កីឡា

កីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ២៧នាក់ ទៅចូលរួមការប្រកួតកីឡាប៉េតង់ ជើងឯកអាស៊ីលើកទី៤នៅថៃ

ភ្នំពេញ៖សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជានាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីប៉ូល និងប៉េតង់កម្ពុជាចំនួន ២៧ នាក់ ទៅចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ ឆ្នាំ២០២០ នៅប្រទេសថៃដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។


សម្រាប់ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ មាន ៦ វិញ្ញាសាដូចជា ៣ នាក់ទល់ ៣ នាក់ (បុរស នារី និងយុវជន) និងវាយយកពិន្ទុ (បុរស នារី និងយុវជន)។ គណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីប៉ូល និងប៉េតង់កម្ពុជាចំនួន ២៧ នាក់គឺលោក ស៊ុម សុជាតិ ប្រធានប្រតិភូ កញ្ញា គីន សំណាង អនុប្រធានប្រតិភូ លោក ហៀន ថាវិរៈ លេខាធិការដ្ឋាន។


ចំពោះក្រុមបុរស៖ លោក អ៊ឹម ផាត គ្រូបង្វឹក កីឡាករ សៅ សុភារ៉ាន់ កីឡាករ យឹម សុភ័ណ្ឌ កីឡាករ ថោង ឈឿន កីឡាករ តិប នរ៉ា កីឡាករ ហេង ស៊ូមៀន កីឡាករ ស៊ីន វង់ លោក ញ៉ែម បូរ៉ា និងកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា។ ក្រុមនារី៖លោកគ្រូ សុខ ម៉ុង កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ឃួន យ៉ារី កីឡាការិនី អ៊ុក ស្រីមុំ និង កីឡាការិនី អ៊ុំ ដាវីន។


ចំណែកក្រុមយុវជន៖លោកគ្រូ អ៊ុក យ៉ារី អ្នកគ្រូ ជុំ ច័ន្ទថុល កីឡាករ ម៉ុង វិរៈបុត្រ កីឡាករ អ៊ុត ដួងខែ កីឡាករ នន់ រ៉ាវីន កីឡាករ ជា ហេងឧត្តមរស្មី កីឡាការិនី ហាក់ ស្រីនុត កីឡាករ ភាព ផាឃិន កីឡាករ អ៊ុត សុខជា និងកីឡាករ នូច សុខេមរៈ។


កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើការជួបសំណេះសំណាល និងផ្ដល់ថវិកាលើកទឹកចិត្ត ជូនដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីក្នុងមួយម្នាក់១០០ដុល្លារអាមេរិក ៕
ដោយ៖លី ភីលីព

Most Popular

To Top