ព្រះសីហនុ ៖ JHL Collection មានមោទកភាពជាខ្លាំង នូវសមិទ្ធផល នៃការពង្រីក និងពាំនាំយីហោរបស់ខ្លួន មកកាន់ឆាកអន្តរជាតិ ជាមួយនឹងការបង្ហាញខ្លួន ជាលើកដំបូងរបស់ Arjuna រីសត និងស៉្បា ដែលបានបើកដំណើរការកាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025។ Arjuna រីសត និងស៉្បា...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុងសន្លឹម ដែលជួបគ្រោះថ្នាក់ធ្លាក់ពីលើផែ រងរបួសធ្ងន់ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។ ប្រជាពលរដ្ឋរូបនេះឈ្មោះ សៀត សេងហាក់...
ភ្នំពេញ៖សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូក”ង” ទូកនាគ ទូកកានូ-ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី២ ” ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមការប្រើប្រាស់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។...
ភ្នំពេញ៖អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយ មានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា និងថវិការបស់សប្បុរជន ដែលចូលរួមតាមរយៈអ្នកឧកញ៉ា ទៅឧបត្ថម្ភជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ ក្នុងនោះក្រៅពីសម្ភារៈ គ្រឿងឧបភោគបរិភោគ មានថវិកាសរុបចំនួនជាង ២៣៤លានរៀល ដែលអញ្ជើញទទួលផ្ទាល់ដោយ លោកនាយឧត្តមសេនីយ៍ ទៀ សីហា...
ភ្នំពេញ៖ បន្ទាប់ពីបង្ហាញការគាំទ្រ យ៉ាងពេញទំហឹង នូវចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល លើបញ្ហាការប៉ះទង្គិចគ្នានៅព្រំដែនរវាងកងកម្លាំងថៃ ដែលបានឈ្លានពាន និងវាយប្រហារមកលើកងកម្លាំងកម្ពុជា ហើយនោះ អ្នកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ ដល់ពលរដ្ឋ ដែលមានបំណងចូលរួមឧបត្ថម្ភថវិកា ឬសម្ភារៈ និងស្បៀងអាហារនានា ដល់កងទ័ពជួរមុខ អាចចូលរួមជាមួយអ្នកឧកញ៉ាបាន ដើម្បីបង្ហាញពីការរួបរួមសាមគ្គីភាពគ្នា នៃខឿនការពារជាតិ ។ នៅលើបណ្តាញសង្គមផ្ទាល់របស់អ្នកឧកញ៉ា...
ភ្នំពេញ ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់ គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ លោក កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល, លោក ប្រាក់...
បងប្អូនជនជាតិខ្មែរចំនួនជាង ១,៣ លាននាក់ ដែលកំពុងរស់នៅលើទឹកដីវៀតណាម ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាន ពីចំណងមហាសាមគ្គីភាព រវាងសហគមន៍ជនជាតិទាំង ៥៤ ជាតិសាសន៍របស់វៀតណាម ។ អនុវត្តគោលនយោបាយ “ស្មើភាព សាមគ្គីភាព គោរពនិងជួយគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនរបស់ប្រជាជន” បក្សនិងរដ្ឋវៀតណាម បានដាក់ចេញគោលការណ៍ គោលនយោបាយជាច្រើន ដែលបានផ្តល់អាទិភាព ការវិនិយោគការបែងចែកធនធាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម...
ខេត្តស្ទឹងត្រែង៖ លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡាតាមស្តង់ដាសាលារៀនគំរូ នៅខេត្តស្ទឹងត្រែង។ លោកបណ្ឌិត អ៊ុក ឌីវ៉ង់...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ដើម្បីជួយយកស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ដោយសាររលូតកូន ដើម្បីបញ្ជូនមកបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ប្រជាពលរដ្ឋរូបនេះឈ្មោះ ច្រឹក ឈូក អាយុ...