នៅថ្ងៃទី៧ ខែកញ្ញា បន្ទាប់ពី Apple បានប្រកាសពេលវេលាផ្លូវការ នៃព្រឹត្តិការធំចុងឆ្នាំ Apple Event ដែលគេរំពឹងថា នឹងមានប្រកាសចេញ iPhone 13, iPad, Apple Watch និង AirPod 3 ធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើងថ្លៃខ្ពស់បំផុត បំបែកកំណត់ត្រា ដោយបិតផ្សារ...
លោកប្រធានាធិបតី Nayib Bukele នៃប្រទេស El Salvador បានទទួលស្គាល់ Bitcoin ជារូបិយបណ្ណឌីជីថល ស្របច្បាប់ ដោយទទួលបានសំឡេងគាំទ្រ ៦២/៨៤ នៃរដ្ឋសភា កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅ។ មិនតែប៉ុណ្ណោះនៅខែដដែល ថ្ងៃទី២៥ ប្រធានាធិបតីខាងលើ បាននិយាយថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ចំនួន ៣០ដុល្លារជា...
អ៊ីស្តង់ប៊ូល៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឥ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសតួកគី កំពុងទទួលបានកំណើនប្រមាណជា២១,៧ភាគរយគិតត្រឹម នៅក្នុងត្រីមាសទី២ គិតចាប់ពី ខែមេសាដល់ខែមិថុនា ខណៈដែលប្រទេសនេះកំពុងងើប ចេញពីវិបត្តិកូវីដ។ ប្រភពដដែលបានសរសេរទៀតថា GDP ឬផលិតផលក្នុងស្រុករបស់តួកគីបានកើនឡើងខ្លាំង នៅក្នុងត្រីមាសទី២នេះ ដោយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ ដែលតួកគីបានទទួលរងការ វាយប្រហារយ៉ាងខ្លាំងក្លាដោយ សារវិរុសកូវីដ។ តាមការព្យាករណ៍សេដ្ឋកិច្ចរបស់តួកគី គឺនឹងអាចទទួលបានកំណើនសរុបរហូត ទៅដល់៧,៩ភាគរយនៅក្នុងឆ្នាំ២០២១នេះពោល គឺកើនឡើងខ្លាំងជាងការព្យាករណ៍ចាស់ ដែលមានត្រឹមតែ៦,៣ភាគរយ...
សៀមរាបៈ អ្នកជំនាញបានមើលឃើញថា សេដ្ឋកិច្ចខេត្តសៀមរាបរងផលប៉ះពាល់ខ្លាំងជាងគេអំឡុងវិបត្តិកូវីដ១៩ ប៉ុន្តែមូលដ្ឋានសេដ្ឋកិច្ចក្នុងខេត្តនេះ នឹងមានភាពរ៉ឹងមាំជាងមុន ដោយសារការធ្វើពិពិធកម្មវិនិយោគ ពីសំណាក់អ្នកវិនិយោគជាតិ អន្តរជាតិ។ អ្នកជំនាញ និងវិភាគអចលនទ្រព្យលំដាប់អន្តរជាតិ អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ កញ្ញាកន្លងមកថា ពីមុនមកខេត្តនេះបានផ្តោតលើវិស័យបដិស ណ្ឋារកិច្ចតែមួយគត់ ប៉ុន្តែបច្ចុប្បន្នមានការវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីៗជាច្រើន ដូចជាខុនដូ អាផាតម៉ិន ដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តនេះមានភាពរ៉ឹងមាំជាងមុន។ អ្នកស្រីបន្តថា “បើមានបញ្ហាសេដ្ឋកិច្ចម្តងទៀត ខេត្តនេះមិនរងផលប៉ះពាល់ខ្លាំងដូចពេលបច្ចុប្បន្នឡើយ”។...
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងព្រាងអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Cambodia (Xi’an) Commercial Center Co., Ltd ដើម្បីជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន។ លោកកៅ កោសល អគ្គនាយក នៃអគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី...
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងធ្វើការរួមគ្នា ក្នុងការនាំផ្លែមៀនទៅកាន់ប្រទេសចិន ជាលទ្ឋផលអគ្គរដ្ឋបាលគយចិន កំពុងផ្តល់ក្តីសង្ឃឹម។ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីរសៀលថ្ងៃទី២៧ សីហាកន្លងមកថា សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើ ចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន...
ភ្នំពេញៈ ចំណេះដឹងផ្សារមូលបត្រកម្ពុជា កាន់តែរីកសាយ ដែលបង្កើនការយល់ដឹង ដល់មនុស្សកាន់តែច្រើន តែមនុស្សមួយចំនួនក៏នៅមានភាព ស្រពេញស្រពិលផងដែរ។ តើអ្វីជា? មូលបត្រ គឺជាកិច្ចសន្យាហិរញ្ញវត្ថុ ដែលអាចជួញដូរបាន ។ កិច្ចសន្យានេះបញ្ជាក់ពីកម្មសិទ្ធិបំណុល ឬសិទ្ធិ/កាតព្វកិច្ចក្នុងការទិញ/លក់ ជាដើម។ ក្នុងនោះមូលបត្រចែកចេញជាពីរ គឺមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ទី១ មូលបត្រកម្មសិទ្ធិមូលបត្រកម្មសិទ្ឋ សំដៅដល់ផលិតផល ទ្រព្យកម្មសិទ្ធិ...
ភ្នំពេញ៖ ក្រុមហ៊ុន EZECOM / TELCOTECH ដំណើរ ការបោះផ្សាយ មូលបត្រ បំណុល តម្លៃ ៨០.០០០.០០០.០០០ រៀល (ប៉ែតសិប កោដិ រៀល ) ស្មើនឹង ២០លាន ដុល្លារ អាមេរិក EZECOM ក្រុមហ៊ុនផ្តល់...
អន្តរជាតិៈ វិបត្តិ Covid 19 ប្រហែលជំរុញឲ្យប្រជាជន ប្រមាណ៨០លាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ធ្លាក់ចុះទៅរកភាពក្រីក្របំផុតកាលពីឆ្នាំមុន ដែលគម្រាមកំហែងទៅដល់គោលដៅជាសកល សម្រាប់កាត់បន្ថយភាពក្រីក្រ និងអត់ឃ្លាន នៅត្រឹមឆ្នាំ២០៣០។ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី ចេញផ្សាយកាលពីថ្ងៃអង្គារកន្លងមកនេះបានឲ្យដឹងថា អត្រាភាពក្រីក្ររបស់ប្រទេសកំពុងអភិវឌ្ឍន៍ រឹគេហៅថាភាគរយប្រជាជនរស់នៅក្រោម១ដុល្លារ បានដាក់ធ្លាក់ចុះ២.៦ភាគរយ នៅត្រឹមឆ្នាំ ២០២០ នេះបើប្រៀបធៀប នឹងតួលេខអាត្រាភាក្រីក្រ៥.២ភាគរយ នៅឆ្នាំ២០១៧កន្លងទៅនេះ ប៉ុន្តែវិបត្តិនេះ ទំនងធ្វើអោយអត្រាភាពក្រីក្រខ្ពស់ជាងនេះប្រមាណ២ភាគរយ។...
ភ្នំពេញៈ ផែនការកសាងទីក្រុងបែបឆ្លាតវៃមួយ កំពុងស្ថិតនៅក្នុងដំណើរឆ្ពោះទៅមុខយឺតៗ ស្របពេលវិបត្តិកូវីដ១៩ ដែលបានអូសបន្លាយ និងធ្វើឲ្យអ្នកវិនិយោគអន្តរជាតិ មិនអាចឈានជើងចូលទីផ្សារកម្ពុជាបាន។ អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង ដែលកំពុងវិនិយោគទីក្រុងរណបនេះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៩ សីហាកន្លងមកថា ផែនការអភិវឌ្ឍន៍ទីក្រុងរណបនេះ មិនមានការផ្លាស់ប្តូរទេ ប៉ុន្តែនៅអំឡុងឆ្នាំនេះមិនមានគំរោងរបស់អ្នកវិនិយោគអន្តរជាតិ ចូលមកកាន់ទីក្រុងថ្មីនេះនៅឡើយទេ។ លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលកន្លងមកថា ទស្សនទាននៃការអភិ វឌ្ឍទីក្រុងជ្រោយចង្វារ...