ភ្នំពេញៈ ទុនបម្រុងអន្តរជាតិ សរុបនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានព្យាករថា នឹងកើនឡើងដល់១៦,៩៨១លានដុល្លារ អាមេរិក និងធានាការនាំចូល ៨,០ខែ ដោយហេតុថា ការនាំចូលរបស់កម្ពុជា ក៏នឹងងើបឡើងវិញបន្តិច ។ យោងតាមខ្លឹមសារសង្ខេប នៃច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ ២០២១ ដែលរដ្ឋសភាអនុម័តកាលពីពេលថ្មីៗនេះ ឱ្យដឹងទៀតថា សម្រាប់អតិផរណា ជាធម្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន...
ភ្នំពេញ៖ ការប្រមូលពន្ធត្រូវអនុវត្តន៍ចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។ យោងទៅតាមច្បាប់ពន្ធអចលនទ្រព្យកម្ពុជា បញ្ជាក់ថា អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមានដូចជា ដី ផ្ទះ និងសំណង់នានាដែលសាងសង់ភ្ជាប់ជាមួយដីនោះ។ ទោះយ៉ាងណាមានអចលនទ្រព្យមួយចំនួនត្រូវបានលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធដែលមានដូចជាដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។ អចលនទ្រព្យជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី១០០លានរៀល (២៥,០០០ដុល្លារ) ឡើងទៅ។...
ក្រចេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តក្រចេះ ក្រោមការគ្រប់គ្រងដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងធ្វើការការបែងចែកដីសម្បទានសង្គមកិច្ចចំនួន២៨៣០.៨៩ហិកតា ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៥៥៤គ្រួសារ រស់នៅក្នុងឃុំមួយចំនួន ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។ លោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ខេត្តក្រចេះ នៅថ្ងៃចុងសប្ដាហ៍កន្លងទៅបានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋ ដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល...
តូក្យូ៖ ទីភ្នាក់ងារឥណទាននាំចេញ របស់រដ្ឋជប៉ុន បានយល់ព្រមផ្តល់ ឲ្យក្រុមហ៊ុន Nissan Motor Co រហូតដល់ ២ ពាន់លានដុល្លារ ជាផ្នែកមួយ នៃកិច្ចព្រមព្រៀងឥណទាន ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់ការលក់រថយន្ត នៅសហរដ្ឋអាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ធនាគារកិច្ចសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JBIC) បាននិយាយ...
បច្ចុប្បន្ននេះប្រទេសកម្ពុជា មានការរីកចម្រើនស្ទើ តែគ្រប់វិស័យទាំងអស់ ក្នុងនោះវិស័យអចលនទ្រព្យ មានការកើនឡើង គួរអោយកត់សំគាល់ យើងសង្កេតឃើញថា មានក្រុមហ៊ុនអចលទ្រព្យ ជាច្រើនបានបង្កើតឡើង ដើម្បីបំពេញតម្រូវការ និងវិនិយោគ ទៅលើវិស័យមួយនេះ ដែលទាមទារ អោយក្រុមហ៊ុនទាំងអស់នោះ មានការខិតខំប្រឹងប្រែង និងប្រកួតប្រជែងគ្នា ដើម្បីទទួលបានជោគជ័យ។ បើយើងងាកមកមើលក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា ដែលបង្កើតឡើង នៅក្នុងឆ្នាំ...
ភ្នំពេញៈ អគាររដ្ឋបាលជាច្រើនបាន និងកំពុងសម្រុកទៅបោះទីតាំង នៅម្តុំបឹងតាមមោឃនៃខណ្ឌឬស្សិកែវ រាជធានីភ្នំពេញ ដែលជាសញ្ញាល្អលើវិស័យអចលនទ្រព្យ និងលំនៅឋាននៅតំបន់នោះ។ អគ្គនាយកក្រុមហ៊ុន Century21 Advance លោកឡុង គឺមសួគ៌ បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងរៀបចំបែងចែកតំបន់អភិវឌ្ឋន៍ ខណៈដែលតំបន់បឹងតាមោគ រហូតដល់សង្កាត់ព្រែកព្នៅ នៃខណ្ឌឬស្សីនឹងក្លាយជាតំបន់អគារដ្ឋបាលរបស់រាជរដ្ឋាភិបាល។ លោកថ្លែងបន្តថា រដ្ឋាភិបាលកំពុងតែបែបចែកតំបន់ នៃទីក្រុងភ្នំពេញឱ្យមានតំបន់រោងចក្រសហគ្រាស តំបន់ពាណិជ្ជកម្ម...
ភ្នំពេញៈ អចលនវត្ថុដែលកំពុងតែមានសកម្មភាព និងដំណើរការទូទាំងប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ន ត្រូវបានគេបែងចែកចេញជា ៦ប្រភេទផ្សេងៗគ្នា ដោយក្នុងនោះ ផ្នែកនីមួយៗមានតម្រូវការជាកស្ដែងមិនដូចគ្នានោះទេ។ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍កាលពី ពេលកន្លងទៅថ្មីៗនេះថា អចលនវត្ថុដែលកំពុងមានសកម្មភាព នៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានគេបែងចែកចេញជា៦ប្រភេទផ្សេងៗពីគ្នា ហើយសម្រាប់តម្រូវការ និងតម្លៃដែលត្រូវបានដាក់លក់ ជួល...
ភ្នំពេញៈ ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធ បានមកពីលទ្ធផលទាំងអស់ នៃប្រតិបត្តិការអារជីវកម្មគ្រប់ប្រភេទរួម បញ្ចូលទាំងចំណូលមូលធន ដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវ ចំណូលមូលធនទាំងអស់ ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។ អត្រាពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំមានដូចតទៅៈ ១- ២០ភាគរយ...
ភ្នំពេញ៖ តាមរយៈបទពិសោធន៍ និងយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាពប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនសច្ចៈប្រផឹធី មានយុទ្ធសាស្រ្តទីផ្សារ ខុសប្លែកពីក្រុមហ៊ុនដ៏ទៃ ដែលជម្រុញដល់ការទិញ លក់ អចលនទ្រព្យអោយកាន់តែ មានប្រសិទ្ធិភាពខ្ពស់ និងធ្វើអោយមាន ការទទួលស្គាល់ ពីសំណាក់អតិថិជន យ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី ។ ទោះបីជាក្រុមហ៊ុន សច្ចៈប្រផឹធី ទើបតែបើកដំណើរការ នៅក្នុងឆ្នាំ២០១៩...
ភ្នំពេញៈគំរោងតារាសាគរ ក្នុងខេត្តកោះកុង ដែលកំពុងបំពេញតម្លៃឲ្យខេត្ត ដាច់ស្រយាលនេះ កំពុងដំណើរការយ៉ាងសកម្ម ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សា លើផែនការអភិវឌ្ឍន៍ដំណាក់កាលទី២។ ជាមួយគ្នានេះព្រលានយន្តហោះ លំដាប់អន្តរជាតិនៃគម្រោងដ៏ធំនេះ ក៏បាននិងកំពុងដំណើរការនិងត្រៀមបញ្ចប់នៅពេលឆាប់ៗខាងមុខនេះផងដែរ ពិសេសកំពង់ផែទឹកជ្ រៅក៏បាននិងកំពុងឈានទៅបញ្ចប់ការស្ថាបនានាពេលខាងមុខ។ ការកសាងកំពង់ផែទឹកជ្រៅព្រលាន យន្តហោះអន្តរជាតិបានធ្វើឡើងដើម្បី គាំទ្រដល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបាននិងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ឋ ឆ្ពោះទៅតំបន់នេះ ពិសេសការស្ថាបនាផ្លុវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ភ្ជាប់ទៅកាន់ខេត្តកោះកុង។...