The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមផែនការរួចទៅហើយក្នុងការចំណាយលុយប្រមាណជា៥៥លានផោន ដើម្បីចរចានាំយកកីឡាករ Mason Mount ពីក្លឹបតោខៀវ Chelsea។ កីឡាករសញ្ជាតិអង់គ្លេសខ្សែបម្រើរូបនេះ នៅមិនទាន់បានសម្រេចចិត្តក្នុងការ បន្តកុងត្រាថ្មីជាមួយនឹងក្លឹប Chelsea នៅឡើយទេដោយសង្ឃឹមថា នឹងអាចស្វែងរកក្លឹបថ្មីដែលអាចមានឱកាស បានលេងនៅពានរង្វាន់អឺរ៉ុបធំៗនារដូវកាលក្រោយខណៈដែល Chelsea ពេលនេះស្ទើរតែស្ថិតនៅពាក់កណ្តាលតារាងទៅហើយ។ ទោះបីជាយ៉ាងណាក្តីតម្លៃខ្លួន៥៥លានផោននេះ...
ក្លឹប Juventus ត្រូវបានដក ១០ពិន្ទុ ដោយតុលាការឧទ្ធរណ៍នៃសហព័ន្ធបាល់ទាត់អ៊ីតាលីកាលពីថ្ងៃអង្គារកន្លងទៅ ក្រោយពេលដែលក្លឹបនេះស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងក្លែងបន្លំបញ្ជីហិរញ្ញវត្ថុតាមពិតទៅ កាលពីខែមករាកន្លងទៅ ក្លឹបនេះត្រូវបានអាជ្ញាធរបាល់ទាត់អ៊ីតាលីដាក់ពិន័យដោយដក ១៥ពិន្ទុ និងដាក់ទណ្ឌកម្មថ្នាក់ដឹកនាំក្លឹបទាំងអស់ ក្រោមមូលហេតុថាក្លឹបនេះបំប៉ោងចំណូលពីការទិញ-លក់កីឡាករកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ យ៉ាងណាមិញ កាលពីខែមេសាកន្លងទៅ Juventus ត្រូវបានគេសង ១៥ពិន្ទុវិញ លុះនៅក្នុងសប្ដាហ៍នេះ គេដកយក ១០ពិន្ទុ។ ការដកពិន្ទុនេះធ្វើឡើងអំឡុងពេលដែលក្លឹបនេះកំពុងតែលេងប្រកួតលីគអ៊ីតាលីទល់នឹងក្លឹប Empoli។...
នាថ្ងៃនេះ លោក Erik Ten Hag អ្នកចាត់ការ Manchester United បាននិយាយឆ្លើយតបរឿងពាក្យចចាមអារ៉ាម បិសាចក្រហមនឹងអាចទិញ Neymar Jr ឬអត់។ លោកបានឆ្លើយយ៉ាងខ្លីយ៉ាងដូច្នេះ៖ «បើមានព័ត៌មានទាក់ទិននឹងរឿងនេះ យើងនឹងប្រាប់អស់លោកអ្នក»។ PSG កាលពីពេលថ្មីៗ ត្រូវបានសេចក្ដីរាយការណ៍ថា ចង់ផ្ទេរ Neymar ចេញ...
កីឡាករខ្សែការពារកណ្តាល Andrew Robertson នៅរដូវក្តៅនេះ ត្រូវបានក្លឹបហង្សក្រហម Liverpool បញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករដែលអាចលក់ចេញទាំងគួរ ឲ្យភ្ញាក់ផ្អើលហើយក្នុងនោះ Real Madrid ទំនងជាគោលដៅបន្ទាប់។ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែការពារកណ្តាលរូបនេះបានក្លាយទៅ ជាគោលដៅរបស់ Real Madrid ក្រោយពេលដែលក្លឹបយក្សអេស្បាញមួយនេះ បានបាត់បង់វត្តមានរបស់កីឡាករ Ferland Mendy...
យោងតាមការចេញផ្សាយរបស់ The La Repubblica បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Antonio Sanabria ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Torino ពេលនេះកំពុងទាក់ទាញក្លឹបជាច្រើននៅអឺរ៉ុប ដែលក្នុងនោះសូម្បីតែកាំភ្លើងធំ Arsenal ។ កាំភ្លើងធំ Arsenal បានបង្ហាញចំណាប់អារម្មណ៍ និងទាក់ចិត្តទាក់អារម្មណ៍ខ្លាំងមែនទែន ជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះដោយរដូវកាលកន្លងមកនេះ គាត់អាចរកបានគ្រាប់បាល់ចំនួន១២ និងជួយមិត្តរួមក្រុមបាន៣គ្រាប់ផងដែរ។ ទោះបីជាយ៉ាងណាក្តីកំពុងចរចា ជាមួយនឹងក្លឹបអ៊ីតាលីជាមួយ...
អាមេរិក៖នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា រូបភាពទាំងនោះពិតជាបានមកពីតេឡេស្កុបព្រះអាទិត្យដ៏មានឥទ្ធិពល បំផុតរបស់ពិភពលោក ហើយបង្ហាញផ្ទៃព្រះអាទិត្យយ៉ាងលម្អិតមិនគួរឲ្យជឿ។ រូបភាពថ្មីនេះគឺបានមកពីកែវយឹតព្រះអាទិត្យ Daniel K. Inouye ហើយពណ៌នាពីចំណុច ព្រះអាទិត្យដែលមានទំហំធំជាងផែនដី រួមទាំងរូបភាពមួយមាន រាងដូចមុខខ្មោច។ មូលនិធិវិទ្យាសាស្ត្រជាតិ (NSF) និយាយថា ឈុតឆាកមើលជាមុន វិទ្យាសាស្រ្តដ៏គួរឲ្យរំភើបដែលកំពុងដំណើរការ នៅតេឡេស្កុបព្រះអាទិត្យ មានថាមពលខ្លាំងបំផុតរបស់ពិភពលោក ដែលស្ថិតនៅលើកោះ...
Cristiano Ronaldo ចង់ចេញពីក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ដើម្បីត្រលប់មកលេងនៅអឺរ៉ុបវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Mundo Deportivo។ បើតាមប្រភពដដែលRonaldo យល់ឃើញថាហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗរបស់អារ៉ាប៊ីសាអ៊ូឌីតនៅមានកម្រិត ដែលជាកត្តាសំខាន់ក្នុងការចង់ចាកចេញពីក្លឹប Al-Nassr។ Mundo Deportivo បានលើកឡើងទៀតថា ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ៣៨ ឆ្នាំ ចង់ត្រលប់មកលេងនៅអឺរ៉ុបវិញ តែក៏មិនទាត់ចោលដែរចំពោះជម្រើសផ្សេងៗទៀតក្រៅពីអឺរ៉ុប។ ទោះជាយ៉ាងណា គិតមកទល់ពេលនេះ...
ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ថា រហូតមកដល់ពេលនេះ កម្ពុជា មានអត្តពលិកចំនួន ២៣៦ នាក់ បានចុះឈ្មោះរួចរាល់ និងជាស្ថាពរ ដែលទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិ សម្រាប់ដាក់ចូលឱ្យប្រកួតក្នុងចំណោមប្រភេទកីឡាចំនួន១៤ បូករួមទាំងកីឡា E-Sport ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២...
ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត បានអះអាងក្នុងព្រឹត្តិការណ៍ AI Forward 2023 កាលពីថ្ងៃទី២២ឧសភាថា AI នឹងចូលមកជំនួសរឿង២យ៉ាងធំបំផុតលើអ៊ីនធើណេតគឺ search engine និងវេបសាយលក់ទំនិញ។ លោកនិយាយដូច្នេះថា៖ «អ្នកនឹងមិនចូលទៅកាន់ search site ម្តងទៀតឡើយ។ អ្នកក៏នឹងមិនចូលទៅកាន់វេបសាយ Amazon...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារបានប្រកាសពីការសហការគ្នាដែល មានតម្លៃរាប់ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិក Broadcom ដើម្បីបង្កើតសមាសធាតុសម្រាប់ការតភ្ជាប់ ឥតខ្សែទៅកាន់បណ្តាញទូរគមនាគមន៍ 5G មានល្បឿនលឿន។ ក្រុមហ៊ុនផលិត iPhone មិនបានបញ្ជាក់ច្បាស់ថា ចំនួនប៉ុន្មានពាន់លានដុល្លារដែលខ្លួននឹងដាក់ចូលទៅក្នុងសម្ព័ន្ធ Broadcom នោះទេ ប៉ុន្តែបាននិយាយថា...