បច្ចេកវិទ្យា

អ៊ីស្រាអ៊ែល នឹងដាក់បញ្ចូល រថយន្តអគ្គិសនី នៅក្នុងជួររថយន្តរបស់រដ្ឋ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល នឹងដាក់បញ្ចូលរថយន្តអគ្គិសនី ចូលទៅក្នុងជួររថយន្តរបស់រដ្ឋជាលើកដំបូង។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងទៀតថាការសម្រេចចិត្តនេះធ្វើឡើង ជាផ្នែកមួយនៃផែនការក្នុងការជំនួសរថយន្តទាំងអស់របស់រដ្ឋាភិបាលឲ្យទៅជារថយន្តអគ្គិសនី ទាំងស្រុងនាពេលខាងមុខ។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា រថយន្តទាំងនេះក៏នឹងអាចជួយដល់ការកាត់បន្ថយ ការចំណាយរបស់រដ្ឋាភិបាល ទៅលើប្រេងសាំងការថែរក្សាព្រមទាំងការកាត់បន្ថយការបំពុល បរិយាកាសផងដែរ។

គួរឲ្យដឹងដែរថារថយន្តរបស់រដ្ឋាភិបាលទាំងអស់ នៅពេលបច្ចុប្បន្ននេះមានចំនួនដល់ទៅ១៥០០០គ្រឿង ដែលរួមទាំងរថយន្តប៉ូលីសរថយន្តពន្លត់អគ្គិសភ័យរថយន្តសម្រាប់គុក និងរថយន្តរបស់ក្រសួងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top