ភ្នំពេញ៖សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បាន បើកវគ្គសិក្ខាសាលារយៈពេល២ថ្ងៃដើម្បីបំប៉នដល់មន្ត្រីបច្ចេកទេសរបស់ខ្លួនដើម្បីត្រៀមខ្លួនរៀបចំការប្រកួតជើងឯកជាតិឆ្នាំ២០១៩ និងពានរង្វាន់ឯកឩត្តមថោង ខុនបានចាប់ផ្ដើមហើយនៅថ្ងៃទី១៩ហើយនឹងបញ្ចប់នៅថ្ងៃទី២៤ធ្នូ ។ លោក ណយ ផាណាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថាមន្ត្រីបច្ចេកទេសដែលចូលរួមក្នុងសិក្ខាសាលាមានចំនួន២០រូបហើយអ្នកឩទ្ទេសនាមសម្រាប់វគ្គនេះមានលោកណយ ផាណា ផ្ទាល់រួមជាមួយលោកសោ សុផេង និង វាស សារិទ្ធដែលជាចៅក្រមកម្រិតអន្តរជាតិរបស់កម្ពុជា។ លោកអគ្គលេខាធិការបានបន្ថែមថា នេះជាទម្លាប់មួយរបស់សហព័ន្ធព្រោះតាមរយៈសិក្ខាសាលានេះចៅក្រមនឹងបំពេញការងារបានដោយសុក្រឹត និងមានតម្លាភាព ។លោកទទួលស្គាល់ថាមុនពេលប្រកួតឆ្នាំនេះអ្វីៗហាក់ដំណើរការមិនសូវល្អដោយសារតែលោកផ្ដល់ឩិកាសឲ្យក្មេងៗរៀនធ្វើការពិសេសការរៀបចំព្រឹត្តិការណ៍ប្រកួតតែម្ដង ។...
ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការតំណាងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងអ្នកតំណាងសហព័ន្ធវ៉ូវីណាមពិភពលោកនាថ្ងៃទី១៨ ខែធ្នូ ២០១៩ បានអញ្ជើញចូលរួមក្នុងឳកាសពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World...
កូឡុំប៊ី៖សត្វគីង្គក់ផ្កាយរាត្រី ឬ រូបចម្លាក់ដែលជាប្រភេទសត្វកង្កែដ៏ចម្លែកមួយត្រូវបានគេហៅថា “ពណ៌ខ្មៅ ”ត្រូវបានថតដោយអ្នកវិទ្យាសាស្ត្រជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩១ បន្ទាប់ឃើញវារស់នៅលើភ្នំនៃប្រទេសកូឡុំប៊ីបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ គីង្គក់ដែលមានឈ្មោះពិតប្រាកដថា Atelopus arsyecue មិនត្រូវបានគេសិក្សាឲ្យបានទូលំទូលាយក្នុងរយៈពេល ៣០ ឆ្នាំនោះទេ ព្រោះអ្នកជីវវិទូមិនអាចចូលទៅកាន់ជម្រកតូចៗរបស់វានៅលើជួរភ្នំSierra Nevada de Santa Marta នៃប្រទេសកូឡុំប៊ី។ ដីនេះគឺពិសិដ្ឋសម្រាប់សហគមន៍ជនជាតិដើម Arhuaco នៃ Sogrome...
ឥណ្ឌា៖តាមរបាយការណ៍ថ្មីមួយបាននិយាយថា អាចម៍ផ្កាយដែលបានបំផ្លាញដាយណូស័របានក្លាយជាឃាតករនៃវាយប្រហារដល់ភពផែនដីដែលមានភាពតានតឹង និងមិនស្ថិតស្ថេរដោយមានឥទ្ធិពលលើមហន្តរាយបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កាបូនឌីអុកស៊ីតដែលផលិតដោយភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះបានបង្កើតមហាសមុទ្រអាស៊ីតដោយរំលាយផ្នែកខ្លះនៃសំបករបស់ខ្យង។ ការតាមដានពីរបៀបសត្វទាំងនេះផ្លាស់ប្តូរតាមពេលវេលាបានបង្ហាញថា ភពផែនដីកំពុងតែតស៊ូជាមួយនឹងបរិមាណកាបូនឌីអុកស៊ីតខ្ពស់នៅក្នុងបរិយាកាស។ លោក Benjamin Linzmeier មកពីសកលវិទ្យាល័យ Northwestern នៅសហរដ្ឋអាមេរិកបាននិយាយថា “ ផែនដីគឺស្ថិតនៅក្រោមភាពតានតឹងយ៉ាងច្បាស់មុនព្រឹត្តិការណ៍ដ៏ធំផុតពូជ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការស្វែងយល់អំពីការឆ្លើយតបរបស់ផែនដី ចំពោះការឡើងកម្តៅផែនដីនាពេលកន្លងមកអាចជួយបំភ្លឺដល់ការប្រយុទ្ធរបស់យើងផ្ទាល់ប្រឆាំងនឹងវិបត្តិអាកាសធាតុដែលកំពុងកើតមាន។ តំបន់ភ្នំភ្លើងឌីកានជាខេត្ដដែលមានផ្ទៃដី ២០០,០០០ គីឡូម៉ែត្រក្រឡាបានផ្ទុះឡើងក្នុងរយៈពេលយូរ និងបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់។មហាសមុទ្របានស្រូបយកកាបូនឌីអុកស៊ីត ហើយក្លាយជាអាស៊ីតច្រើនជាងមុនជាហេតុធ្វើឲ្យប៉ះពាល់ដល់សត្វដែលរស់នៅក្នុងទឹក។...
ការបែងចែកកូនក្រុមជា២ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះទីបំផុតLiverpoolឈុតកីឡាករក្មេងៗបានធ្លាក់ចេញពីពានរង្វាន់Carabao Cupបានសម្រេចហើយកាលពីយប់មិញក្រោមថ្វីដៃរបស់ក្រុមឈុតធំរបស់Aston Villaក្នុងលទ្ធផលដល់ទៅ៥ទល់នឹង០។ លោកKloppព្រមទាំងកីឡាករឈុតធំរបស់ខ្លួនទាំងអស់បានត្រឹមអង្គុយមើលការប្រកួតរបស់ខ្លួនចាញ់ពីប្រទេសកាតាប៉ុណ្ណោះ។លោកនិងកូនក្រុមផ្សេងទៀតកំពុងត្រៀមខ្លួនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រFIFA Club World Cupដែលនឹងធ្វើឡើងនៅយប់ថ្ងៃពុធនេះ។ ការប្រកួតពាក់កណ្តាលតង់ដែលមើលទៅមិនអាចធ្វើបានល្អឡើយលោកKloppបានព្យាយាមផ្ញើសារចេញពីប្រទេសកាតាដើម្បីណែនាំទំរង់លេងល្អមួយឡើងវិញប៉ុន្តតែមិនអាចកែប្រែស្ថានការណ៍ឡើយ។ទោះបីជាយ៉ាងណាក្តីលោកKloppបានធ្វើការសរសើរដដែលចំពោះទឹកចិត្តរបស់ឈុតយុវជនក្រុមផងដែរទោះលទ្ធផលបរាជ័យបែបនេះក្តី៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” នាថ្ងៃទី១៨ ខែធ្នូ ២០១៩ ដែលជាថ្ងៃបើកឆាកដំបូង អត្តពលិកកម្ពុជាដណ្តើមមេដាយ មាសលើវិញ្ញាសាសម្តែងមេគុនដាវក្រុមនារី។ សមម្រាប់កម្ពុជាថ្ងៃដំបូងឈ្នះមេដាយ សរុបចំនួន៨គ្រឿង រួមមានមេដាយមាស មេដាយប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង។...
កាលីហ្វ័រញ៉ា៖ អ្នកវិទ្យាសាស្ត្ររកឃើញរុក្ខជាតិ និងសត្វថ្មីចំនួន៧១ប្រភេទ ដែលចិញ្ចឹមជីវិតដូចដើមឈើនៅឆ្នាំ ២០១៩ រួមទាំងត្រីមួយឈ្មោះ WAKANDA សត្វប្រភេទស្រមោច និងសត្វល្មូនសមុទ្រចំនួន៦ប្រភេទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ពួកគេត្រូវបានរកឃើញ ដោយអ្នកវិទ្យាសាស្ត្រនៅតំបន់ ដាច់ស្រយាលមួយចំនួននៃភពផែនដីដែលលាតសន្ធឹង លើទ្វីបចំនួន៥ និងមហាសមុទ្រចំនួន ៣ ។ បញ្ជីរាយនាមប្រភេទសត្វទើបតែត្រូវបាន គេរាប់បញ្ចូលរួមមាន៖ ត្រី ១៧ ក្បាល...
ទីក្រុងប៉េកាំង៖ ប្រទេសចិនបានចាប់ផ្តើម ស្រាវជ្រាវបឋមលើកម្មវិធីមួយ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការ ជាផ្លូវការនៅឆ្នាំ ២០៣០ ដើម្បីស្វែងរកភពដែលអាច រស់នៅបាននៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ របស់យើងយោងតាមការ ចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី លោកYuan Jie ជាអ្នកចាត់ការទូទៅ នៅក្រុមហ៊ុន China Aerospace Science and Technology Corp បាននិយាយក្នុងពេលថ្លែង...
The Sunsportsចេញផ្សាយនៅថ្ងៃពុធទី១៨ខែធ្នូនេះបានឲ្យដឹងថាកំពូលកីឡាករខ្សែប្រយុទ្ធជើងចាស់Cristiano Ronaldoទីបំផុតបានធ្លាក់ចេញពីបញ្ជីកីឡាករល្អបំផុតនៅអ៊ឺរ៉ុបទាំង៣០ហើយក្រោយមានវត្តមាននៅទីនេះអស់រយៈពេលជាង១ទសវត្សមកហើយនោះ។ ការធ្វើស្ទាបស្ទង់និងវាស់វែងដោយក្រុមការងារស្រាវជ្រាវបាល់ទាត់ដែលមានឈ្មោះថាCIESទៅលើកីឡាករទាំងអស់ដែលមានប្រភពមកពីលីកកំពូលរបស់ប្រទេសទាំង៣៥ដែលស្ថិតនៅក្នុងទ្វីបនេះប៉ុន្តែសំណាងមិនល្អឡើយCR7ឆ្នាំនេះបានត្រឹមឈរនៅលេខរៀងទី៣១ប៉ុណ្ណោះ។ ជាលទ្ធផលកីឡាករដែលស្ថិតនៅក្នុងលើតារាងកំពូលនោះមានដូចជាMessi, Ziyech, Neymar, Mbappe, Maria, Werner, Mane, De Bryuneនិងលេខរៀងទី៩នោះគឺកីឡាករRiyad Mahrez៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖លោកប្រធានាធិបតីតួកគី Tayyip Erdogan បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសតួកគីបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រយោធាណាមួយ ដល់ទីក្រុងទ្រីប៉ូលី ដែលវាត្រូវការ ក្រោយពីទីក្រុងអង់ការ៉ា និងរដ្ឋាភិបាលអន្តរជាតិទទួលស្គាល់របស់ប្រទេសលីប៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ។ លោក Tayyip Erdogan បាននិយាយលើកញ្ចក់ទូរទស្សន៍ A Haber TV ដូច្នេះថា “យើងនឹងធ្វើកិច្ចការពារសិទ្ធិរបស់ប្រទេសលីប៊ីនិងប្រទេសតួកគី នៅក្នុងដែនសមុទ្រមេឌីទែរ៉ានេភាគខាងកើត ហើយយើងបានត្រៀមខ្លួនបន្ថែមទៀត...