ព្រះអនុជរបស់មហាក្សត្រីនៃចក្រភពអង់គ្លេស Elizabeth II ព្រះនាង Margaret ជាមួយនឹងស្វាមីគឺលោកម្ចាស់ (Lord) Snowdonធ្លាប់យាងមកលំហែកាយលក្ខណៈឯកជននៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៦៩។ អំឡុងពេលលំហែកាយនោះដែរ ព្រះនាងបានយាងទតក្រុមប្រាសាទអង្គរវត្តនាឯខេត្តសៀមរាប។ អ្វីដែលពិសេសជាងនេះទៅទៀត សម្ដេចព្រះនរោត្ដម សីហនុ ដែលកាលនោះជាព្រះប្រមុខរដ្ឋ ទ្រង់បានដើរតួជាមគ្គុទ្ទេសក៍ផ្ទាល់តែម្ដង។ បើតាមការចុះផ្សាយមួយចំនួនបានឲ្យដឹងថា អំឡុងពេលទស្សនកិច្ចមកកម្ពុជាលក្ខណៈឯកជន សម្ដេចព្រះរាមនរោត្ដម បុប្ផាទេវី ក៏បានរាំរបាំឲ្យព្រះនាង Margaret...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំក្រុមការងារនៃនាយកដ្ឋានសារមន្ទីរ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយស្នងការនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានប្រទះឃើញព្រះពុទ្ធបដិមាចំនួន២អង្គ ក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយការពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញបានសន្និដ្ឋានថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ សាងពីថ្មភក់...
អង្គការសហប្រជាជាតិហៅកាត់ថា U.N បង្កើតក្រោយសង្គ្រាមលោកលើកទី ២ ដោយមកទល់ពេលនេះមានអាយុជាង ៧ទសវត្សមកហើយ។ តាំងពីបង្កើតមកប្រទេសឯករាជ្យមកពីគ្រប់ទិសទីក្នុងពិភពលោក នាំគ្នាចូលរួមជាហូរហែ។ ចំណែកឯប្រទេសក្នុងសមាគមអាស៊ានយើងក៏មិនខុសពីប្រទេសដែរ គឺមានឈ្មោះជាសមាជិកអង្គការអន្តរជាតិគ្រប់គ្នាតែម្ដង។ ខាងក្រោមនេះ ជាកាលបរិច្ឆេទដែលប្រទេសនីមួយៗក្នុង ASEAN ដាក់ចូលជាសមាជិករបស់អង្គការសហប្រជាជាតិ៖ ១. ប្រទេសហ្វីលីពីន៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ១៩៤៥។...
បើកាលណានិយាយពីម្ចាស់ក្សត្រិយ៍ នោះគេនឹងនឹកឃើញទៅដល់ម្ចាស់ក្សត្រិយ៍អេលីហ្សាប៊ែតទី ២ នៃចក្រភពអង់គ្លេស ដោយសារតែព្រះអង្គគ្រងរាជ្យក្បែរ ៧០ឆ្នាំ។ ប៉ុន្តែគិតត្រឹមថ្ងៃទី៥ ខែមករានេះ នៅលើពិភពលោកនៅមានម្ចាស់ក្សត្រិយ៍ ដែលនៅគ្រងរាជ្យតែមិនកាន់អំណាច។ ម្ចាស់ក្សត្រិយ៍នោះគឺ ម៉ាហ្គ្រែតទី២ (Margrethe II) នៃប្រទេសដាណឺម៉ាក។ ម្ចាស់ក្សត្រិយ៍រូបនេះមានព្រះជន្ម ៨៣វស្សាហើយ។ ព្រះអង្គគ្រងរាជបល្ល័ង្កដាណឺម៉ាក់តាំងពីឆ្នាំ១៩៧២ បន្តពីបិតារបស់ទ្រង់គឺ ស្ដេចហ្វ្រេឌ្រិចទី៩ (Fredrick IX)។...
ក្រសួងឧស្សាហកម្មថៃ គ្រោងនឹងរុករករ៉ែ Lepidolite ដែលប្រើសម្រាប់ផលិតអាគុយលីចូមបំពាក់លើរថយន្តអគ្គិសនី នៅភាគខាងត្បូងប្រទេស។ គម្រោងនេះ ធ្វើឡើងបន្ទាប់ពីបានអង្កេតឃើញថា តំបន់មួយចំនួន នៅស្រុក Takua Thung ខេត្តមាត់សមុទ្រ Phangnga គឺមានបង្កប់ដោយរ៉ែប្រភេទនេះ។ ក្រសួងបានផ្តល់អាជ្ញាបណ្ណពិសេសក្នុងការរុករករ៉ែនេះ នៅតំបន់ចំនួន៣ ក្នុងស្រុកនេះ ក្នុងនោះរួមមានតំបន់ Ruangkiet និង Bang E-Thum...
ខេត្តកណ្តាល៖ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលនាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤បានអញ្ជើញជាកិត្តិយសចូលរួមក្នុងពិធីព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ១៩៧៩- ៧ មករា ឆ្នាំ២០២៤ លើវិញ្ញាសាប៉េតង់ដែលប្រព្រឹត្តនៅមន្ទីរអប់រំ យុវជន និងកីឡា...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានរៀបចំផែនការរួចទៅហើយក្នុងការចុះហត្ថលេខាទិញយកកីឡាករ Joshua Kimmich ពីក្លឹប Bayern Munich ។ ទោះបីជាដឹងថាកីឡាកររូបនេះបច្ចុប្បន្នកំពុងត្រូវបានទាក់ទងដោយក្លឹបធំៗនៅអឺរ៉ុបផ្សេងទៀតដូចជា Man UTD, Liverpool និង Barcelona ក្តីប៉ុន្តែជឿជាក់ថា Man City កំពុងនាំមុខគេក្នុងការចរចាយកកីឡាករខ្សែបម្រើរូបនចេញពីអាល្លឺម៉ង់នៅខែមករានេះ។...
បរទេស៖អតីតកីឡាករខ្សែប្រយុទ្ធរបស់បិសាចក្រហម Man UTD ម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Jesse Lingard ទំនងជានឹងអាចមានឳកាសផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelona ទាំងគួរឲ្យភ្ញាក់ផ្អើល។ ប្រភព The Goal បានចេញផ្សាយថាកីឡាករវ័យ៣១ឆ្នាំរូបនេះបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករគ្មានក្លឹបនៅឡើយហើយកំពុងព្យាយាមស្វែងរកក្លឹបថ្មីដើម្បីបន្តអាជីព។ កីឡាករអង់គ្លេសរូបនេះបានផុតកុងត្រាជាមួយនឹងក្លឹប Nottingham Forest កាលពីរដូវក្តៅឆ្នាំទៅប៉ុន្តែមិនទាន់អាចរកក្លឹបថ្មីបាននៅឡើយប៉ុន្តែទំរង់លេងនិងរាង្គកាយនៅល្អប្រហែលជាអាចទាក់ទាញ Barcelona បានទោះបីជានឹងមានប្រាក់កម្រៃថ្លៃបន្តិចក្តី៕ ប្រែសម្រួល៖ស៊ុនលី
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ចំពោះការរញ្ជួយដីដ៏សាហាវ ដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំថ្មីនេះ នៅក្នុងការផ្លាស់ប្តូរដ៏កម្រមួយរវាងប្រទេសដែលគ្មានទំនាក់ទំនងការទូត។ វាគឺជាសារដំបូងរបស់លោក គីម ទៅកាន់លោក គីស៊ីដា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Radio Press ដែលតាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសកូរ៉េខាងជើង។ លោក គីស៊ីដា...
អាមេរិក៖សេចក្តីសម្រេចកាលពីថ្ងៃពុធពីក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិសហរដ្ឋអាមេរិក (NLRB) បានរកឃើញបាននិយាយថា ការបដិសេធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ក្នុងការចរចាជាមួយកម្មករ YouTube Music ដែលរួបរួមគឺខុសច្បាប់ យោងតាមការចេញផ្សាយពីគេហទំព័រCNN ។ បន្ទាប់ពីក្រុមកម្មករកិច្ចសន្យាមានមូលដ្ឋាននៅរដ្ឋតិចសាស់សម្រាប់ YouTube Music បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីខែមេសាឆ្នាំមុនដើម្បីចូលរួមជាមួយ Alphabet Workers Union (AWU) ក្រុមហ៊ុន Google បានបដិសេធមិនចរចាលើការវិលត្រឡប់ទៅកាន់បណ្តឹងការិយាល័យវិញ...