The ideal portion about writing an enlightening article could be the huge array of themes you are able to select from. This...
ភ្នំពេញ៖ លោកឧត្ដមសេនីយឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ និងអនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានញ្ជើញទទួលស្វាគមន៍ ក្រុមកីឡាករសូហ្វតិន្នីសកម្ពុជា ទទួលបានមេដាសមាស លើវិញ្ញាសាក្រុមបុរស នៃការប្រកួត លំដាប់ពិភពលោក“World Soft Tennis Champions 2019” កម្រិតទី២ នៅទីក្រុង Taizhou ប្រទេសចិន។ លោកឧត្ដមសេនីយឯក បណ្ឌិត ជា ប៊ុនហេងបានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀត របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ប្រចាំឆ្នាំនេះ កាលពីខែមុនយើបានចេញទៅ ប្រកួតជើងឯកនយុវជនអាស៊ី និងជើងឯកសកលវិទ្យាល័យ ទទួលបានមេដាយសំរិទ្ធ៣គ្រឿង។ ការប្រកួតនេះនប្រព្រឹត្តឡើង៤ឆ្នាំម្តង កាលពីឆ្នាំ២០១៥ យើងមិនទទួលបានមេដាយឡើយ សម្រាប់ “World Soft Tennis Champions 2019”លើកទី១៦ យើងដណ្តើមមេដាយមាសក្នុងកម្រិត “B”។ លោក ឧត្ដមសេនីយឯក បានបន្តថា ការប្រកួត“World Soft Tennis Champions 2019”មាន៣២ប្រទេសចូលរួម ចាប់ផ្តើមការប្រកួតយើងចាញ់ ក្រុមកូរ៉េត្រូវចុះទៅកម្រិត “B”ជាមួយ១៥ក្រុមផ្សេងទៀត ចំណែក១៦ក្រុមដែលឈ្នះត្រូវបន្តដំណើរ ចូលជើងឯកកម្រិត “A” ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្ពុជា បានយកឈ្នះឡាវ ទើបធ្វើឲ្យកម្ពុជា ទទួលបានមេដាយមាស លើវិញ្ញាសាក្រុមបុរស។ ក្រុមអត្តពលិកនសូហ្វតេន្នីសកម្ពុជា ចំនួន១២រូប បានចាកចេញពីទៅកាន់ប្រទេសចិន កាលពីថ្ងៃទី ២៤ តុលា ២០១៩ ដឹកនាំដោយផ្ទាល់ ពីសំណាក់លោកឧត្ដមសេនីយឯកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាព កីឡានគរបាលជាតិកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ កម្រិតពិភពលោកនេះ រយៈពេល៧ថ្ងៃ ពោលគឺពីថ្ងៃទី ២៥ ដល់ ៣១ តុលា ២០១៩៕ដោយ៖លី ភីលីព
បរទេស៖ក្រោយពេលតិចជាងមួយសប្ដាហ៍ បន្ទាប់ពីមេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយម លោក Abu Bakr al-Baghdadi បានស្លាប់នៅក្នុងអំឡុងប្រតិបត្តិការវាយឆ្មក់សម្ងាត់របស់កងកម្លាំងអាមេរិក ទៅលើទីតាំងមួយក្នុងប្រទេសស៊ីរីភាគពាយព្យ នាយឧត្តមសេនីយ៍សហរដ្ឋអាមេរិកមួយរូប បាននិយាយថា បើទៅជាមេដឹកនាំរូបនោះស្លាប់ហើយក៏ដោយ ក៏អង្គការភេរវកម្មនេះ នៅតែជាគ្រោះថ្នាក់។ នាយឧត្តមសេនីយ៍ លោក Kenneth McKenzie Jr. ជាមេបញ្ជាការនៃប្រតិបត្តិការវាយប្រហារ លើទីតាំងដែលលោក Baghdadi លាក់ខ្លួនក្នុងរូងក្រោមដីនៅខេត្ត...
The sunsportsនៅថ្ងៃពុធនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធក្លឹបLA Galaxy នៅលីកកំពូលអាមេរិកកីឡាករZlatan Ibrahimovicបានប្រកាសកាលពីពេលថ្មីៗនេះយ៉ាងច្បាស់ថានឹងត្រឡប់មកលីកអាជីពអេស្បាញគេជឿជាក់ថាក្លឹបAtletico Madridជាក្លឹបដែលធំជាងគេដែលបានបង្ហាញបំណងចង់បានកុងត្រាកីឡាកររូបនេះ។ កាលពីថ្ងៃអង្គារកីឡាករវ័យ៣៨ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថានឹងវិលត្រឡប់មកអេស្បាញនៅក្រោយពេលដែលកុងត្រាជាមួយនឹងLA Galaxyនឹងបញ្ចប់ទៅក្នុងខែធ្នូខាងមុខទាំងដែលមិនបានបញ្ជាក់ច្បាស់ទេថានឹងអាចមកលេងជាមួយនឹងក្លឹបមួយណា។ ប៉ុន្តែទោះបីជាក្លឹបAtletico Madridក្រោមការដឹកនាំរបស់លោកDiego Simeoneបច្ចុប្បន្នមានកីឡាករជួរមុខដល់ទៅ៣នាក់ហើយក្តីដូចជាDiego Costa, Alvaro MorataនិងAngel Correaប៉ុន្តែទំរង់លេងខ្សែប្រយុទ្ធ២រូបរបស់លោកគ្រូបង្វឹកមានន័យថាIbrahimovicគឺពិតជាអាចមកធ្វើការជំនួសការងាររបស់Morataក្នុងការប្រកួតផ្សេងទៀតនិងចាប់ដៃគូជាមួយនឹងCostaបានយ៉ាងល្អផងដែរ៕ ប្រែសម្រួល:ស៊ុនលី
អាមេរិក៖ក្រុមហ៊ុន Alphabet ជាបុតសម្ព័ន្ធរបស់ក្រុមហ៊ុន Google បានផ្តល់ជូនដើម្បីទិញក្រុមហ៊ុនផលិតនាឡិកាដែលអាចពាក់បាននៅសហរដ្ឋអាមេរិកគឺ Fitbit ប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមប្រភពព័ត៌មានផ្តល់សម្ភាសដោយCNBC បានឲ្យដឹងថា ក្រុមហ៊ុន Google មានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ការទិញយកនេះ ដើម្បីឈានមុខគេនៅក្នុងទីផ្សារតាមដានសុខភាពជាកន្លែងដែលវានឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗ ផ្សេងទៀតដូចជា Apple ។ ព័ត៌មានបានផ្ញើភាគហ៊ុនរបស់ក្រុមហ៊ុន Fitbit ដែលបានកើនឡើងជាង ៣០...
រដ្ឋកាលីហ្វ័រញ៉ា៖ភ្លើងឆេះព្រៃកំពុងតែឆាបឆេះយ៉ាងខ្លាំងនៅតំបន់ភាគខាងជើងសូនីម៉ា ក្នុងរដ្ឋរដ្ឋកាលីហ្វ័រញ៉ា ហើយសកម្មភាពនេះធ្វើឲ្យអ្នកវិទ្យាសាស្រ្តមើលឃើញដោយសារតែប្រើផ្កាយ រណបមើលលាតសន្ធឹងពីលំហនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ផ្កាយរណប Terra របស់អង្គការណាសាបានចាប់យករូបភាពនៃអគ្គីភ័យ Kincade បង្ហាញថា ផ្ទៃដីចំនួន ២០,០០០ ហិចតាត្រូវបានឆេះអស់ក្នុងរយៈពេលតិចជាង៤៨ ម៉ោង។ រូបភាពក៏ត្រូវបានបញ្ចេញពីផ្កាយរណបដែលគ្រប់គ្រងដោយឯកជនដែរគឺ WorldView-3 បង្ហាញពីគែមខាងលិចនៃភ្លើងនៅក្នុងរូបភាពពណ៌ធម្មជាតិ និងរលកពន្លឺខ្លីផ្តល់នូវព័ត៌មានល្អិតល្អន់ពីការឆេះ។ អគ្គីភ័យ kincade បានចាប់ផ្តើមឆេះកាលពីថ្ងៃទី២៣ ខែតុលា ហើយចាប់តាំងពីពេលនោះមកបានឆេះអស់...
អង់គ្លេស៖ការថតរូបដោយខ្លួនឯង “Selfie” ដំបូងបំផុតដែលមិនធ្លាប់មានត្រូវបានគេដាក់បង្ហាញនៅក្នុងសារមន្ទីរអង់គ្លេស កាលពី១៣០ឆ្នាំបន្ទាប់ពីរូបនេះត្រូវបានថតដោយអ្នកច្នៃប្រឌិត avant-garde នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រូបថតខ្មៅសត្រូវបានថតដោយវិស្វករនៅសតវត្សរ៍ទី ១៩ លោក Washington Teasdale នៅចំពោះមុខអាគារ abbey ដែលបែកបាក់ត្រូវបានបំផ្លាញនៅឆ្នាំ១៨៨៣ ។ លោក Teasdale ហាក់ដូចជាបានតំឡើងកាមេរ៉ារបស់លោកចង្អុលនៅប្រាសាទ បន្ទាប់មកបានបោះវានៅលើកៅអីបម្រុងមួយនៅក្នុងពេលវេលាដូចរូបភាព។ រូបភាពនេះបានដាក់តាំងបង្ហាញនៅសារមន្ទីរ Leeds Industrial...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡើពិកកម្ពុជាបានផ្តល់ការអនុវត្តន៍ទៅកាន់គ្រូបង្វឹក និងអគ្គលេខាធិការនៃសហព័ន្ធជាតិទាំង៣០ត្រូវចេញទៅចូលរួមប្រកួតកីឡាSEA GAMES 2019 លើកទី៣០នៅប្រទេសហ្វីលីពីនថា ចាប់ពីពេលនេះតទៅមិនត្រូវនៅឆ្ងាយពីកីឡាករ-កីឡាការិនីរបស់ខ្លួនឡើយ ដោយសារតែការប្រកួតជាផ្លូវការជិតមកដល់ហើយ ។ លោកបានបន្តថា នេះជាតំណាក់កាលត្រៀមប្រកួត ហេតុនេះគ្រូបង្វឹក អគ្គលេខាធិការទំាំងអស់ត្រូវតែនៅតាមដានពីគុណផល (Perfomance) សុខភាព ការហ្វឹកហាត់របស់កីឡាករឲ្យបានជាប់ជាប្រចាំ ។ទាំងគ្រូទាំងអគ្គលេខាធិការមិនត្រូវចេញទៅក្រៅប្រទេសឡើយលើកលែងតែមានករណីពិសេសដូចជាដឹកនាំកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតនៅក្រៅប្រទេស ។ កីឡាSEA...
គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយនិងពេញចិត្តយ៉ាងខ្លាំងទៅលើកីឡាករខ្សែការពារ Zouma ដោយពណ៍ទៀតថាកីឡាកររូបនេះកំពុងស្ថិតនៅក្នុងទំរង់លេងដ៏ល្អបំផុតរដូវកាលនេះ។ The Sunsports នៅថ្ងៃពុធទី៣០ខែតុលានេះបានសរសេរថាលោក Lampard ក្នុងនោះក៏បានលើកឡើងដែរថាលោកពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលក្លឹបគឺអាចបន្តរក្សាកីឡាករស្បែកខ្មៅរូបនេះបានដោយលោកបានបញ្ជាក់ថាធ្លាប់បានដិសេធសំណើរសុំទិញ Zouma ជាច្រើនដងមកហើយកាលពីរដូវក្តៅ។ គួរបញ្ជាក់ថា Zouma កាលពីរដូវកាលមុនបានបំពេញការងារបានយ៉ាងល្អសម្រាប់ក្លឹប Everton ក្នុងលក្ខណ្ឌខ្ចីជើងហើយមិនត្រឹមតែប៉ុណ្ណោះ Everton ក៏បានព្យាយាមផងដែរក្នុងការទិញយកកីឡាកររូបនេះដាច់ចេញពី...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសនេះបានសាកល្បងគ្រាប់រ៉ុក្កែតខ្នាតធំដ៏ជោគជ័យមួយកាលពីថ្ងៃមុន ដោយបន្ថែមថាខ្លួនបានផ្ទៀងផ្ទាត់ភាពល្អឥតខ្ចោះនៃប្រព័ន្ធអាវុធ។ កាលពីថ្ងៃព្រហស្បតិ៍យោធាកូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ពីតំបន់ភាគខាងលិចរបស់ខ្លួនឆ្ពោះទៅសមុទ្រខាងកើតដោយថា មីស៊ីលទាំងពីរបានហោះប្រហែល ៣៧០ គីឡូម៉ែត្រ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងថា“ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានទទួលជោគជ័យក្នុងការបាញ់សាកល្បងកាំជ្រួចមីស៊ីលបាលីស្ទិកធំៗ ជាច្រើនទៀតនៅរសៀលថ្ងៃព្រហស្បតិ៍នេះ”៕ដោយ ឈូក បូរ៉ា