តៃវ៉ាន់៖ទីភ្នាក់ងារព័ត៌មាន កណ្តាលរបស់តៃវ៉ាន់ បានរាយការណ៍ថា ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ជាក្រុមហ៊ុន ផលិតគ្រឿងអេឡិចត្រូនិកកិច្ច សន្យាដ៏ធំបំផុត នៅលើពិភពលោក និងជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ iPhone ដ៏សំខាន់របស់ក្រុមហ៊ុន Apple រំពឹងថា ប្រាក់ចំណូលប្រព័ន្ធ AI របស់ខ្លួនអាចលើសពីប្រាក់ ចំណូលពីការលក់គ្រឿង បន្លាស់iPhone ក្នុងរយៈពេល ២ ឆ្នាំ...
ភ្នំពេញ៖ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបន្តពង្រឹងការតភ្ជាប់អន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួនពីរតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទៅកាន់ទីក្រុង Hyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីហោះហើរត្រង់ចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុង Nagoya និង Fukuoka ក្នុងប្រទេសជប៉ុន។ ការបន្ថែមទាំងនេះនាំឱ្យក្រុមហ៊ុន Vietjet...
ក្រុមហ៊ុន TikTok នឹងបើកឱ្យអ្នកផលិតមាតិកា នៅក្នុងប្រទេសកម្ពុជា អាចរកចំណូលបានជាផ្លូវការ នាពេលឆាប់ៗនេះហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងប្រៃសណីយ័និងទូរគមនាគមន៍ ដែលបានប្រកាសអំពី ការសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្នុង គោលបំណងចែករំលែកព័ត៌មាន ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា។...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋភិបាលជូនជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធិ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២១ កីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍លើកទី១៣ ជើងឯកកម្រិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍នៅសាលប្រជុំ...
ភ្នំពេញ៖ ក្រុមហ៊ុន ជីធីវីសស៊ី អ៊ឹមផត អេចផត ខូលអិលធីឌី (G.T.V.C Import Export Co.Ltd.) របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA CambodiaChapter) របស់លោកបណ្ឌិត ធួន ស៊ីណាន នាថ្ងៃ១៤ ខែមីនា...
ភ្នំពេញ៖ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាធិកាវៀតណាម To Lam ទៅកាន់ប្រទេសសិង្ហបុរី ក្រុមហ៊ុន Vietjet បានប្រកាសពីការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីមួយតភ្ជាប់កោះភូកុក ជាមួយប្រទេសសិង្ហបុរី រួមជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះដែលមានតម្លៃជាទឹកប្រាក់ចំនួន ៣០០ លានដុល្លារជាមួយក្រុមហ៊ុន Carlyle Aviation Partners ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះពង្រឹងការតភ្ជាប់វៀតណាម-សិង្ហបុរី និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រជាជាតិទាំងពីរ។ ការតភ្ជាប់ផ្លូវអាកាសថ្មី៖ ផ្លូវកោះភូកុក-សិង្ហបុរី ចាប់ផ្តើមនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ ផ្លូវហោះហើរថ្មីនេះនឹងដំណើរការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដែលនាំឱ្យចំនួនជើងហោះហើរសរុបប្រចាំសប្តាហ៍របស់ Vietjet រវាងប្រទេសវៀតណាម និងសិង្ហបុរីកើនឡើងដល់ ៧៨ ដង។ ការបន្ថែមនេះបង្ហាញពីផ្លូវហោះហើរទី ៤ របស់ Vietjet ទៅកាន់ប្រទេសសិង្ហបុរី ដោយបំពេញបន្ថែមសេវាកម្មដែលមានស្រាប់ពីទីក្រុងហូជីមិញ ហាណូយ និងដាណាង។ ជាមួយនឹងបណ្តាញជើងហោះហើរកំពុងរីកចម្រើននេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet រំពឹងថានឹងបម្រើអ្នកដំណើរជាង ៥០០,០០០នាក់ក្នុងមួយឆ្នាំរវាងប្រទេសទាំងពីរ។...
ភ្នំពេញ ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោកសាកលវិទ្យាធិការរង អុីន វីរជ័យ បានដឹកនាំនិស្សិត និង ក្លឹបយុវជន កាកបាទក្រហមកម្ពុជា(កក្រក) ក្លឹបយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា (សសយក) ប្រចាំសាកលវិទ្យាល័យបៀលប្រាយ បានចុះធ្វើកម្មវិធីសប្បុរសធម៌ និងសេវាសហគមន៍ ជូនគ្រួសារក្រីក្រ ចំនួន៧គ្រួសារ ដែលរួមមាន អង្ករ...
ភ្នំពេញ៖ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិតបានរៀបចំពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅសាលប្រជុំនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត ក្រោមអធិបតីភាពលោកបឹង គឹមតោ ប្រធាននាយកដ្ឋាន និងលោកអនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី កាលពីពេលថ្មីៗនេះ បានឧបត្ថមថវិកា ចំនួន១០០០ដុល្លារអាមេរិក តាមរយៈសមាគមមូលនិធិមនុស្សធម៍ដើម្បីសង្គម សម្រាប់ទិញសម្ភារៈចែកជូនក្មេងៗនៅតំបន់វាលចាក់សំរាម ក្រុងប៉ោយប៉ែត។ សម្ភារៈ ដែលនឹងទិញរួមមាន ស្បែកជើងចំនួន ១០០គូ និងកាតាបសម្រាប់កុមារចំនួន ១០០កាតាប ដេីម្បីចែកជូនដល់កុមារ ជាកូនៗកំព្រា ដែលរស់នៅតំបន់វាលចាក់សំរាម...
ខេត្តកែប៖ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា ជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌...