បរទេស៖បើទោះជាអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារឱសថអឺរ៉ុប ព្រមានមិនឲ្យផ្អាកការជំរុញឲ្យចាក់ថ្នាំវ៉ាក់សាំងក៏ដោយ ក៏ប្រទេសអឺរ៉ុបធំៗនានា បានផ្អាកប្រើប្រាស់ជាបណ្ដោះអាសន្ន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ផលិតដោយក្រុមហ៊ុន AstraZeneca-Oxford ស្របពេលមានរបាយការណ៍មួយចំនួនតូចពាក់ព័ន្ធរឿងមានការកកឈាមរបស់បុគ្គលដែលបានទទួលថ្នាំវ៉ាក់សាំងនោះ។ ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីតាលី ព័រទុយហ្គាល់ ស្លូវេនី និងស៊ីប បានប្រកាសថា ពួកគេបានផ្អាកចាក់ថ្នាំវ៉ាក់សំាងឲ្យប្រជាពលរដ្ឋខ្លួននៅថ្ងៃចន្ទ ក្រោយមួយថ្ងៃបន្ទាប់ពីប្រទេសអ៊ីស្លង់និងប្រទេសហូឡង់ បានប្រកាសពីការផ្អាកការចាក់ថ្នាំរបស់ខ្លួន ក្រោយប្រទេសន័រវេសកំណត់ឃើញករណីកកឈាមនិងការចេញឈាមចំនួន៤ករណី ក្នុងមនុស្សពេញវ័យ ដែលទទួលបានការចាក់ថ្នាំវ៉ាក់សាំង...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសហ្វាំងឡង់ Nokia ត្រូវបានគេដឹងថា បានត្រៀមផែនការរួច ហើយក្នុងការ កាត់បន្ថយចំនួន បុគ្គលិកប្រមាណជា៥ ០០០នាក់ទៅដល់១០ ០០០នាក់នៅទូទាំងសកលលោកនៅក្នុងអំឡុង ពេល២ឆ្នាំទៀត។ ក្នុងនោះផងដែរប្រភេទការងារចំនួនប្រមាណជា 96 របស់ក្រុមហ៊ុន Nokia នៅក្នុងប្រទេសអង់គ្លេសក៏នឹងប្រឈមមុខ ទៅនឹងការគម្រាម កំហែងនៃការបាត់បង់នេះផងដែរហើយវាត្រូវបានគេដឹងថាវាគឺជា ផ្នែកមួយនៃការព្យាយាម...
ព្រះសីហនុៈ បន្ទាប់ពីមានការវិលត្រឡប់ ពីសំណាក់អ្នកវិនិយោគដែលជាជនជាតិចិនជាបណ្តើរៗ បច្ចុប្បន្នសំណង់អគារពាណិជ្ជកម្ម ក៏ដូចជាសំណង់ខុនដូសរុបប្រមាណ២៥ភាគរយ ត្រូវបានប្រើប្រាស់ឡើងវិញ ក្រោយការទុកចោលអស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ។ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិតគី សិរីវឌ្ឍដែលបានចុះស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅខេត្តព្រះសីហនុបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ដោយសារតែការចាកចេញរបស់ជនជាតិចិន ក្រោយរាជរដ្ឋាភិបាលកម្ពុជាប្រកាស បិទល្បែងអនឡាញ ជាពិសេសក្រោយពេលផ្ទុះឡើងនូវវិបត្តិកូវីដ១៩ តាំងពីដើមឆ្នាំ២០២០បានធ្វើឱ្យសំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាម៉ិន និងសណ្ឋាគារជាច្រើ នលែងមានតម្រូវការប្រើប្រាស់មួយរយៈធំ ប៉ុន្តែនៅដើមឆ្នាំ២០២១នេះ...
បរទេស៖ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យូជុង តាមសេចក្តីរាយការណ៍ បានរិះគន់សមយុទ្ធយោធាដែលកំពុងតែ ប្រព្រឹត្តទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង និងបានព្រមានរដ្ឋបាលសហរដ្ឋអាមេរិកថ្មីថា ក្លិនផ្សែងអាវុធដែល រសាត់តាមព្រំដែន នឹងមិនជួយនាំមកនូវសន្តិភាពនោះទេ។ សេចក្តីថ្លែងការណ៍របស់ប្អូនស្រីលោក គីម ជុងអ៊ុន នេះ គឺជាសារចំហដំបូងរបស់កូរ៉េខាងជើងជូនដល់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងនៅក្នុងខែមករាមក ហើយវាត្រូវបានធ្វើឡើង ក្នុងពេលមួយថ្ងៃមុនរដ្ឋមន្ត្រីការបរទេសអាមេរិក...
មូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យកើតមានអាការៈហូរឈាមអញ្ចាញ គឺជំងឺរលាកអញ្ចេញធ្មេញ។ ទោះជាយ៉ាងណាអ្នកអាចព្យាបាលអាការៈហូរឈាមអញ្ចាញធ្មេញបានយ៉ាងងាយដោយខ្លួនឯងជាមួយរូបមន្តបែបធម្មជាតិមួយចំនួន ប៉ុន្តែប្រសិនបើស្ថានភាពនៃបញ្ហាហាក់ដូចជាមិនប្រសើរឡើងសោះក្រោយពេលអនុវត្ត ចូរកុំប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ព្យាបាលអាការៈហូរឈាមអញ្ចាញ ៖ ១. ប្រទាលកន្ទុយក្រពើ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរទឹកប្រទាលកន្ទុយក្រពើស្រស់ក្នុងមាត់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប្រទាលកន្ទុយក្រពើមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយឱ្យអញ្ចាញធ្មេញឆាប់ជាសះស្បើយ។ ២. ទឹកឃ្មុំ អ្វីដែលអ្នកត្រូវធ្វើ គឺចាក់ទឹកឃ្មុំមួយចំនួនលើម្រាមដៃ រួចម៉ាស្សាថ្នមៗលើអញ្ចាញ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហាឈាមអញ្ចាញ។ ប៉ុន្តែត្រូវប្រាកដថាអ្នកបានលាបទឹកឃ្មុំលើអញ្ចាញទៀងទាត់។ ៣. ប្រើប្រាស់កញ្ចប់តែតូចៗ...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាជនជាតិម៉ាឡេស៊ីប្រមាណជា១០ម៉ឺននាក់ នឹងរំពឹងទុកថាអាចទទួលបានវ៉ាក់សាំង នៅក្នុងដំណើរការ ចាក់វ៉ាក់សាំងលើកទី២ដែលត្រូវបានរៀបចំ ដោយកម្មវិធីចាក់វ៉ាក់សាំង របស់ប្រទេសម៉ាឡេស៊ី។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថានៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងទទួលបន្ទុក កិច្ចការងារវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតឬ MOSTI បានអះអាង ថាអជ្ញាធរនឹងបង្កើតជាប្រព័ន្ធចុះឈ្មោះ មួយសម្រាប់ពលរដ្ឋម៉ាឡេស៊ី ដែលកំពុងធ្វើការងារនៅក្នុងប្រទេសសិង្ហបុរី។ តាមការបញ្ជាក់របស់ប្រភពដដែល បានបន្តទៀតថាម៉ាឡេស៊ីបានរកឃើញថា ពលរដ្ឋរបស់ខ្លួនប្រមាណជា៤០ម៉ឺននាក់កំពុងបន្តរស់នៅ និងធ្វើការនៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែក្នុងតំណាក់កាលនេះ...
បរទេស៖កងកម្លាំងទ័ពជើងអាកាសរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានប្រកាសនូវយុទ្ធនាការទម្លាក់គ្រាប់រយៈពេល៥ថ្ងៃ ប្រឆាំងនឹងកងកម្លាំងក្រុមរដ្ឋឥស្លាមជ្រុនិយម នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងដំណើរគាំទ្រដល់កងទ័ពជើងគោកអ៊ីរ៉ាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអង់គ្លេស បាននិយាយប្រាប់ថា យន្តហោះចម្បាំង Typhoon បានធ្វើការវាយប្រហារតាមអាកាស ដោយប្រើប្រាស់មីស៊ីល Storm Shadow និងគ្រាប់បែក Paveway IV នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង កាលពីសប្ដាហ៍មុន។ សេចក្តីថ្លែងការណ៍នោះ បានធ្វើការបញ្ជាក់ពីការវាយប្រហារទៅលើកងកម្លាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម...
រថយន្ត Mercedes-Benz GLE 350 de 4Matic បានចេញលក់ជាផ្លូវការ នៅក្នុងប្រទេសថៃ ដោយវាជាប្រភេទ SUV ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ហើយផលិតនៅក្នុងប្រទេសនេះផ្ទាល់ ជាមួយនឹងតម្លៃ ៤ ៦៩៩ ០០០បាត ឬប្រហែល ១៥២ ៨០០ដុល្លារ។ រថយន្ត...
ខ្សែប្រយុទ្ធ AC Milan កីឡាករ Zlatan Ibrahimovic បានត្រលប់មកក្រុមជម្រើសជាតិស៊ុយអែតវិញហើយនៅក្នុងថ្ងៃនេះ នេះបើតាមការបង្ហោះរបស់បណ្ដាញសង្គមរបស់ Zlatan ផ្ទាល់ក៏ដូចជាទំព័ររបស់សហព័ន្ធបាល់ទាត់ជាតិស៊ុយអែត។ ខ្សែប្រយុទ្ធកម្ពស់ជិត ២ម៉ែត្របានបង្ហោះរូបពាក់អាវក្រុម ជម្រើសជាតិស៊ុយអែត កាលពីជំនាន់ UEFA Euro 2016 នៅលើបណ្ដាញសង្គម អមដោយក្លែមមួយឃ្លាថា៖ “ការត្រលប់មកវិញរបស់ព្រះ” រួច Mention...
ប៉េកាំង៖ អង្គការសុខភាពពិភពលោក (WHO) និងក្រុមរួមរបស់ចិន បានស្នើឱ្យបន្តស្វែងរកករណីដែលអាចកើតមាននៅដំណាក់កាលធំទូលាយ នៅជុំវិញពិភពលោកនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Liang Wannian សមាជិកក្រុមរួមគ្នារវាងអង្គការសុខភាពពិភពលោក និងចិន បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានខ្លីមួយទៅកាន់អ្នកការទូតអឺរ៉ុប អំពីដើមកំណើតនៃវីរុសរាតត្បាតកូវីដ-១៩ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក Liang បានលើកឡើងថា ប្រទេសចិន បានជំនះសម្ពាធនៃការការពារជំងឺរាតត្បាតក្នុងស្រុក ដើម្បីធ្វើការជាមួយអង្គការសុខភាពពិភពលោក ដោយធ្វើការស្រាវជ្រាវពីប្រភពដើមនៃវីរុសនេះ។ ...