កីឡា

ភ្ញាក់ផ្អើល! Zlatan ត្រលប់​មក​ក្រុម​ជម្រើស​ជាតិ ​ស៊ុយអែត​ មែនទែន​​ហើយ

ខ្សែ​ប្រយុទ្ធ​ AC Milan កីឡាករ​ Zlatan Ibrahimovic បាន​ត្រលប់​មក​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​វិញ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ នេះ​បើ​តាម​ការ​បង្ហោះ​របស់​បណ្ដាញសង្គម​របស់ Zlatan ផ្ទាល់​ក៏​ដូច​ជា​ទំព័រ​របស់​សហព័ន្ធ​បាល់ទាត់​ជាតិ​ស៊ុយអែត

ខ្សែ​ប្រយុទ្ធ​កម្ពស់​ជិត ២ម៉ែត្រ​បាន​បង្ហោះ​រូប​ពាក់​អាវ​ក្រុម​ ជម្រើស​ជាតិ​ស៊ុយអែត​ កាល​ពី​ជំនាន់​ UEFA Euro 2016 នៅ​លើ​បណ្ដាញ​សង្គម អម​ដោយ​ក្លែម​មួយ​ឃ្លា​ថា៖ “ការ​ត្រលប់​មក​វិញ​របស់​ព្រះ” រួច​ Mention ឈ្មោះ​ទំព័រ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត។

យ៉ាងណាមិញ​ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​នូវ​ដំណឹង​នេះ​ទេ​គិត​ត្រឹម​ម៉ោង​ ៧យប់​នៅ​កម្ពុជា តែ​បើ​តាម​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា កីឡាករ​រូប​នេះ​អាច​នឹង​ត្រៀម​ខ្លួន​ ដើម្បី​លេង​ UEFA Euro នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២១។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អាយុ​ជិត ៤០រូប​នេះ លេង​នៅ​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ២០០១ រហូត​ដល់​ឆ្នាំ២០១៦​ទើប​ឈប់ បាន​សេចក្ដី​ថា​កីឡាករ​រូប​នេះ​ខាន​លេង​ ៥ឆ្នាំ​ហើយ​តាំង​ពី​ Euro មក។

បើ​តាម​ស្ថិតិ​នៃ​ការ​ប្រកួត​របស់ Zlatan នៅ​រដូវ​កាល​នេះ កីឡាករ​រូប​នេះ​រក​បាន ១៦គ្រាប់​ក្នុង​ ២១ប្រកួត​របស់​ក្លឹប AC Milan៕

ប្រភព៖sabay

Most Popular

To Top