សេដ្ឋកិច្ច​

គ្រាន់តែដំណឹងល្ហើយៗពី iPhone 13 ធ្វើឱ្យហ៊ុន Apple បុកធ្លាយកំណត់ត្រា​ ជាប្រវត្តិសាស្ត្រ

នៅថ្ងៃទី៧ ខែកញ្ញា បន្ទាប់ពី Apple បានប្រកាសពេលវេលាផ្លូវការ នៃព្រឹត្តិការធំចុងឆ្នាំ Apple Event ដែលគេរំពឹងថា នឹងមានប្រកាសចេញ iPhone 13, iPad, Apple Watch និង AirPod 3 ធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើងថ្លៃខ្ពស់បំផុត បំបែកកំណត់ត្រា ដោយបិតផ្សារ នៅតម្លៃ ១៥៦.៦៩ ដុល្លារ ក្នុង១ហ៊ុន។ នេះបើយោងទៅតាម សន្ទស្សន៍ផ្សារភាគហ៊ុន NASDAQ: AAPL។

ហេតុផលនេះតម្លៃកើនឡើងនេះ ត្រូវបានអ្នកវិភាគជាច្រើន មើលឃើញថា អ្នកវិនិយោគជាច្រើនព្យាករណ៍ថា ពេលដ៏ខ្លីខាងមុខនេះ Apple នឹងកើបចំណូលច្រើន ពីផលិតកំពូលៗរបស់ខ្លួន ពិសេសគឺ iPhone 13 តែម្ដង។

យ៉ាងណាមិញ យោងទៅតាមសារព័ត៌មាន សេដ្ឋកិច្ចដ៏ល្បី Bloomberg លើកឡើងពីអនាគតថា ប្រាក់ចំណូលរបស់ Apple អាចនឹងកើនឡើង ប្រមាណ ៣៣% ឬស្មើនឹង ៣៦៥ ពាន់លានដុល្លារនៅ ឆ្នាំ២០២១ នេះតែម្ដង ដែលនេះអាចជាហេតុផលបន្ថែម រុញឱ្យភាគហ៊ុន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិចមួយនេះ ឡើងថ្លៃបន្ថែមទៀត៕ ប្រភព៖ សប្បាយ

Most Popular

To Top