ្រាប់រំសេវចំនួន ៤៥ ០០០ តោននៅជិតក្រុង Voznesensk ក្នុងតំបន់ Nikolaev ។...
ពិភពលោកទាំងមូលកាន់ទុក្ខព្រះនាងម្ចាស់ក្សត្រី Elizabeth យាងចូលទិវង្គតក្នុងព្រះជន្ម ៩៦ ព្រះវស្សា ទ្រង់គឺជាស្តេចដែលសោយរាជ្យយូរបំផុតរបស់ប្រទេសអង់គ្លេស។ ម្ចាស់ក្សត្រីបានលះបង់ព្រះជន្មរបស់ទ្រង់ចំពោះព្រះរាជកិច្ច និងប្រជាជន ហើយម្ចាស់ក្សត្រីក៏ទើបតែប្រារព្ធខួបលើកទី៧០នៃការឡើងសោយរាជ្យនៅដើមឆ្នាំនេះ។ ចាប់តាំងពីឡើងសោយរាជ្យនៅឆ្នាំ ១៩៥២ បន្ទាប់ពីការសោយទីវង្គតរបស់ស្តេច George VI ដែលជាបិតារបស់ព្រះអង្គ ម្ចាស់ក្សត្រី Elizabeth ជាប្រមុខរដ្ឋ។ ប្រជាជនអង់គ្លេសជាច្រើនបានកោត សរសើរវា។ ម្ចាស់ក្សត្រី និងការលះបង់ឥតឈប់ឈររបស់ទ្រង់ចំពោះព្រះរាជកិច្ច...
នៅសប្តាហ៍នេះគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លោក Thomas Tuchel បានធ្វើការសរសេររៀបរាប់ពីអារម្មណ៍របស់ខ្លួនជាលើកដំបូងក្រោយពេលដែលត្រូវបានក្លឹបតោខៀវ Chelsea បណ្តេញចេញពីតំណែង ដោយក្នុងនោះលោកបាន បញ្ជាក់ថាក្លឹបគឺជាទីកន្លែងដ៏ពិសេសបំផុតក្នុងបេះដូង លោកជានិច្ចឬ Special Place in his heart។ លោកបានសរសេររៀបរាប់បែបនេះថា៖ នេះគឺជាលិខិតដែលស្ថិតនៅ ក្នុងពេលវេលាដ៏លំបាកបំផុតមួយហើយខ្ញុំ មិនធ្លាប់បានជួបវានោះទេដែលកន្លង មកខ្ញុំតែងតែរំពឹងទុកថានឹងវានឹងមានរយៈ ពេលជាច្រើនឆ្នាំបន្ថែមទៀតជាមួយគ្នា។ខ្ញុំមានអារម្មណ៍ខូចចិត្ត យ៉ាងខ្លាំងពីព្រោះថាពេលវេលានៅ Chelsea...
យោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កាលពីរដូវក្តៅកន្លងមកធ្លាប់ទទួល បានសំណើរដែលបានផ្តល់ឲ្យដោយក្លឹបចំនួន២ ដែលមានទាំងកីឡាករ Memphis Depay ផងនិងកីឡាករ Christian Pulisic ។ ទោះបីជាយ៉ាងណាក្តីក្លឹប Man UTD បានបដិសេធសំណើរទាំងនេះពីក្លឹប Barcelona និង Chelsea...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារមានការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអ៊ែល ដែលបានវាយប្រហារមកលើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង អាឡេប៉ូ (Aleppo) ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរីដែលបណ្តាលឱ្យទីនោះលែងដំណើរការ ។គួរបញ្ជាក់ថា ការវាយប្រហារនេះកើតមានតែប៉ុន្មានថ្ងៃបន្ទាប់ពីព្រលានយន្តហោះស៊ីរីបានបន្តប្រតិបត្តិការបន្ទាប់ពីការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអ៊ែល ។ កងទ័ពបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានបាញ់មីស៊ីលចេញពីលើសមុទ្រមេឌីទែរ៉ាណេ សំដៅទៅលើអាកាសយានដ្ឋាន និងបណ្តាលឱ្យខូចខាតផ្លូវរត់ ។ កងការពារដែនអាកាសស៊ីរី បានឆ្លើយតបនឹងការវាយប្រហារដោយបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ ។...