ភ្នំពេញ៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៥ដោយក្រុមហ៊ុន AirlineRatings ជាគេហទំព័រសុវត្ថិភាព និងវាយតម្លៃផលិតផលរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ។ ការទទួលស្គាល់ចុងក្រោយបង្អស់ដែលកើតឡើងនៅពេលដែលក្រុមហ៊ុន Vietjet ត្រៀមខ្លួននូវការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ការទទួលស្គាល់ចុងក្រោយនេះត្រូវបានគេរំពឹងថានឹងត្រូវបានស្វាគមន៍ដោយអ្នកដំណើរតាមផ្លូវហោះហើរដែលកំពុងពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ បណ្តាញនេះរួមបញ្ចូលទាំងជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងបេតិកភណ្ឌខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់ប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខគេក្នុងពិភពលោកដូចជា Ryanair, easyJet និង Frontier Airlines បានជាប់ចំណាត់ថ្នាក់ដោយមោទនភាពក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ១០ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ សមិទ្ធិផលនេះបញ្ជាក់ពីការប្តេជ្ញាចិត្តពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាពហោះហើរ ដោយធានាបាននូវសន្តិភាពទាំងអ្នកដំណើរ និងនាវិក។ នាយកប្រតិបត្តិក្រុមហ៊ុន AirlineRatings.com លោក Sharon Petersen បាននិយាយថា៖ «កងនាវារបស់ក្រុមហ៊ុន Vietjet គឺជាយន្តហោះដែលថ្មីជាងគេនៅក្នុងប្រទេសវៀតណាម ហើយជាយន្តហោះក្នុងចំណោមយន្តហោះថ្មីបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កំណត់ត្រាសុវត្ថិភាពរបស់ Vietjetក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបង្ហាញអំពីសមិទ្ធផលដ៏ឆ្នើមរបស់ខ្លួន។ នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន AirlineRatings បានត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៣៨៥ ដោយពិចារណាលើកត្តាមួយចំនួនដូចជា...
ភ្នំពេញ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះបង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។ កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះAirbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក និងភ្ញៀវទេសចរ។ យន្តហោះដ៏ទំនើប A321neo ACF ដែលទើបទទួលបានថ្មីៗ នឹងបន្ថែមជាសមាជិកក្នុងគ្រួសារយន្តហោះដ៏ជោគជ័យ គឺយន្តហោះ A320 ដែលមានការរចនាឡើងយ៉ាងទំនើប ហើយថែមទាំងមានកាប៊ីនដែលអាចបត់បែនបានសម្រាប់ដឹកអ្នកដំណើររហូតដល់ ២៤០ នាក់។ ការប្រើប្រាស់យន្តហោះ A321neo ទាំងនេះ ក៏ជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅកាន់រិយាកាស និងសំឡេងរំខានផងដែរ បើប្រៀបធៀបទៅនឹងម៉ូដែលយន្តហោះមុនៗ។ ការធ្វើឱ្យប្រសើរឡើងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើររបស់ Vietjet ប៉ុណ្ណោះទេ ថែមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវអព្យាក្រិតកាបបូនត្រឹមឆ្នាំ ២០៥០។ កងនាវាទំនើបរបស់ Vietjet បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងរីករាយ។ការដាក់ឱ្យដំណើរការយន្តហោះបន្ថែមចុងក្រោយបំផុតនេះ នឹងត្រូវបានចាប់ផ្តើមផ្តល់សេវាភ្លាមៗនៅដើមឆ្នាំ ២០២៥ ដោយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការដឹកជញ្ជូននៅនិទាឃរដូវ ខណៈពេលដែលធានាថាអ្នកដំណើរមានជម្រើសជាច្រើនក្នុងការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយជាមួយការធ្វើដំណើរបានកាន់តែឆ្ងាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជា នឹងមានភាពយ៉ាងងាយស្រួលក្នុងការទស្សនាតំបន់វប្បធម៌រស់រវើកនានានៃរដ្ឋធានីរបស់ប្រទេសវៀតណាម...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅជួយយកស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង មកកាន់មន្ទីរពេទ្យខេត្តព្រះព្រះសីហនុភ្លាមៗ បន្ទាប់ពីស្រ្តីរូបនេះ ឈឺពោះសម្រាលកូន។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ដែលមានជំងឺ នៅក្រុងកោះរ៉ុង យកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដោយសុវត្ថិភាព ។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព...
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ជាខួបលើកទី ៤៦ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះនិងរំដោះឱ្យចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត។ ថ្ងៃនេះកាលពី ៤៦ឆ្នាំមុន កងកម្លាំងស្នេហាជាតិកម្ពុជាបានប្រមូលផ្តុំគ្នាក្រោមទង់ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» រួមជាមួយនឹងការគាំទ្រពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ឡើងឈាម ទៅដល់ ២៥/១៥ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង យកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋដែលត្រូវបានសង្គ្រោះរូបនេះ...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញការធ្វើសកម្មភាពបរិស្ថាននៅទូទាំងប្រទេស។ ពិធីចុះអនុស្សររណៈនេះដែរ ត្រូវបានប្រព្រឹត្តឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថានដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata លោក Ziad Shatara ផ្ទាល់ រួមជាមួយនឹងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសផ្សេងទៀត មកពីស្ថាប័នទាំងពីរផងដែរ។ ការចុះអនុស្សរណៈនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ ក្រុមហ៊ុន...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូបនៅក្រុងកោះរ៉ុងភ្លាមៗ ក្រោយបុរម្នាក់នេះ ជួបឧបហេតុត្រូវសត្វពស់ចឹក នឹងត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។ បុរសដែលត្រូវសត្វពស់ចឹងខាងលើនេះ មាន ឌី វ៉ៃ ជាកម្មករបម្រើការនៅលើកោះរ៉ុង...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រួចក៏ធ្លាក់ចូលលូ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលត្រូវការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
ភ្នំពេញ៖ នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្រើន។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់ក្រុមហ៊ុនផលិតស្រាបៀរខ្នាតអន្តរជាតិមួយនេះដោយសារតែក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានពានរង្វាន់ដែលជាការទទួលស្គាល់ពីភាគីពាក់ព័ន្ធជាច្រើន។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងភាពវិជ្ជមានដែលក្រុមហ៊ុនតែងតែអនុវត្ត ក្នុងនាមជាអ្នកដឹកនាំក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រោមសសរស្តម្ភទាំង ៣ រួមមាន៖ បរិស្ថាន និរន្តរភាព និងការទទួលខុសត្រូវ។ លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងក្រឡេកទៅមើលរយៈពេល ៣០ ឆ្នាំកន្លងមកនៃភាពជាដៃគូ និងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់យើងនៅទីនេះ ។ យើងមានតែពាក្យចង់និយាយដែលពោពេញដោយក្តីគោរពថា «អរគុណ» សម្រាប់ការគាំទ្រ និងកិច្ចសហការរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រតិបត្តិការបន្តទៅមុខទៀត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអង្គការនានាសម្រាប់ការទទួលស្គាល់ និងការសហការរបស់ពួកគេជាមួយក្រុមហ៊ុន។ យើងរួមគ្នាបន្តសហការ និង ធ្វើការដើម្បីប្រទេសកម្ពុជាកាន់តែប្រសើរ»។ ជាការអបអរសាទរខួបលើកទី ៣០ ក្រុមហ៊ុនពិតជាមានកិត្តិយសបានណាស់ដែលបានជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរពេលវេលាដ៏សំខាន់នេះ។ ក្នុងកិច្ចសម្តែងការគួរសមនេះ ក្រុមហ៊ុន...