ដីឡូតិ៍ ខាដារិន ស្ថិតក្នុងតំបន់អភិវឌ្ឍ ខណ្ឌដង្កោរ លក់បញ្ចុះតម្លៃ ៣ពាន់ដុល្លារ សម្រាប់កម្មវិធី លក់បញ្ចប់គម្រោង ទីតាំងល្អក្នុងក្រុង មានឯកសារ ប្លង់រឹង (ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ស្របច្បាប់ត្រឹមត្រូវ) ទំហំដី ចាប់ពី 5x20m តម្លៃ 2x,xxxដុល្លារអាមេរិក។ ឱកាសដ៏ល្អនេះ មិនមានច្រើននោះទេ បញ្ចុះតម្លៃ ៣ពាន់ដុល្លារ...
ភ្នំពេញ៖ វិញ្ញាបនប័ត្រ សម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) សំដៅលើការកាន់កាប់កម្មសិទ្ធិ ប្រភេទលំនៅដា្ឋនខុនដូមួយ ដែលត្រូវបានបែងចែកគ្នា ដាច់ដោយឡែកៗ ប៉ុន្តែនៅតែស្ថិតក្នុងអគារខុនដូតែមួយ ។ ដូច្នេះវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ត្រូវបានធ្វើឡើង ដើម្បីធ្វើការសម្គាល់ម្ចាស់កម្មសិទ្ធិនៅក្នុងប្រភេទ លំនៅឋានសហកម្មសិទ្ធិ ដែលមានច្រើនជាន់ ជាមួយម្ចាស់សហកម្មសិទ្ធិនៃអគារនោះ។ គោលការណ៍នេះ ត្រូវបានប្រើប្រាស់ដំបូងឡើយ នៅក្នុងរដ្ឋញ៉ូសោតវ៉ែល...
ភ្នំពេញៈ ជាមួយនឹងភាពរីកចម្រើន នៃតំបន់ជ្រោយចង្វារ និងមានកំណើនប្រជាសាស្ត្រយ៉ាងច្រើន រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីផែនការ ក្នុងការសាងសង់ផ្លូវថ្មីចំនួន៣ខ្សែបន្ថែមទៀត ដែលតភ្ជាប់ពីតំបន់គម្រោង ក្រុងរណបរបស់ក្រុមហ៊ុន OCIC ឆ្ពោះទៅកាន់តំបន់ក្រុងរណប របស់ក្រុមហ៊ុនលីយ៉ុងផាត ខណៈដែលពេលនេះមន្ត្រីជំនាញ កំពុងស្ថិតនៅក្នុងការសិក្សាលម្អិត ពីផលប៉ះពាល់នៃគម្រោង។ អភិបាលខណ្ឌជ្រោយចង្វារ លោកឃ្លាំង ហួត បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមកថា...
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងព្រះសីហនុបានក្លាយទៅជាទីក្រុង និងខេត្តដែលទទួលបានការអភិវឌ្ឍ និងវិនិយោគច្រើនជាងគេ ប្រចាំប្រទេសកម្ពុជា ។ ទិដ្ឋភាពនេះ គឺជារឿងមិនគួរឱ្យជឿថា ខេត្តព្រះសីហនុបច្ចុប្បន្នខុសដាច់ ពីកាលពី១០ ឆ្នាំមុនស្រឡះ។ សព្វថ្ងៃក្រុងព្រះសីហនុ គឺជាតំបន់ដែលទទួលបានការស្គាល់ច្រើន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសចិនបានចូលរួមចំណែក ដ៏ធំធេងជាងគេក្នុងការអភិវឌ្ឍ និងវិនិយោគទៅលើវិស័យជាច្រើននៅក្នុងខេត្ត។ សេដ្ឋកិច្ចចិន បានជះឥទ្ធិពលមួយផ្នែកតូច កាលពីអំឡុងផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចចិន...
ភ្នំពេញៈ ពលរដ្ឋដែលមានបំណង សាងសង់ផ្ទះក្រោម ៥០០ម៉ែត្រការ៉េ ត្រូវទៅជួបជួបមន្ត្រីច្រកចេញចូលតែមួយ នៅខណ្ឌដែលខ្លួនចង់សាងសង់ផ្ទះ។ នៅច្រកចេញចូលតែមួយមានមន្ត្រី សម្រាប់ផ្ដល់ព័ត៌មានពាក់ព័ន្ធ នឹងការស្នើសុំសាងសង់ផ្ទះនេះ។ នៅក្នុងអំឡុងពេលសាងសង់ ពលរដ្ឋត្រូវត្រៀមឯកសារចាំបាច់មួយចំនួន សម្រាប់សុំអនុញ្ញាតសាងសង់មានដូចជា លិខិតសុំអនុញ្ញាតសាងសង់ ដោយមានចុះហត្ថលេខា និងអាសយដ្ឋានអ្នកស្នើសុំជាដើម។ ម្យ៉ាងទៀត អ្នកសុំសាងសង់ក៏ត្រូវភ្ជាប់ មកជាមួយនូវឯកសារកាន់កាប់ដីស្របច្បាប់ដែលមាន ដូចជា ប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាដើម។ ជាមួយគ្នានោះដែរក៏ត្រូវភ្ជាប់មក ជាមួយអត្តសញ្ញាណប័ណ្ណ...
ភ្នំពេញៈ ការនាំចេញសរុបរបស់តំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង សម្រេចបានទំហំទឹកប្រាក់ជាង៦៨០លានដុល្លារ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ ។ នេះបើយោងតាមការទិន្នន័យចុងក្រោយ របស់ក្រសួងពាណិជ្ជកម្ម។ ការនាំចេញរបស់កម្ពុជា តាមរយៈតំបន់សេដ្ឋកិច្ចពិសេស ដែលមូលដ្ឋាននៅក្នុងខេត្តស្វាយរៀង ក្នុងខែសីហា មានទំហំទឹកប្រាក់ ១២៧.៨៧លានដុល្លារ កើនឡើងជាង ៥៧ លានដុល្លារ បើធៀបនឹងកក្កដា។ ផលិតផលនាំចេញភាគច្រើនគឺសម្លៀកបំពាក់ កង់ ស្បែកជើង និងគ្រឿងបន្លាស់រថយន្តជាដើម ហើយទំនិញទាំងនេះភាគច្រើន...
ភ្នំពេញៈ បច្ចេកវិទ្យាជំរុញផលិតភាព កំពុងធ្វើឲ្យពិភពលោក ដែលយើងកំពុងរស់នៅបច្ចុប្បន្ន មានការប្រែប្រួលដូចជា របៀបដែលយើងផលិត និងប្រើប្រាស់ជាដើម។ នេះគឺជាបដិវត្តន៍ឧស្សាហកម្មទី៤ ដែលគេហៅកាត់ម្យ៉ាងទៀតថា (ឧស្សាហកម្ម ៤.០) ។ ឧស្សាហកម្ម ៤.០ សំដៅលើការអភិវឌ្ឍបច្ចេកវិទ្យា ជឿនលឿនមួយចំនួនដូចជា ការបោះពុម្ភ 3D បច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រ quantum computing...
ភ្នំពេញ៖ ឃុំចំនួន៤ក្នុងស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកាត់បញ្ចូលក្នុងទីក្រុងតាខ្មៅហើយ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជា ជំរុញផែនការអភិវឌ្ឍន៍ក្នុងទីក្រុងនេះ ឲ្យកាន់តែមានភាពប្រសើរឡើង។ លោកបណ្ឌិតវ៉ាន់ វ៉ាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ឃុំចំនួន៤ នៃខេត្តកណ្តាល ត្រូវបានកាត់បញ្ចូលក្នុងរដ្ឋបាលក្រុងតាខ្មៅហើយ ដែលឃុំទាំងនោះ មានដូចជា ឃុំរកាខ្ពស់ ឃុំសិត្បូរ៍ ឃុំកោះអន្លង់ចិន និងឃុំស្វាយរលំ។ ឃុំទាំងបួននេះមានផ្ទៃដី ជាង...
ហ្វាំងឡង់ៈ ក្រុមហ៊ុនបច្ចេកវិទ្យា Wärtsilä របស់ប្រទេសហ្វាំងឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ថែរទាំរោងចក្រថាមពលអគ្គីសនី ២០០មេហ្គាវ៉ាត់ នៅកម្ពុជារយៈពេល ៥ឆ្នាំ ចំពោះរោងចក្រអគ្គិសនី C7 គ្រប់គ្រងដោយអគ្គិសនីកម្ពុជា (EDC) ដែលមានទីតាំងស្ថិតនៅជិតរាជធានីភ្នំពេញ។ យោងតាមគេហទំព័រ www.powerengineeringint.com ចុះផ្សាយថា កិច្ចព្រមព្រៀងនេះ គឺត្រូវបានធ្វើជាមួយក្រុមហ៊ុន SchneiTec ដែលជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការថែរក្សារោងចក្រថាមពល។ កិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំនេះ គាំទ្រដល់ដំណើរការបាន...
ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានវឌ្ឍនភាពពីមួយឆ្នាំ ទៅមួយឆ្នាំ ទោះបីជាមានវិបត្តិ ឬផលប៉ះពាល់រាតត្បាតយ៉ាងណាក្តី។ សញ្ញាវិជ្ជមាននៃវិស័យអចលនទ្រព្យនៅតែលោតឡើង ដោយសារវត្តមាននៃការអភិវឌ្ឍ នូវគម្រោងអគារខ្ពស់ៗទាំងក្នុងទីក្រុង និងជាយក្រុងរាជធានីភ្នំពេញ។ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡៅទិព្វ សីហា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វត្តមានសំណង់អគារខ្ពស់នៅក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន បានចូលរួចចំណែកយ៉ាងសកម្មពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងសកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យ នៅថ្ងៃខាងមុខយ៉ាងប្រាកដ។ នេះជាភស្តុតាង ដែលទាក់ទាញវិនិយោគិនបរទេស...