ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ Airbus A321neo ACF ថ្មីស្រឡាង ដោយពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន។ ការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងណាហ្គោយ៉ា និងហ្វូគូអូកា ប្រទេសជប៉ុន ដែលផ្តល់ជូនអ្នកដំណើរនូវជម្រើសក្នុងការធ្វើដំណើរកាន់តែច្រើន។ ការអភិវឌ្ឍន៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រីកបណ្តាញ់ហោះហើរឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ដែលមានតម្លៃចាប់ពី USD 0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម រួមទាំងសេវាកម្មប្រចាំថ្ងៃ សៀមរាប-ហាណូយ។ ការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសទនេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ (មិនរាប់បញ្ចូលរយៈពេលដែលមានតម្រូវការធ្វើដំណើរខ្ពស់ និងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ លោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Vietjet បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥បន្ទាប់ពីជើងហោះហើររបស់ខ្លួនពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះគឺជាយន្តហោះថ្មីទីបីដែល Vietjet បានបន្ថែមទៅក្នុងកងនាវាអាកាសចររបស់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្តទទួលយន្តហោះថ្មីពីក្រុមហ៊ុន Airbus និង Boeing ពេញមួយឆ្នាំ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការកងនាវាអាកាសចរដ៏មានថាមពល និងប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមប្រកបដោយជោគជ័យនូវសេវាកម្មហោះហើរផ្ទាល់ថ្មីចំនួនពីររវាងប្រទេសវៀតណាម និងជប៉ុន ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងណាហ្គោយ៉ា (Nagoya) និងហ្វូគូអូកា (Fukuoka) ដែលឥឡូវនេះផ្តល់ជូននូវជើងហោះហើរទៅមកចំនួនបួន និងបីដងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរដែលទើបបើកសម្ពោធទាំងពីរនេះ ត្រូវបានស្វាគមន៍ដោយពិធីប្រោសព្រំពេលចុះចតនៅអាកាសយានដ្ឋានជប៉ុន។ តាមរយៈការកើនឡើងនៃកងនាវាអាកាសចរ និងបណ្តាញជើងហោះហើរអន្តរជាតិ Vietjet កំពុងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តអះអាងជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងយុគសម័យថ្មី ដោយភ្ជាប់ប្រទេសវៀតណាមជាមួយនឹងគោលដៅពិភពលោកសំខាន់ៗ។ ដោយឈរលើការបន្តពង្រីកបន្ថែមនេះ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាកម្មថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយទីក្រុងប៉េកាំង និងក្វាងចូវប្រទេសចិន។ ការបន្ថែមទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការពង្រីកឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដែលរួមបញ្ចូលសេវាកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌាកាលពីខែមុន និងការបើកដំណើរការផ្លូវហោះហើរ ភូកុក-សិង្ហបុរីក្នុងខែឧសភា។
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា។ មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។ ក្រុមហ៊ុន Emirates...
ភ្នំពេញ ៖ ក្នុងឱកាសអបអរគម្រប់ខួប ៣០ របស់ខ្លួន ណាហ្គាវើលដ៍ មានសោមនស្សរីករាយ ចូលរួមលើកកម្ពស់វប្បធម៌ ដ៏សម្បូររុងរឿងរបស់ខ្មែរ ដោយរៀបចំការសម្តែងល្ខោន ស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណ បែបអូខេស្ត្រាដ៏អស្ចារ្យ ។ ព្រឹត្តិការណ៍ដ៏ពិសេសរយៈពេល ១ ម៉ោង ១៥ នាទីនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Madam Pang បានចែករម្លែករូបថត របស់លោកស្រីកំពុងដេកនៅលើគ្រែ មន្ទីរពេទ្យក្នុងទីក្រុងបាងកកកាលពីល្ងាចថ្ងៃពុធ ដែលបង្កឲ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកគាំទ្រនៅលើបណ្តាញសង្គមពេញប្រទេសនេះ។ រូបថតបង្ហាញថា លោកស្រី Madam Pang មើលទៅអស់កម្លាំងនៅមន្ទីរពេទ្យ Bumrungrad International...
ភ្នំពេញ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរត្រង់ថ្មីចំនួនពីរតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយនឹងកោះដ៏ស្រស់ស្អាតគឺកោះ Con Dao កាលពីថ្ងៃទី ១៩ខែមេសា។ ការចាប់ផ្តើមផ្លូវហោះហើរថ្មីនេះ ពង្រឹងការតភ្ជាប់ក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់ជូនអ្នកដំណើរនូវជម្រើសកម្សាន្តកាន់តែច្រើនទៅកាន់គោលដៅប្រវត្តិសាស្ត្រ និងកន្លែងគោរពបូជានិងជំនឿអរូបិយដ៏សំខាន់បំផុតមួយរបស់វៀតណាម។ ផ្លូវហោះហើរដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការជាមួយនឹងជើងហោះហើរសរុបចំនួន ២៨ ជើងក្នុងមួយសប្តាហ៍។ ពីទីក្រុងហាណូយក្រុមហ៊ុន Vietjet ផ្តល់ការចេញដំណើរពីរពេលព្រឹកជារៀងរាល់ថ្ងៃទៅកាន់កោះ Con Dao ជាមួយនឹងរយៈពេលហោះហើរ ២ ម៉ោង និង ១០នាទី។ ជើងហោះហើរពីរក៏ចេញដំណើរពីទីក្រុងហូជីមិញជារៀងរាល់ព្រឹកជាមួយនឹងរយៈពេលហោះហើរ ៤០ នាទី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។ ឥឡូវនេះ អ្នកធ្វើដំណើរមានជម្រើសធ្វើដំណើរកម្សាន្តបានកាន់ច្រើន តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ទៅកាន់កោះ Con Dao ដែលមានទីតាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម និងមានភាពល្បីល្បាញខាងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនិងមានភាពស៊ីសង្វាក់គ្នាជាប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ សេវាកម្មជើងហោះហើរនេះ ផ្តល់ជូនសំបុត្រពីរប្រភេទគឺ៖ Eco និង SkyBoss ។ អ្នកដំណើរ SkyBoss ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាទិភាពដូចជា ដាក់ឥវ៉ាន់តាមខ្លួនបាន ៧ គីឡូក្រាម និងដាក់ឥវ៉ាន់តាមយន្តហោះបន្ថែមទៀតបាន ៧ គីឡូក្រាម។ អ្នកដំណើរដែលមានសំបុត្រ Eco អាចដាក់អីវ៉ាន់តាមខ្លួនក្នុងទម្ងន់ ៧ គីឡូក្រាម អាស្រ័យតាមលក្ខខណ្ឌកំណត់ផ្សេងៗ។...
ភ្នំពេញ៖នាថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥នេះ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជូនប្រតិភូគ្រូបង្វឹក អាជ្ញាកណ្តាលអន្តរជាតិ កីឡាករ-កីឡាការិនីចំនួន ១៣ នាក់ ចូលរួមការប្រកួតកីឡាវាយកូនឃ្លីលើតុយុវជនអាស៊ីអាគ្នេយ៍ “SEA YOUTH 2025 INDONESIA” នៅប្រទេសឥណ្ឌូណេស៊ី ក្រោមការអញ្ជើញពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍ (SEATTA) South East Asia Table Tennis...
ភ្នំពេញ៖ ភាពជាដៃគូរយៈពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប (Geolink Group) បានរួមចំណែកផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ដោយបានកំណត់ស្តង់ដាថ្មី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងវិស័យភស្តុភារ នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើម ក្នុងអំឡុងពេលដែលវិស័យភស្តុភារនៅប្រទេសកម្ពុជាមិនទាន់មានរចនាសម្ព័ន្ធជឿនលឿននៅឡើយ។ ពេលនោះ ដំណើរការចែកចាយផលិតផល មិនទាន់មានភាពស្របគ្នា និងសុក្រិត ដោយសារតែភ្នាក់ងារតំណាងចែកចាយ និងដេប៉ូ ត្រូវមកទទួល និងប្រមូលផលិតផលដោយផ្ទាល់ ដែលបានបង្កនូវបញ្ហាទាក់ទងនឹងស្តង់ដានៃតម្លៃ។ ជាមួយនឹងចក្ខុវិស័យរួមគ្នា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងជីអូលីង បានបង្កើតនូវប្រព័ន្ធភស្តុភារ...
ភ្នំពេញ៖ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet Air និងAV AirFinance បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុសរុបចំនួន ៣០០ លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phocនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផ្សេងទៀត ដែលជាផ្នែកមួយនៃបេសកកម្មផ្លូវការសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងវៀតណាម។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើយន្តហោះដ៏ទូលំទូលាយដែលមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារដែលក្រុមហ៊ុន Vietjet បានធានាជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខរបស់សហរដ្ឋអាមេរិក។ ការប្តេជ្ញាចិត្តទាំងនេះ មានគោលបំណងគាំទ្រដល់ផែនការអភិវឌ្ឍន៍កងនាវាអាកាសចរថ្មីរបស់ក្រុមហ៊ុន Vietjet ជាមួយនឹងការគ្រោងទុកនូវយន្តហោះជិត ៣០០ គ្រឿងនៅចន្លោះឆ្នាំ ២០២៥ និង២០២៧។ លោក Stephen Murphy នាយកប្រតិបត្តិនៃក្រុមហ៊ុន AV AirFinance មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្តយូរអង្វែងរបស់ Vietjet ។ ការប្តេជ្ញាចិត្តថ្មីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរបស់យើង និងឆន្ទៈជួយជំរុញការរីកចម្រើនឡើងវិញរបស់ Vietjet នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈយន្តហោះជំនាន់ថ្មី”។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមដឹកជញ្ជូនយន្តហោះBoeing 737 MAX ដំបូងបង្អស់ពីការបញ្ជាទិញយន្តហោះចំនួន ២០០គ្រឿង ដែលមានតម្លៃជាង ២៤ ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដំបូងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅប្រទេសវៀតណាម ក្នុងវត្តមានរបស់ប្រធានាធិបតីអាមេរិក Donald Trump។ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនពិភពលោករបស់ខ្លួននាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ កំពុងពិភាក្សាដើម្បីពង្រីកអាជីវកម្មជាប្រវត្តិសាស្ត្របន្ថែមទៀត។ បន្ថែមពីលើកិច្ចសហការរបស់ខ្លួនជាមួយក្រុមហ៊ុន Boeing ក្រុមហ៊ុនVietjet បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយសាជីវកម្មធំៗជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន GE, Pratt & Whitney និង Honeywell ជាមួយនឹងកុងត្រាហិរញ្ញប្បទានសរុបឈានដល់ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិក។ ការចរចាដែលកំពុងបន្តត្រូវបានគេរំពឹងថានឹងបន្ថែមទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារបន្ថែមទៀត។គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងផ្នែកម៉ាស៊ីន និងសេវាកម្មបច្ចេកទេសរបស់ក្រុមហ៊ុន Vietjet ជាមួយ GE និង Pratt & Whitney ឥឡូវនេះលើសពីតម្លៃសរុបចំនួន ១០ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏កំពុងពង្រឹងភាពជាដៃគូផ្នែកបច្ចេកវិទ្យារបស់ខ្លួនជាមួយនឹងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា Microsoft, Apple និង Google ខណៈពេលដែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ SpaceX ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នៅទូទាំងកងនាវាអាកាចររបស់ខ្លួន។ កុងត្រាដែលមានតម្លៃខ្ពស់ទាំងនេះបានត្រៀមលក្ខណៈដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិកនាពេលខាងមុខ។ លោកបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនVietjet បានអបអរសាទរពិធីចុះហត្ថលេខានេះ ហើយបានអះអាងថា៖ “ខ្ញុំមានភាពខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តធ្វើការដោយមិននឿយហត់ និងជំរុញភាពជាដៃគូសកលដែលជួយផ្សារភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងវៀតណាម សហរដ្ឋអាមេរិក និងពិភពលោកកាន់តែទូលំទូលាយ។ ជាមួយនឹងការផ្តោតជាយុទ្ធសាស្ត្រលើការអភិវឌ្ឍន៍កងនាវាអាកាសចរទំនើប និងបណ្តាញហោះហើរជាសកល ក្រុមហ៊ុន Vietjet បច្ចុប្បន្នប្រតិបត្តិការកងនាវានៃយន្តហោះសន្សំសំចៃប្រេងថ្មីជាង ១៥៥ គ្រឿងនិងយន្តហោះបន្ថែមជាង ៤០០ គ្រឿងតាមការបញ្ជាទិញ។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនលឿនបំផុត ដោយបានសាងសង់កងនាវាអាកចាសចរដ៏មានថាមពល និងទំនើបបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ និងការភ្ជាប់ទៅកាន់គោលដៅជាច្រើនក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលីនិងប្រទេសជាច្រើនទៀត អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយនឹងការធ្វើដំណើរប្រកបដោយផាសុកភាព និងងាយស្រួលសម្រាប់អាជីវកម្មការកម្សាន្ត ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ AV AirFinance ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញឧស្សាហកម្មដែលមានបទពិសោធន៍រួមគ្នាជាមួយ KKR ហើយផ្តោតលើការរៀបចំហិរញ្ញវត្ថុសម្រាប់យន្តហោះពាណិជ្ជកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ អ្នកជួល អ្នកប្រតិបត្តិករដឹកទំនិញ និងអ្នកវិនិយោគ។
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងផ្អាករយៈពេល ៩០ ថ្ងៃសម្រាប់ការអនុវត្តពន្ធ ដែលផ្តោតលើទំនិញពីដៃគូពាណិជ្ជកម្មរាប់សិបប្រទេស រួមទាំងសហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងវៀតណាម ប៉ុន្តែមិនមែនសម្រាប់ប្រទេសចិននោះទេ ដែលលោកបានដំឡើងពន្ធរហូតដល់ ១២៥ ភាគរយ។ សេចក្តីប្រកាសរបស់លោក ត្រាំ បានកត់សម្គាល់ការបញ្ច្រាស់ភ្លាមៗពីការសន្យាម្តងហើយម្តងទៀតរបស់លោក...