ចិន៖ប្រទេសចិនកំពុងសម្លឹងមើល ការសាងសង់អាគារធំៗ មានចម្ងាយរាប់ពាន់គីឡូម៉ែត្រ នៅក្នុងគន្លងគោចររួមទាំង រោងចក្រ ថាមពលពន្លឺព្រះអាទិត្យកន្លែងទេសចរណ៍ ស្ថានីយ៍ប្រេងឥន្ធនៈ និងសូម្បីតែកន្លែង រុករកអាចម៍ផ្កាយ នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិចិន (NSFC) បានប្រកាសផែនការ ៥ ឆ្នាំថ្មីដោយដឹកនាំអ្នកស្រាវជ្រាវឲ្យអភិវឌ្ឍបច្ចេកវិទ្យា ។ រចនាសម្ព័ននឹងត្រូវការសម្ភារៈស្រាលៗដើម្បីធ្វើឲ្យវត្ថុធំៗចូលក្នុងគន្លង ជាមួយរ៉ុក្កែតមានស្រាប់។ អ្នកស្រាវជ្រាវក៏ នឹងត្រូវការបច្ចេកវិទ្យាធ្វើឲ្យមានការជួបប្រជុំគ្នា និងត្រួតពិនិត្យក្នុងគន្លងតារាវិថី។...
បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នាពេលថ្មីៗនេះ បានធ្វើការព្រមានចំពោះសហរដ្ឋអាមេរិកថា ភាពតានតឹងនយោបាយ រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ប្រភព ឧស្ម័នផ្ទះកញ្ចក់ ធំពីររបស់ពិភពលោក ដើម្បីសហការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ។ លោក វ៉ាង យី ដែលជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បាននិយាយប្រាប់ប្រេសិតអាកាសធាតុអាមេរិក លោក John Kerry តាមរយៈវីដេអូខលកាលពីថ្ងៃពុធថា កិច្ចប្រឹងប្រែងរួមគ្នារបស់ភាគីទំាងពីរ...
បរទេស៖នាវាចម្បាំងរបស់អាមេរិកនិងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការល្បាតសន្តិសុខដែនសមុទ្ររួមគ្នាមួយនៅក្នុងសមុទ្រក្រហម ក្នុងសប្ដាហ៍នេះ ស្របពេលដែលការផ្លាស់ប្តូរក្នុងទំនួលខុសត្រូវចំពោះអ៊ីស្រាអែល ពីទីបញ្ជាការនៅអឺរ៉ុបរបស់អាមេរិក ទៅឲ្យទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានមានប្រសិទ្ធភាពនៅថ្ងៃពុធសប្ដាហ៍នេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា សមយុទ្ធនោះ រួមមានការចូលរួមដោយនាវាសមត្ថភាពមីស៊ីលនៃកងនាវាលេខ៥អាមេរិក USS និងយន្តហោះល្បាតដែនសមុទ្រ របស់ទ័ពជើងទឹកមួយគ្រឿង រួមជាមួយនាវាចម្បាំងទ័ពជើងទឹកអ៊ីស្រាអែលមួយគ្រឿង និងទូកល្បាត២គ្រឿង ដែលធ្វើកិច្ចការពារដែនអាកាស។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោក Brad Cooper ជាមេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងកម្លាំងជើងទឹកអាមេរិក...
អ្នកវិទ្យាសាស្ត្របាន និយាយថា ប្រភេទសត្វល្អិតចម្លែកត្រដាឌីក្រាដក៏ជាសត្វមួយ ក្នុងចំណោម សត្វតូចបំផុតដែលមានជើង និងស្ថិតក្នុងក្នុងចំណោមសត្វតែមួយគត់ មានរាងកាយទន់អាចដើរបាន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ឥឡូវនេះអ្នកវិទ្យាសាស្ត្របានចាប់ពួកគេ នៅលើកាមេរ៉ាមីក្រូទស្សន៍ដើម្បីដឹងថា តើពួកគេធ្វើយ៉ាងដូចម្តេច។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សត្វត្រដាឌីក្រាដដែលត្រូវបានគេស្គាល់ថា ជាខ្លាឃ្មុំទឹក ឬកូនជ្រូកស្លែមានសកម្មភាពនៃការដើរធម្មតាស្រដៀងនឹងសត្វល្អិតធំ ៗ ដែលផ្លាស់ប្តូរទៅជាលោត ត្រង់ផ្ទៃទន់។ នេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែសត្វ ដែលមានរាងសំប៉ែត...
អាមេរិក៖រូបភាពដ៏គួរឲ្យភ័យខ្លាចបំផុត នៃព្យុះសង្ឃរាអ៊ីដាពីអវកាសត្រូវបានគេថតបាន ប៉ុន្មានម៉ោងមុនព្យុះនេះ បានបណ្តាលឲ្យដាច់ខ្សែភ្លើងបំផ្លាញដំបូលអគារ និងបណ្តាលឲ្យមនុស្សយ៉ាងតិច ៥ នាក់ស្លាប់ ខណៈវាបានបង្កភាពសាហាវនៅទូទាំងរដ្ឋ Louisiana នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សកម្មភាពថតបានដោយអវកាសយានិក នៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) មុនពេលឥទ្ធិពលព្យុះសង្ឃរាប្រភេទ ៤ នៅថ្ងៃអាទិត្យ។ ល្បឿនខ្យល់របស់ Ida ២៣០គីឡូម៉ែត្រក្នុងមួយម៉ោងធ្វើឲ្យវាក្លាយជាព្យុះកំបុតត្បូងដ៏ខ្លាំងបំផុតទី ៥ មិនធ្លាប់មានបានវាយប្រហារលើដីគោកអាមេរិកនៅពីក្រោយព្យុះLabor...
ហុងគ្រី៖ការសិក្សាមួយបានរកឃើញថា ហានិភ័យនៃការស្លាប់ ដោយសារជំងឺបេះដូងអាចត្រូវបាន កាត់បន្ថយរហូតដល់ ១៧ ភាគរយដោយការទទួលទានកាហ្វេកម្រិតមធ្យម មួយណាគឺ ៣ ពែងក្នុងមួយថ្ងៃ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Semmelweis នៅទីក្រុង Budapest បានស៊ើបអង្កេតការផ្សា ភ្ជាប់គ្នារវាងទម្លាប់កាហ្វេ និងការកើតមានជំងឺគាំងបេះដូង និងដាច់សរសៃ ឈាមខួរក្បាល។ពួកគេបានរកឃើញថា ការប្រើប្រាស់កាហ្វេកម្រិតមធ្យមក៏អាចកាត់បន្ថយហានិភ័យនៃ...
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង កំពុងស្វែងរកថវិកាចំនួន ៥៥,២ ទ្រីលានវ៉ុនស្មើនឹង (៤៧,៧ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំក្រោយពោល គឺកើនឡើង ៤,៥ ភាគរយពីឆ្នាំមុន និងប្រហាក់ប្រហែលនឹងប្រទេសជិតខាងរបស់ជប៉ុន។ ផែនការដែលក្រសួងការពារជាតិកូរ៉េខាងត្បូង បានបង្ហាញកាលពីថ្ងៃអង្គារ នឹងត្រូវដាក់ជូនរដ្ឋសភា នៅចុងសប្តាហ៍នេះ ដើម្បីសុំការអនុម័ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង នឹងត្រៀមថវិកាប្រមាណជា ១៣,៧...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល នឹងដាក់បញ្ចូលរថយន្តអគ្គិសនី ចូលទៅក្នុងជួររថយន្តរបស់រដ្ឋជាលើកដំបូង។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងទៀតថាការសម្រេចចិត្តនេះធ្វើឡើង ជាផ្នែកមួយនៃផែនការក្នុងការជំនួសរថយន្តទាំងអស់របស់រដ្ឋាភិបាលឲ្យទៅជារថយន្តអគ្គិសនី ទាំងស្រុងនាពេលខាងមុខ។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា រថយន្តទាំងនេះក៏នឹងអាចជួយដល់ការកាត់បន្ថយ ការចំណាយរបស់រដ្ឋាភិបាល ទៅលើប្រេងសាំងការថែរក្សាព្រមទាំងការកាត់បន្ថយការបំពុល បរិយាកាសផងដែរ។ គួរឲ្យដឹងដែរថារថយន្តរបស់រដ្ឋាភិបាលទាំងអស់ នៅពេលបច្ចុប្បន្ននេះមានចំនួនដល់ទៅ១៥០០០គ្រឿង ដែលរួមទាំងរថយន្តប៉ូលីសរថយន្តពន្លត់អគ្គិសភ័យរថយន្តសម្រាប់គុក និងរថយន្តរបស់ក្រសួងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
អាមេរិក៖អាយុកាលនៃវ៉ែនតាវៃឆ្លាត គឺជិតដល់ហើយ ដូច្នេះក្រុមហ៊ុន បច្ចេកវិទ្យាយក្សទំាង២ គឺ Facebook និង Apple ត្រូវបានគេរំពឹងថានឹងដាក់លក់ឧបករណ៍ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយការប្រកួតប្រជែង ទីផ្សារយ៉ាងខ្លាំងថា នេះមិនមែនគ្រាន់តែជាម៉ូដផ្សេងនោះទេយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ អ្នកប្រើប្រាស់នៅជុំវិញពិភពលោកបានចំណាយ ប្រាក់រាប់សិបពាន់លានដុល្លាររួចទៅហើយ ក្នុងមួយឆ្នាំលើបច្ចេកវិទ្យាដែលអាចពាក់បានជាពិសេសខោអាវពាក់ ប៉ុន្តែការប៉ុនប៉ងមុនៗ ដើម្បីបើកវ៉ែនតាឆ្លាតវៃបានបញ្ចប់ដោយខកចិត្ត។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងបានកំណត់ថានឹងឃើញមានក្រុមហ៊ុន ជាច្រើនព្យាយាមចូលទីផ្សារនេះ...
ក្រុមតាលីបង់ បានបង្ហាញសម្ញែងអាវុធនិងយានយន្តធ្វើសឹកមួយចំនួនរបស់អាមេរិក ដែលពេលនេះកា្លយជារបស់ក្រុមខ្លួនកាន់កាប់ ក្នុងគោលបំណងដើម្បីជាការអបអរសាទរ ក្រោយពីទ័ពរបស់បរទេសបានដកចេញអស់ពីប្រទេសអាហ្វហ្គនីស្ថាន។ ក្បួនដង្ហែររបស់ក្រុមតាលីបង់ បានធ្វើឡើងនៅក្នុងទីក្រុង Kandahar ភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន។ កងទ័ព ក្រុមតាលីបង់ បាននាំគ្នាគ្រវីទង់របស់ខ្លួន ដើម្បីជាការអបអរ និងជិះនៅលើរថយន្តស្ទើរតែថ្មីសន្លាងទៀតហើយ ដែលសុទ្ធសឹងតែបន្សល់ដោយគួរសត្រូវ។ បន្ថែមលើនោះ ទាហានរបស់ក្រុមតាលីបង់ ដែលក្លាយជាក្បាលម៉ាសុីនដឹកនាំថ្មី របស់ប្រទេសអាហ្វហ្គានីស្ថាន បានស្លៀកសម្លៀកបំពាក់ឈុតទាហានដូចគ្នាទៅនឹងឈុតទាហានរបស់អាមេរិក ថែមទៀតផង។...